អត្ថបទពាណិជ្ជកម្ម
ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី​(MATRADE) ដឹកនាំ​បេសកកម្ម​ស្វែងរក​ឱកាស​ក្នុង​វិស័យ​គីមី​នៅ​កម្ពុជា​
26, Nov 2018 , 1:49 pm        
រូបភាព
ដោយ: ថ្មីៗ
​ការិយាល័យ​ពាណិជ្ជកម្ម នៃ​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE) ប្រចាំ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បាន​ផ្តួចផ្តើម​បេសកកម្ម​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ម៉ាឡេស៊ី និង​កម្ពុជា តាមរយៈ​។ បេសកកម្ម​នេះ ឈ្មោះថា បេសកកម្ម​អាជីវកម្ម​ផ្នែក​គីមី និង​ផលិតផល​គីមី  ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​
 
​គណៈប្រតិភូ​ម៉ាឡេស៊ី នឹង​បង្ហាញ​ផលិតផល​គីមី​គុណភាព​ខ្ពស់ ដូចជា​ផលិតផល​សម្អាត សាប៊ូ គីមី​ឯកទេស ផលិតផល​ជ័រ ជីគីមី ផលិតផល​សាច់​ប្រេងដូង (CDEA) គីមីកសិកម្ម សេវាកម្ម​ផ្នែក​ឃ្លាំង និង​ស្តុក ផលិត​បរិក្ខា​ដើម និង​ផលិត​ផលិតផល​គីមី​តាម​កិច្ចសន្យា ព្រមទាំង​សេវាកម្ម​អន្តរជាតិ​ល្បីៗ រាប់បញ្ចូល​ទាំង​សេវា​សម្អាត​គីមី សេវាកម្ម​វិស្វកម្ម​ជំនួយ​ដល់​ឧស្សាហកម្ម​ប្រព្រឹត្ត​កម្ម​ទឹក (water treatment) ថាមពល  ដូងប្រេង និង​កៅស៊ូ​។​
 
​បេសកកម្ម​នេះ នឹង​នាំមក​នូវ​កម្មវិធី​ជា​បន្តបន្ទាប់ រួមមាន​សិក្ខាសាលា ជំនួប​អាជីវកម្ម​រវាង​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​កម្ពុជា​។ ចំពោះ​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ចុះឈ្មោះ​ចូលរួម សូម​ទាក់ទង​មកកាន់​ស្ថានទូត​ម៉ាឡេស៊ី តាមរយៈ​លោក ទូច ពិសិដ្ឋ​សត្យា ទូរស័ព្ទ ០២៣ ៧២១ ២២៤ ឬ ០៩៥ ២០០០ ១៥ ឬ​ផ្ញើ​អ៊ីមែល​តាមរយៈ [email protected]​។​

ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE)
​នៅ​ថ្ងៃ​អង្គា​រ៍​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨
​សូម​តាមដាន​មើល​យើងខ្ញុំ​ក្នុង Twitter @matrade និង Facebook – Matrade HQ
​សូម​ទាញយក​កម្មវិធី Trade2Media សម្រាប់​ព័ត៌មាន​ផ្សព្វផ្សាយ​ថ្មី​បង្អស់​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​:
​លោក Faizal Izany Mastor អនុព័ន្ធពាណិជ្ជកម្ម (Trade Commissioner)
​ស្ថាន​អគ្គ​កុងស៊ុល​ម៉ាឡេស៊ី ផ្នែក​ពាណិជ្ជកម្ម (​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី​)
​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​
​ទូរស័ព្ទ (​ផ្ទាល់​): +8428 3822 1468
​អ៊ី​ម៉ែ​ល​: [email protected]
 
​ព័ត៌មាន​ពី​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE)
 
​ទីភ្នាក់ងារ​ជំរុញ​ការនាំចេញ​ម៉ាឡេស៊ី (MATRADE) បង្កើតឡើង​នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​១៩៩៣ ក្នុងនាម​ជា​ផ្នែក​ជំរុញ​ពាណិជ្ជកម្ម​ក្រៅប្រទេស ឋិត​ក្រោម​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ នៃ​ម៉ាឡេស៊ី (MITI) ។ ទីភ្នាក់ងារ​មានមុខ​ងារ​៖
 
