ជាតិ
សម្ដេច ហ៊ុន សែន ៖ ឱសថ​ក្លែងក្លាយ កំពុង​រាលដាល​តាមរ​យៈ​ការលក់​តាម​អន​ឡាញ​
05, Nov 2018 , 9:43 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​រីក​រាលដាល​ដាក់លក់​នៅ​ឱសថស្ថាន និង​តាម​អន​ឡាញ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ សម្ដេច ហ៊ុន សែន បាន​និយាយថា ឱសថ​ក្លែងក្លាយ​ទាំងនោះ មើល​ពី​ខាងក្រៅ​ដូចជា​មានគុណ​ភាពល្អ​ណាស់ ប៉ុន្តែ​ធាតុពិត​នោះ វា​គ្មាន​គុណភាព​នោះទេ​។​

 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​« នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ស្នើ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់ និង​ផ្សព្វផ្សាយ​អប់រំ​បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ ទៅ​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​ផងដែរ​។​
 

Tag:
 ​ហ៊ុន សែន​
  ឱសថ​ក្លែងក្លាយ​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com