អត្ថបទពាណិជ្ជកម្ម
មិត្ត​ហ្វូ​ន ជា​ប្រតិបត្តិ​ករ​ដំបូង​គេ​នៅ​កម្ពុជា ដែល​នឹងដាក់​ឲ្យ​ប្រើប្រាស់​ស៊ីម​អេឡិចត្រូនិក​(eSIM)
26, Nov 2018 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់ ជិត​បាន​ប្រើប្រាស់ eSIM ហើយ ដែលជា​បច្ចេកវិទ្យា​អេឡិចត្រូនិក​ថ្មី ដែលមាន​នៅក្នុង​ទូរ​សព្ទ​ទំនើប​សេរី​ចុងក្រោយ​បំផុត ដូចជា iPhone XS ដែល​ទើបតែ​ចេញលក់​។ eSIM ដំបូង នឹង​ត្រូវបាន​ដាក់អោយ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្តាញ​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​មិត្ត​ហ្វូ​ន នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។​
 
​តាម​និន្នាការ​បច្ចេកវិទ្យា ជាពិសេស​ជាមួយ​ការផ្សព្វផ្សាយ​ទូរ​សព្ទ iPhone​ថ្មី របស់​ក្រុមហ៊ុន Apple មិត្ត​ហ្វូ​ន​បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ក្រុមហ៊ុន​ទូរ​សព្ទ​ដំបូង​គេ​នៅ​កម្ពុជា ដើម្បី​ដាក់អោយ​ប្រើប្រាស់​បច្ចេកវិទ្យា eSIM​។ នេះ​បើតាម​ព័ត៌មាន​ដែល​បាន​ប្រាប់អោយដឹង​ដោយ​តំណាង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។​
 
eSIM (​ដែល​ត្រូវបាន​គេ​ស្គាល់​ជា SIM​អេឡិចត្រូនិក​) គឺជា​ការជំនួស​ដ៏​ល្អ សម្រាប់​ស៊ីម​កាត​ធម្មតា​ដែល​បាន​ប្រើ​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ត្រូវបាន​គេ​ចាត់ទុក​ផងដែរ​ថា ជា​ជំ​ហ៊ាន​បន្ទាប់​ក្នុងការ​អភិវឌ្ឍន៍​លើ​វិស័យ​ទូរគមនាគមន៍​។ eSIM មាន​អត្ថប្រយោជន៍​ល្អ​ច្រើន​ដូចជា មិន​ងាយ​ខូច និង​មិន​ងាយ​បាត់​ដូច​ស៊ីម​កាត​ធម្មតា​ទេ ហើយ​អ្នកប្រើប្រាស់​អាចធ្វើ​ការផ្លាស់​ប្តូរ​បណ្តាញ​តាមចិត្ត ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ស៊ីម​កាត​ឡើយ​។ 
 


eSIM (a.k.a electronic SIM)  is a potential replacement of traditional physical SIM.
 
​សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ​ខ្លះ បាន​ប្រើ eSIM ដើម្បី​អាចជួយ​អោយ​ពួកគេ​ចំណេញ​ទំហំ​នៅក្នុង​ទូរ​សព្ទ​។ វា​មាន​សារៈសំខាន់ ជាពិសេស​ចំពោះ​ឧបករណ៍​ទំហំ​តូច​ដូចជា នាឡិកា​ឆ្លាត​វៃ​ជាដើម (smart watches)​។​
 
​ដើម្បី​បំពេញតម្រូវការ​របស់​អ្នកប្រើប្រាស់ មិត្ត​ហ្វូ​ន​គ្រោង​ដាក់អោយ​ប្រើប្រាស់ eSIM នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា​៖ «​យើងខ្ញុំ​នៅ Metfone បាន​បំពេញ​លក្ខខណ្ឌ​ទាំងអស់​រួចរាល់​ហើយ ដើម្បី​ដាក់អោយ​ប្រើប្រាស់ eSIM​។ យើង​នឹង​សម្ពោធ​អោយប្រើ​ប្រាស់ eSIM ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៨  ឬ​ដើមឆ្នាំ​២០១៩ យ៉ាងយូរបំផុត​។ ដូច្នេះ​អ្នកប្រើប្រាស់​ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ គ្រាន់តែ​ត្រូវ​រង់ចាំ​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​»​។​
 
​ដោយ​ស្គាល់​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ «​ដើម្បី​ប្រជាជន និង​ដើម្បី​សង្គម​» ព្រម​ជាមួយនឹង​ទស្សនវិស័យ «​អ្នក​យកចិត្តទុកដាក់ - និង​ច្នៃប្រឌិត​ខ្ពស់​» ថ្មីៗ​នេះ​មិត្ត​ហ្វូ​ន​បាន​វិនិយោគ​លើ​ផលិតផល​ថ្មីៗ​ជាច្រើន រួមមាន​បច្ចេកវិទ្យា eSIM និង​ផលិតផល​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ដទៃទៀត (Industry 4.0)​។ មិត្ត​ហ្វូ​ន​នៅតែ​រក្សា​សន្យា និង​គោលជំហរ ក្នុងការ​នាំមក​នូវ​ជី​វិត​បែប​ទាន់សម័យ សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។​
 
​បច្ចុប្បន្ន​បច្ចេកវិទ្យា​មួយ​នេះ អាច​ប្រើប្រាស់​បាន​ដោយ​ប្រតិបត្តិ​ករ​តែមួយ​ចំនួន​ប៉ុណ្ណោះ ក្នុងចំណោម​១០​ប្រទេស​ទូទាំង​ពិភពលោក ហើយ​ភាគច្រើន​គឺជា​ប្រទេស​អភិវឌ្ឍន៍ ប្រសិន​មិត្ត​ហ្វូ​ន​ជោគជ័យ​ក្នុងការ​ដាក់អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ វា​ជា​សមិទ្ធិផល​ដ៍​ធំ​អស្ចារ្យ​នៃ​វិស័យ ICT របស់​កម្ពុជា​។​
 
​ការចាប់អារម្មណ៍ និង​តម្រូវការ eSIM បាន​កើតឡើង​ភ្លាម បន្ទាប់ពី​ការប្រកាស​លក់​ទូរ​សព្ទ iPhone XS និង iPhone XS Max របស់​ក្រុមហ៊ុន Apple កាលពីពេល​កន្លងទៅ​។ ទូរ​សព្ទ iPhone ម៉ូ​ឌែ​ល​ថ្មី ប្រើ​បាន​ស៊ីម​កាត​ពីរ តែ​ស៊ីម​មួយ​ក្នុងចំណោម​ស៊ីម​ពីរ គឺ​ផ្អែកលើ​បច្ចេកវិទ្យា eSIM និង​មិនអាច​ប្រើ​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ក្រុមហ៊ុន Apple មាន​ទូរ​សព្ទ​ម៉ូ​ដែល iPhone XS Max ប្រើប្រាស់​ស៊ីម​ពីរ មាន​លក់​តែ​នៅក្នុង​ទីផ្សារ​មួយចំនួន​ដូចជា ចិន ហុងកុង ឬ​ម៉ា​កាវ​តែប៉ុណ្ណោះ​៕


 
Apple supported eSIM in the pair iPhone XS and XS Max promoting other providers to develop it.

© រក្សាសិទ្ធិដោយ thmeythmey.com