អត្ថបទពាណិជ្ជកម្ម
មហា​រង្វាន់​រថយន្ត MAZDA តម្លៃ ២០០​លាន​រៀល​ធំជាងគេ នឹង​ប្រគល់ជូន​អ្នកឈ្នះ​នៅ​ខេត្តកំពង់ឆ្នាំង​
28, Oct 2018 , 3:02 pm        
រូបភាព
ដោយ:
​មហា​រង្វាន់​ធំ​រថយន្ត MAZDA ECLIP ឆ្នាំ ២០១៨ មានតម្លៃ ២០០​លាន​រៀល ឬ​៥​ម៉ឺន​ដុល្លារ​នឹង​ប្រគល់ជូន ដល់​កំពូល​អ្នក​សំណាង​មកពី​ខេត្ត​កំពង់​ឆ្នាំ ក្នុង​កម្មវិធី​កំពូល​អ្នក​ប្រដាល់​គុណ​ខ្មែរ ជើងឯក​គោ​ជល់​វេលា​ម៉ោង ១៧:៣០ ដល់ ម៉ោង ២០:០០ នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ នេះហើយ​។​
 
​ម្ចាស់​សំណាង​រង្វាន់​គោ​ជល់ ២០០ លាន​រៀល លោក យ៉ាន ហៀ​ង អាយុ​៤៦​ឆ្នាំ ជាជាង​កាត់សក់ នៅក្នុង​រោង​កាត់សក់​តូច​មួយ ក្បែរ​ផ្ទះ​របស់គាត់ នៅ​ភូមិ​នាង​មាលា ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំ បានឈ្នះ​មហា​រង្វាន់​ធំ​រថយន្ត  Mazda Eclipse ឆ្នាំ​២០១៨ ពី​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ពេលដែល​គាត់​ទិញ​ពី​អ្នកលក់​នៅក្បែរ​រោង​កាត់សក់​របស់គាត់​។ នេះ​ជា​លើក​ទី​៣​ក្នុង​ឆ្នាំ ២០១៨ នេះ​ដែល​ក្រុម​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ ចែក​មហា​រង្វាន់​ជូន​ដល់​កំពូល​អ្នកមហា​សំណាង ជា​អតិថិជន​ដែល​តែងតែ​គាំទ្រ​ភេសជ្ជៈ​គោ​ជល់ មិន​ថា​អ្នក​លក់ដុំ លក់រាយ ឬ​អ្នក​ដែល​ចូលចិត្ត​ពិសា​ភេសជ្ជៈ​គោ​ជល់​នោះទេ​។ 




 
​នៅថ្ងៃនេះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់​នាំយក​មហា​រង្វាន់​ធំ​នេះ​ចែកជូន​ផ្ទាល់​ដល់ លោក យ៉ាន ហៀ​ង នៅ​ស្ថានីយ៍ទូរទស្សន៍ ស៊ី​អិន​ស៊ី ហើយនឹង​បន្ត​នាំយក​មហា​រង្វាន់​ទៅជូន​ដល់ផ្ទះ​របស់លោក​នៅ​ខេត្តកំពង់ឆ្នាំង​តែម្ដង​។ មិន​តែ​ប៉ុន​ណ្ណោះ​នៅ​ល្ងាច​នេះ​ផងដែរ អ្នកលក់​ភេសជ្ជៈ​គោ​ជល់​ដែល​អ្នកទិញ​បាន​ត្រូវ​រង្វាន់​រថយន្ត Mazda ក៏​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ចំនួន ១០ លាន​រៀល​ផងដែរ​។ ដូច​ពាក្យស្លោក​របស់​យើង​ថា អ្នកលក់​បាន​លុយ អ្នក​ពិ​សារបាន​ឡាន​។ ហើយ​នៅថ្ងៃនេះ​ផងដែរ ក៏មាន​អ្នក​ដែលមាន​សំណាង​ត្រូវ​រង្វាន់​ធំ​បន្ទាប់ គឺ​រង្វាន់​ម៉ូតូ​ហុងដា​ឌ្រី​ម ក៏​បានមក​ទទួល​រង្វាន់ និង​អបអរ​សម្រាប់​អ្នកឈ្នះ​រង្វាន់​ធំ​ផងដែរ​។  
 
​សូម​រំលឹកថា​ឆ្នាំ​២០១៨​នេះ ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ នៅមាន​មហា​រង្វាន់​ជាច្រើន​ទៀត​មានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូ​ហុងដា​ឌ្រឺ​ម ឆ្នាំ​២០១៨ រង្វាន់​លុយ​សុទ្ធ និង​រង្វាន់​ជាច្រើន​ផ្សេងទៀត​រាប់លាន​រង្វាន់​។ ដែល​ការចែក​មហា​រង្វាន់​នេះ​នឹង អាចធ្វើ​ឲ្យ​លោកអ្នក​ក្លាយជា​អ្នកមាន ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ សូម​អតិថិ​ន​ជន​ដែល​គាំទ្រ​ភេសជ្ជៈ​ប៉ូវ​កម្លាំង គោ​ជល់ បន្ត​ការគាំទ្រ​ដើម្បី​ទទួល​មហា​សំណាង​នេះ​បន្តទៀត​។ ហើយ​លោកអ្នក​អាច​ប្ដូរ​រង្វាន់​បាន​នៅ​ក្រុមហ៊ុន ហេ​រ៉ូ​ឃី​ង (​គោ​ជល់​) អាសយដ្ឋាន​អាគារ​លេខ ៣៤៤ មហាវិថី​ម៉ៅ​សេទុង ភូមិ​៦ សង្កាត់​ទូល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០៧៧ ៥៩៩ ៨៥៩ រៀងរាល់​ម៉ោង​ធ្វើការ​៕















© រក្សាសិទ្ធិដោយ thmeythmey.com