ជាតិ
បុណ្យអុំទូក
អាកាសធាតុក្តៅធ្វើកីឡាករឆាប់ហត់ ឈឺក្បាល ឈឺសន្លាក់ដៃជើង ប៉ុន្តែមិនមានបញ្ហាធំឡើយ
× នាព្រឹកថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យអុំទូក មានកីឡាករជាង១០០នាក់ បានទៅពិនិត្យមើលសុខភាពរបស់ខ្លួន ដោយអ្នកខ្លះឈឺសន្លាក់ដៃជើង ឈឺក្បាល វិលមុខ ប៉ុន្តែមិនមានលក្ខណៈទ្រុឌទ្រោមនោះឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សុខ សុថាវី អនុប្រធានគ្រប់គ្រងតង់សុខាភិបាល A25 ដែលប្រចាំការសម្រាប់ក្រុមកីឡាករអុំទូកពីខេត្តកណ្តាល និងពលរដ្ឋទូទៅ។
ថ្លែងប្រាប់សារព័ត៌មាន ThmeyThmey អ្នកស្រី សុខ សុថាវី បានបញ្ជាក់ថា ថ្ងៃទីពីរនេះ អាកាសធាតុហាក់ដូចជាក្តៅខ្លាំង ដូច្នេះកីឡាករអុំទូកមួយចំនួនមានអាការៈមិនសូវស្រួលខ្លួន ជាពិសេសការនឿយហត់របស់ពូកគាត់កាលពីថ្ងៃទីមួយ។ តែទោះបីយ៉ាងណាក៏ដោយ អ្នកស្រីបានបញ្ជាក់ថា ពួកគាត់គ្រាន់តែទៅដើម្បីសុំការសង្គ្រោះបឋមប៉ុណ្ណោះ មិនមានអាការៈធ្ងន់ធ្ងរដែលគួរឲ្យកត់សម្គាល់នោះឡើយ។
អ្នកស្រីបានបញ្ជាក់ថា តង់សុខភាពនេះ មានរថយន្តសង្គ្រោះចំនួន៣គ្រឿង ដែលមានលេខសម្គាល់៣៨ ៣៩ និង៤៩ ទទួលការខុសត្រូវសម្រាប់កីឡាករទូទាំងខេត្តកណ្តាល៕
© រក្សាសិទ្ធិដោយ thmeythmey.com