•  ជំរុញ ជួយ និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ក្រៅប្រទេស ដោយ​ផ្តោត​ចម្បង​លើ​ការនាំចេញ​ផលិតផល​សម្រេច និង​ពាក់កណ្តាល​សម្រេច និង​សេវាកម្ម​
•  បង្កើត និង​អនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារ​នាំចេញ និង​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម​ដើម្បី​ជំរុញ​ការនាំចេញ​របស់​ម៉ាឡេស៊ី​
•  ធ្វើការ​ស្រាវជ្រាវ​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​ទីផ្សារ និង​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ព័ត៌មាន​ទូលំទូលាយ សម្រាប់​បង្កើន និង​អភិវឌ្ឍ​ពាណិជ្ជកម្ម​របស់​ម៉ាឡេស៊ី​
•  រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ដើម្បី​លើកកម្ពស់​ជំនាញ​ទីផ្សារ​អន្តរជាតិ​របស់​អ្នក​នាំចេញ​ម៉ាឡេស៊ី​
•  បង្កើន និង​ការពារ​ការវិនិយោគ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ម៉ាឡេស៊ី​នៅ​បរទេស និង​
•  លើកកម្ពស់ សម្រួល និង​ជួយ​ផ្នែក​សេវាកម្ម​ពាណិជ្ជកម្ម​។​
 
​ប្រទេស​កម្ពុជា មាន​តម្រូវការ​គីមី​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ផលិតផល​ប្រើប្រាស់ មាន​ប្រភពពី​គីមី​។ ពី​ឆ្នាំ​២០១៦ ដល់​២០១៧ ពាណិជ្ជកម្ម​គីមី និង​ផលិតផល​គីមី​សរុប​របស់​ប្រទេស​ម៉ាឡេស៊ី បាន​កើនឡើង​ចំនួន​២១.៥ ភាគរយ ស្មើនឹង​តម្លៃ ២០.៤​លាន​ដុល្លា​អាមេរិក​។ ផលិតផល​នាំចេញ​ខ្ពស់​ជាងគេ មាន​ចំនួន​៣ គឺ​ផលិតផល​ដាក់​ពណ៌ ប្តូរ​ពណ៌ និង​ជាតិ​ពណ៌ ថ្នាំលាប ថ្នាំ​វែ​រ​នី និង​ផ​លិ​ផល​ពាក់ព័ន្ធ ផលិតផល​វេជ្ជសាស្ត្រ និង​ឱសថ​៕
 
TUESDAY, NOVEMBER 20, 2018, PHNOM PENH, CAMBODIA:  Malaysia External Trade Development Corporation (MATRADE), the Trade Office of the Embassy of Malaysia in Cambodia, will be leading an initiative to further strengthen trade relations between Malaysia and Cambodia through a business mission on chemicals and chemical products. The mission will be held from 28 – 30 November 2018.
 
The Malaysian delegates will be offering high quality chemical products such as chemical cleaning products, detergents, specialty chemicals, plastic products, fertilisers, palm kernel CDEA, agrochemicals, storage & warehousing services, OEM and contract manufacturing for chemical products, as well as world-class services including chemicals cleaning services and engineering-support services for water treatment, power, palm oil and rubber industries.
 
The mission will feature a series of programs including business seminar and pre-arranged business meetings between Malaysian and Cambodian companies. For further enquiry and participation at this event, the Cambodian companies are welcomed to contact the Embassy of Malaysia (Mr. Touch Pisethsathya, MATRADE Phnom Penh via 023-721 224 or 095-200 015 or e-mail at [email protected]). 

Issued by Malaysia External Trade Development Corporation (MATRADE)
On Tuesday, 20 November 2018
Follow us on Twitter @matrade and Facebook – Matrade HQ
Download Trade2Media app for the latest media updates
 
For more information, please contact:
Mr. Faizal Izany Mastor, Trade Commissioner
Consulate General of Malaysia, Trade Section (MATRADE)
Ho Chi Minh City, Vietnam
Tel (Direct): +8428 3822 1468
 
About MATRADE
 
The Malaysia External Trade Development Corporation (MATRADE) was established on March 1, 1993 as the external trade promotion arm of Malaysia's Ministry of International Trade and Industry (MITI). Its functions are:
 
•  To promote, assist and develop Malaysia's external trade with particular emphasis on the export of manufactured and semi-manufactured products and services;
•  To formulate and implement export marketing strategies and trade promotion activities to promote Malaysia's export;
•  To undertake commercial intelligence and market research and create a comprehensive database of information for the improvement and development of Malaysia's trade;
•  To organise training programmes to improve the international marketing skills of Malaysian exporters;
•  To enhance and protect Malaysia's international trade investment abroad; and
•  To promote, facilitate and assist in the services areas related to trade.
Cambodia poses high demand for industrial chemicals and consumer goods from chemical-based. Malaysia’s total trade with Cambodia for chemicals and chemical products recorded an increase of 21.5% valued at USD 20.4 million for the period of 2016 – 2017. This is contributed by the top three exports such as dyeing, tanning and colouring materials, pigments, paints, varnishes & related materials and medicinal and pharmaceutical products.
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com