អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​!!! ពេលនេះ​ហ្វេ​នៗ​អាច​កក់​ទូរ​សព្ទ​ដៃ​Nokia 6.1 Plus បាន​ហើយ​
26, Nov 2018 , 2:59 pm        
រូបភាព
ដោយ:
​ដំណឹង​ល្អ​សម្រាប់​ហ្វេ​ន Nokia ទាំងអស់ ពេលនេះ​ទូរ​សព្ទ​ដៃ Nokia 6.1 Plus ឬ​ហៅ​ម្យ៉ាង​ទៀតថា Nokia X6 មាន​ស្ដុក​ចូល​ថ្មី​ហើយ​កាលពី​ថ្ងៃ ២២ ខែ វិច្ឆិកា កន្លងទៅ ដោយបាន​ភ្ជាប់​ជាមួយ​នូវ​កាដូ​យ៉ាងច្រើន​ស​ន្ទឹ​ក​សន្ធាប់​ផងដែរ​។ កាដូ​ទាំងនោះ​មានដូចជា ស្រោម​ទូរ​សព្ទ​, ស្គ្រី​ន​ទូរ​សព្ទ និង​កាបូប​ដ៏​ស្រស់ស្អាត​របស់ Nokia​ផងដែរ​។ លើសពីនេះ អតិ​ថ​ជន​ដែល​ជាវ ទូរ​សព្ទ​ម៉ូ​ឌែ​ល Nokia 6.1 plus តម្លៃ ២៦៩​ដុល្លារ និង​ទទួលបាន​ស៊ីម​កាត អ៊ីនធឺណិត ១០GB/​ខែ  រយៈពេល​មួយឆ្នាំ​ពី​ក្រុមហ៊ុន​Cellcard​។​
 
​អំពី​ទូរ​សព្ទ Nokia 6.1 Plus ឬ Nokia X6  តម្លៃ ២៦៩​ដុល្លារ​
 
Nokia 6.1 plus ជា​ទូរ​សព្ទ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ Nokia ដែល​បាន​រចនា​ឡើង ដោយមាន​ក្បាល​ឆក និង​មានតម្លៃ​សមរម្យ​។ វា​ត្រូវបាន​រចនា​ឡើង ជាមួយ​រូបរាង​យ៉ាង​ស្រស់ស្អាត និង​ទាក់ទាញ ដែល​ក្រាល​ដោយ​កញ្ចក់ Corning Gorilla Glass 3​។ ផ្នែក​ខាងក្រោយ​របស់​វា ភ្ជាប់​មកជា​មួយកញ្ចប់​កាមេរ៉ា​ភ្លោះ និង​សេន​ស័​រ​ស្កែ​ន​ម្រាមដៃ ដែល​ធ្វើការ​បាន​យ៉ាង​ឆាប់រហ័ស អម​ជាមួយ Logo ដ៏​ស្រស់ស្អាត​របស់ Nokia នៅ​ចំ​ចំណុចកណ្ដាល​ផ្នែក​ខាងក្រោយ​។ Nokia នៅតែ​បំពាក់​មកជា​មួយ​រន្ធ​ដោត​កាស​ស្ដង់ដា ពៅ​ល​គឺ​នៅ​ផ្នែក​ខាងលើ ដែល​វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការ​ស្ដាប់​តន្ត្រី​។ ផ្នែក​ខាងក្រោម មាន​រន្ធ​ស្ដាប់​សំឡេង និង Speaker បំពង​សំឡេង​។​


 
Nokia 6.1 PLUS បាន​បំពាក់​មកជា​មួយ​អេក្រង់ LCD 5.8 អ៊ីង ដែល​កម្រិត​រូបភាព​អាច​បង្ហាញ​រហូតដល់ FULL HD​។ ងាក​មក​មើល​ចំណុច​ដែល​អ្នក​និយម​ទូរ​សព្ទ​ស្មា​ត​ហ្វូ​ន​ចង់ដឹង ចង់​ឮ​ខ្លាំង​បំផុត​នោះ គឺ​ផ្នែក​កាមេរ៉ា Nokia 6.1 PLUS បាន​បំពាក់​មកជា​មួយ​ទំហំ​កាមេរ៉ា ផ្នែក​ខាងមុខ 16MP និង​កម្រិត f/2.0, កាមេរ៉ា​ខាងក្រោយ HDM GLOBAL បាន​បំពាក់​មក​ជាមួយនឹង​កាមេរ៉ា​ភ្លោះ ដែល​មួយ​គ្រាប់​មាន​ទំហំ 16MP និង​កម្រិត f/2.0 និង​មួយ​គ្រាប់​ទៀត មាន​ទំហំ 5MP និង​កម្រិត f/2.4​។ លើសពីនេះ នៅក្នុង​ផ្ទាំង​មី​នុយ​កាមេរ៉ា​នេះ ក៏បាន​បាន​បំពាក់​មក​មុខងារ​ជាច្រើន ដើម្បី​បំពេញ​ក្ដី​សុខ​អ្នក​ដែល​ចូលចិត្ត​ថតរូប​។ បន្ថែម​ពីនេះ នៅក្នុង​មុខងារ​កាមេរ៉ា​ទូរ​សព្ទ​នេះ ក៏​អនុញ្ញាត​ឲ្យ​យើង​ឡាយ​ផ្ទាល់ ចេញពី​ទូ​សព្ទ​ទៅ​បណ្ដាញ​សង្គម ដូចជា FACEBOOK និង YOUTUBE​។​


 
​ងាក​មក​មើល​ថាមពល​ថ្ម និង​កម្លាំង​មា​ស៊ីន​វិញ Nokia 6.1 PLUS បាន​បំពាក់​ថាមពល​ថ្ម​ដល់​ទៅ 3060 mAh battery ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​ត្តិ​ប​ត្ត​ការ AndroidOne បំពាក់​ជាមួយ CPU Octa-core 1.8 GHz Kryo 260 បន្ទះ​ឈី​ប Qualcomm Snapdragon 636 និង GPU Adreno 509​។ ទូរ​សព្ទ​លំដាប់​ថវិកា​តម្លៃ ក្រោម​៣០០​ដុល្លារ​មួយ​នេះ មាន RAM 4GB និង​អង្គ​ផ្ទុក​ទិន្ន័យ 64GB ដែល​កម្លាំង​ម៉ាស៊ីន​នេះ អាច​កំដរ​អ្នកបាញ់​ហ្គេម PUBG យក​លេខ​មួយ​ដោយ​រលូន​៕




 

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com