អត្ថបទពាណិជ្ជកម្ម
យុទ្ធនាការ “​បរិស្ថាន​ស្អាត ប្រទេស​ថ្លៃថ្នូរ​” ដោយ​ក្រុម​ក្រៀល​កម្ពុជា
22, Nov 2018 , 3:16 pm        
រូបភាព
​យុទ្ធនាការ “​បរិស្ថាន​ស្អាត ប្រទេស​ថ្លៃថ្នូរ​” គឺជា​ផ្នែក​មួយ​នៃ​គំរោង​របស់ ក្រុម​ក្រៀម​កម្ពុជា​ដែល​បាន ប្រព្រឹត្តទៅ​រយៈពេល​ពីថ្ងៃ ចាប់ពី​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១១ ខែ​វិច្ចិការ ឆ្នាំ​២០១៨ នាឱកាស​ប្រារព្ធ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប ប្រពៃណី​ខ្មែរ​។
​នេះ​ជា​លើកទីមួយ​ហើយ​ដែល ក្រុម​ក្រៀល​កម្ពុជា​បាន​បង្កើត​យុទ្ធនាការ “​បរិស្ថាន​ស្អាត ប្រទេស​ថ្លៃថ្នូរ​” នេះ​ឡើង​ក្នុង​គោលបំណង​ចំនួន​ពីរ​គឺ​៖ ការរួមចំណែក​ក្នុងការ​បញ្ជ្រាប​ចំណេះដឹង ក៏ដូចជា​ការសម្អាត​ប​រិ​ស្ថាន​ក្នុង​តំបន់​សំខាន់ៗ នៃ​ទីក្រុង​ភ្នំពេញ និង លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែល​ចោល​សម្រាម​បាន​ត្រឹមត្រូវ និង ជំរុញអោយមាន​ការអនុវត្ត​បន្ត​។ ដើម្បី​អនុវត្ត​យុទ្ធនាការ​នេះ​អោយមាន​ប្រសិទ្ធភាព ក្រុម​ក្រៀល​កម្ពុជា​បាន​បែង​ចែកជា បួន​សកម្មភាព​គឺ​៖


 
​១. ធ្វើ​បទសម្ភាសន៍​ខ្លីៗ និង ជូន​ជាវ​ត្ថុ​អនុស្សាវរីយ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចោល​សម្រាម​បាន​ត្រឹមត្រូវ និង ជំរុញ​ទឹកចិត្ត​ពួកគាត់​អោយ​អនុវត្ត​បន្ត​
​២. ចែកជា​ក្រុម​ដើម្បី​ដើរ​រើស​សម្រាម​តាម​តំបន់​គោលដៅ និង ធ្វើការ​ផ្ញើរ​សារ​អំពី​អនាម័យ​បរិស្ថាន​
​៣. យើង​បង្កើតអោយមាន​ការ​រាំ​ភ្លាមៗ​នៅនឹងកន្លែង​សាធារណៈ​មួយ ដើម្បីអោយ​មានការ​ចាប់​អារម្មណ៍ និង លើក​បង្ហាញ​ផ្ទាំង​សារ​មួយ​ស្តីពី អនាម័យ​បរិស្ថាន​ដល់​អ្នក​ដែល​កំពុង​ទស្សនា​
​៤. រៀបចំ​អោយមាន​ការសម្តែង​នូវ​ក្បាច់គុណ យុទ្ធ​ក្រម​ខម​ខ្មែរ ជា​សាធារណៈ​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ និង ធ្វើការ​បង្ហាញ​ផ្ទាំង​សារ​មួយ​ស្តីពី អនាម័យ​បរិស្ថាន​ដល់​អ្នក​ដែល​កំពុង​ទស្សនា​។​
 
​សូម​ជម្រាប​ផងដែរ​ថា យុទ្ធនាការ “​បរិស្ថាន​ស្អាត ប្រទេស​ថ្លៃថ្នូរ​” អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដោយមាន​កិច្ចសហការ ដោយ វិ​មិ​ក​ហ្ស​(WEMYGS) និង គាំទ្រ​ដោយ សាលា​រាជធានី​ភ្នំពេញ ក្រសួងបរិស្ថាន បណ្តា​សប្បុរសជន​នានា និង ក្រុមហ៊ុន​មួយចំនួន​ដូចជាៈ ទឹក​ពិសា​ស៊ុប​ភើ​ហាយ​ធិ​ច​(Hi-Tech), ភេសជ្ជៈ​ប៉ូ​ការី​ស្វេត​(POCARI SWEAT), ថ្នាំ​ពណ៍​ជាតិ​ខាំ​ផេ​ន​(CAM-PAINT), ឡេ​ជិន​ខ្វល​ហ្វី​(Legen Coffee), នំ​នាឡិ​(NEAL), គុយទាវ​អនាម័យ​ស៊ីម​ហួរ​, សិប្បកម្ម​ធុង​បរិស្ថាន​, វ៉​ត​-​ម្រុំ​ខ្មែរ​ធម្មជាតិ​, សិប្បកម្ម​តម្បាញ​កី​មាស​, សិប្បកម្ម​ទឹកត្រី​ង៉ូ​វ​ហេង​, អង្ក​ការ​តម្លាភាព​កម្ពុជា​អន្តរជាតិ​, ហាង​Vigo Salad Bar, ក្រុមហ៊ុន​ដីឡូត៍​ជោគជ័យ​, LEEQICH​បំបាត់​សង្វារ​, សមាគមន៍​ភ្នាក់ងារទេសចរណ៍​CATA


 
​ក្រៀល​កម្ពុជា ជា​ក្រុម​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជំរុញអោយមាន​ការស្រលាញ់ ការចូលរួម​ថែរក្សារ​បរិស្ថាន ដើម្បី​រួមចំណែក​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ទីក្រុង​គំរូ អនាម័យ​ស្អាត និង​ជា​ផ្នែក​នៃ​ការគាំទ្រ​ដល់​សេចក្តីថ្លៃថ្នូរ​ដល់​ប្រទេសជាតិ​។ ក្រុម​ក្រៀល​កម្ពុជា បន្តធ្វើ និង គាំទ្រ​សកម្មភាព​ទាំងឡាយ​ដែល​បាន ចូល​ចំណែក​ក្នុង​ថែរក្សា​បរិស្ថាន ការលើក​កំពស់​ស្មារតី​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ រួមជាមួយ​សកម្មភាព​ក្នុងការ​ចែករំលែក​នូវ ចំណេះ​នានា​ថ​ក្នុងន័យ​សំដៅ​ដល់​ការអភិវឌ្ឍន៍​ផ្នែក​បរិស្ថាន ទេសចរណ៍​ធុរកិច្ច និង សុខមាលភាព​ជាដើម​។​
 
​យើង​មាន​ជំនឿរ​ជឿជាក់​យ៉ាង​មុតមាំ​ថា​យុទ្ធនាការ​មួយ​នេះ នឹង​បាន​ចូលរួមចំណែក​យ៉ាង​ផុសផុល​ក្នុងការ​ថែរក្សា​បរិស្ថាន ក៏ដូចជា​ការលើកកម្ពស់​កិត្តិយស​កម្ពុជា ដោយ​អនាម័យ​បរិស្ថាន​ស្អាត​។ 












 

© រក្សាសិទ្ធិដោយ thmeythmey.com