ជាតិ
បទសម្ភាសន៍
លើសពីហាងលក់ទំនិញ បេប៊ី អោតឡេត ជាកន្លែងផ្តល់ចំណេះ និងការចែករំលែក
× ភ្នំពេញ៖ បេប៊ី អោតឡេត ដែលជាហាងទំនិញកុមារធំជាងគេនៅកម្ពុជា តែងតែផ្តល់អាទិភាពជានិច្ចចំពោះការផ្តល់ សេវាកម្មដែលល្អបំផុតជូនអតិថិជនទាំងអស់របស់ខ្លួន។ កញ្ញា សោមបូព្រឿង ចាន់ណេត អ្នកគ្រប់គ្រងហាង បេប៊ី អោតឡេត សាខាកម្ពុជាក្រោម បានបញ្ជាក់ថា ហាងបេប៊ី អោតឡេត មិនអាចរីកចម្រើនបានឡើយ បើគ្មានអតិថិជនគាំទ្រ។ ដូច្នេះហើយបានជា បេប៊ី អោតឡេត ចាត់ទុកអតិថិជនជាតួអង្គដែលសំខាន់បំផុត។
ក្រៅពីនេះ បេប៊ី អោតឡេត ក៏តែងរៀបចំកម្មវិធីផ្សេងៗដើម្បីផ្តល់ជាចំណេះដឹង,បទពិសោធន៍ល្អៗដល់អតិថិជន និងជាពិសេសគឺការបណ្តុះស្មារតីចែករំលែកដល់អ្នកដទៃ តាមរយៈការសកម្មភាពសប្បុរសធម៌ជាដើម។ «យើងចង់បង្ហាញថា បេប៊ី អោតឡេត គឺលើសពីហាងលក់ទំនិញ ពោលគឺក្រៅតែពីទិញទំនិញដ៏សម្បូរបែប អតិថិជន ក៏អាចទទួលបានផ្តល់ប្រឹក្សា មកកម្សាន្តនៅចុងសប្តាហ៍ជាដើម»។ នេះជាការបញ្ជាក់របស់ កញ្ញា ចាន់ណេត ដែលបានបន្តថា ហាងបេប៊ី អោតឡេត ចង់បង្កើតអនុស្សាវរីយ៍ និងភាពស្និទ្ធស្នាលឲ្យបានច្រើនជាមួយអតិថិជន។
សូមទស្សនាកិច្ចសម្ភាសខ្លី រវាងកញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងកញ្ញា សោមបូព្រឿង ចាន់ណេត អ្នកគ្រប់គ្រងហាងបេប៊ី អោតឡេត សាខាកម្ពុជាក្រោមដូចតទៅ៖
Tag:
បេប៊ី អោតឡេត
កុមារ
ទារក
© រក្សាសិទ្ធិដោយ thmeythmey.com