ជាតិ
សេដ្ឋកិច្ច
ពន្ធដារប្រមូលចំណូលពន្ធអាករបានចំនួន ១៨២លានដុល្លារនៅក្នុងតុលា រូបពីអគ្គនាយកដ្ឋានពន្ធដារ
× ភ្នំពេញ៖ រដ្ឋាភិបាលប្រមូលចំណូលពន្ធអាករបានចំនួន ១៨២លានដុល្លារអាមេរិកសម្រាប់ខែតុលាឆ្នាំ២០១៨ ដែលកើនឡើង ៣១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។
សរុបរយៈពេល១០ដើមឆ្នាំ២០១៨ រដ្ឋប្រមូលចំណូលពន្ធចំនួន ១៨៧៣លានដុល្លារអាមេរិក ដែលស្មើនឹង ៩៧ភាគរយនៃផែនការប្រចាំឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៧ខែវិច្ឆិកា។
© រក្សាសិទ្ធិដោយ thmeythmey.com