អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ថ្មី Y95 របស់ vivo បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​!
22, Nov 2018 , 2:09 pm        
រូបភាព
​ក្រោយពី​បានប្រកាស​បង្ហាញ​នូវ​វត្តមាន ស្មា​ត​ហ្វូ​ន​ត្រកូល Y ជំនាន់​ចុងក្រោយ​របស់ខ្លួន​មក ពេលនេះ vivo ចាប់​ដាក់លក់​ម៉ូ​ឌែ​ល​ថ្មី Y95 នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី 22 វិច្ឆិកា​នេះ​តទៅ​ហើយ​។ ជាមួយនឹង​កញ្ចប់​តម្លៃ $249 អម​មក​ជាមួយនឹង ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន vivo អ្នក​ក៏​នឹង​ទទួលបាន Bluetooth Speaker មួយ​ដោយ​ឥតគិតថ្លៃ​ផងដែរ រាល់​ពេលដែល​អ្នក​ជាវ vivo Y95 នេះ​។​ក្រៅពី​រូបរាង​ស្រស់ស្អាត​បែប​រំលេច​ពណ៌ ចាំង​ផ្លាត​ទាក់ទាញ​ពេល​ត្រូវ​នឹង​ពន្លឺ​ថ្ងៃនោះ ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ Y95 ក៏មាន​លក្ខណៈពិសេស មួយចំនួន​ផងដែរ​ដូចជាៈ​
 
-    មាន​អេក្រង់​បែប​តំណក់ទឹក Full-View Display ទំហំ 6.22 អ៊ី​ញ កម្រិត HD+ (1520 x 720) pixels អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ​
-    មាន​កាមេរ៉ា​ក្រោយពីរ​គ្រាប់ (13MP + 2MP) អាច​ថតរូប​បាន​ច្បាស់ និង​ម៉ដ្ឋ​ល្អ​
-    មាន​កាមេរ៉ា​មុខ​ទំហំ 20MP (AI Selfie)
-    អាច​ដោះ​សោរ​តាមរយៈ​ការ​ស្កេ​ន​ម្រាមដៃ និង​ស្កេ​ន​មុខ​
-    មាន CPU Octa-Cores, Chipset Snapdragon 439 ដំណើរការ​ដោយ Android 8.1 និង UI ជា​ប្រភេទ FunTouch OS 4.5
-    មាន​រ៉េ​ម​ទំហំ 4GB, ROM 64GB + SD Card រហូតដល់ 256GB
-    មាន​ថ្ម​ទំហំ 4030 mAh កាន់​បានយូរ​


 
​ដូចនេះ​សម្រាប់​ប្រិយមិត្ត ដែលមាន​ចំណាប់អារម្មណ៍ ទៅលើ​ស្មា​ត​ហ្វូ​ន​របស់ vivo មួយ​នេះ អ្នក​អាច​រក​ជាវ​បាន នៅតាម​បណ្តា​ហាង ឬ​ស្តង់​របស់ vivo ឬ​ហាង​លក់​ទូរ​សព្ទ ដែល​ជិត​លោកអ្នក​បំផុត សម្រាប់​ទទួលបាន​នូវ​ការធានា​ត្រឹមត្រូវ និង​កាដូ​បន្ថែម​ផងដែរ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com