អត្ថបទពាណិជ្ជកម្ម
ទូរទស្សន៍​សាម​សុង QLED 8K ទទួលបាន​ការសរសើ​រ​ពី​សារព័ត៌មាន​ល្បីៗ​លើ​ពិភពលោក​
27, Nov 2018 , 5:07 pm        
រូបភាព
ដោយ:
​បណ្តាញសារព័ត៌មាន​ប​ច្ចេក​វិទ្យា​ល្បីៗ​ទូទាំង​ពិភពលោក កំពុងតែ​ចុះផ្សាយ និង​កោតសរសើរ ពី​ទូរទស្សន៍​សាម​សុង​ស៊េរី​ថ្មី QLED 8K, Q900R ដែល​វា​មាន​សមត្ថភាព ធ្វើ​ឲ្យ​រូបភាព​កាន់តែច្បាស់ និង​បែប​ធម្មជាតិ​ពិតៗ សម្រាប់​ការ​រចនា​វិញ​បែប Digital គឺ​ស្អាត​គ្មាន​ទាស់​។ លើសពីនេះ  ទូរទស្សន៍​សាម​សុង​ស៊េរី​ថ្មី QLED 8K បាន​បំពាក់​នូវ​បច្ចេកវិទ្យា 8K AI Upscaling ផងដែរ​។​
 
​នៅក្នុង​ព្រឹត្តិការណ៍ IFA 2018 ទូរទស្សន៍​សាម​សុង Q900R QLED 8K ទទួល​បានការ​គ្រាំទ្រ​យ៉ាងច្រើន និង​ពេញនិយម ពី​អ្នកជំនាញ​ខាង​ឧស្សាហកម្ម និង​អ្នក​នៅក្នុង​ឧស្សាហកម្ម ជាមួយនឹង​ដំណោះស្រាយ​យ៉ាងពិត​ប្រាកដ របស់​ទូរទស្សន៍​សាម​សុង QLED 8K ដែល​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ដ៏​ទំនើប 8K AI upscaling របស់​ក្រុមហ៊ុន​សាម​សុង​។ ក្រុមហ៊ុន​សាម​សុង ក៏​កំពុងតែ​ជំរុញ​ផ្នែក​បច្ចេកវិទ្យា​ទូរទស្សន៍ ឲ្យ​មាន​ភាពជឿនលឿន និង​សមស្រប សម្រាប់​អតិថិជន​ជុំវិញ​ពិភពលោក​ទៀតផង​។ 
 
​ភាពជឿ​ទុកចិត្ត​លើ​បច្ចេកវិទ្យា​មួយ​នេះ ត្រូវបាន​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​បច្ចេក​វិទ្យា​ល្បីល្បាញ និង​ត្រួតពិនិត្យ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ចក្រភព​អង់គ្លេស​។ Q900R ត្រូវបាន​គេ​ដាក់ពិន្ទុ​យ៉ាង​ល្អឥតខ្ចោះ គឺ 5/5 ដែល​បញ្ជាក់ថា «​វា​គឺ​ការចាប់ផ្តើម​មួយ​នៃ​ទូរទស្សន៍ 8K មុនដំបូង​គេ​បង្អស់​»​។ ទី​ពីរ វា​គឺជា​ទូរទស្សន៍ ដែលមាន​រូបភាព​ច្បាស់​ជាងគេ មិន​ធ្លាប់មាន​ពីមុនមក​។ នៅពេលដែល​បច្ចេកវិទ្យា​ទាំងពីរ​នេះ​ត្រូវបាន​ដាក់បញ្ចូល​គ្នា ធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​គុណភាព​រូបភាព​ភ្លឺ​ច្បាស់​តាមបែប​ធម្មជាតិ និង​មាន​អារម្មណ៍​ថា កំពុង​នៅ​ទីកន្លែង​នោះ​ពិតៗ​។ ម្យ៉ាងវិញទៀត គេហទំព័រ Pocket-Lint ដែលជា​គេហទំព័រ​ព័ត៌មាន​បច្ចេកវិទ្យា​រប​ស់​ចក្រភព​អង់គ្លេស បាន​សរសើរ​ចំពោះ​ប្រព័ន្ធ​ដំណើរការ​របស់​ទូរ​ទស្សន៍សាម​សុង QLED 8K នេះដែរ ដោយ​ទទួលស្គាល់ថា វា​មាន​សម្ថ​ត​ភាព​ខ្ពស់ ក្នុង​ការផ្តល់​ទិន្នន័យ​ដ៏​ធំ​សម្បូរបែប ជាហេតុ​ធ្វើ​ឲ្យ​កម្រិត​ច្បាស់​របស់​ទូរទស្សន៍​កាន់តែ​ល្អឥតខ្ចោះ​។ ទូរទស្សន៍ QLED 8K បានផ្តល់នូវ​បទពិសោធន៍ HDR (High Dynamic Range) ដ៏​ល្អ​បំផុត ដែល​លោកអ្នក​មិន​ធ្លាប់​បានឃើញ នៅក្នុង​ទូរទស្សន៍​ណាមួយ​នៅឡើយ រហូតមកដល់​សព្វថ្ងៃ​នេះ​។ នេះ​បើតាម​គេហទំព័រ​ដដែល​។​


 
​បន្ថែម​ពីនេះ​ទៀត គេហ​ពំ​ទ័​រ HD Guru ដែលជា​គេហទំព័រ​ត្រួតពិនិត្យ​បច្ចេកវិទ្យា​របស់​សហរ​ដ្ឋ​អាមេរិក ក៏បានផ្តល់​ពិ​ន្ទ 5/5 ទៅលើ​ស្តង់ដារ​កម្រិត Full HD ដែលមាន​ភាព​ភ្លឺ​ច្បាស់ និង​រស់​រវើក ជា​អ្វីដែល​ពួកគេ​ចង់បាន​។ ទូរទស្សន៍​សាម​សុង QLED 8K បានផ្តល់​នូវ​រូបភាព​ដ៏​ភ្លឺ​ច្បាស់​បំផុត ជាមួយ​បទពិសោធន៍​កម្រិត​ពណ៌​ខ្មៅ​ដិត និង​ពណ៌​ដ៏​សម្បូរបែប ដែល​ធ្វើ​ឲ្យ​អ្នក​អាច​មើលឃើញ​យ៉ាងច្បាស់​។ 
 
​ទស្សនា​វ​ដ្តី Forbes ក៏បាន​ចាប់អារម្មណ៍​លើ​ទូរទស្សន៍​សាម​សុង​ស៊េរី​ថ្មី  QLED 8K នេះដែរ​។ ទស្សនា​វ​ដ្តី Forbes បានសរសេរថា​៖«​ទោះបីជា​ទូរទស្សន៍​ប្រភេទ 8K នៅមានកម្រិត​ក៏ដោយ ប៉ុន្តែ pixels នៅតែ​រក្សា​ភាពច្បាស់​របស់​វា​បានល្អ​ណាស់​។ ពិតជា​គួរអោយភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​គុណភាព​រូបភាព​»​។  
 
​សារព័ត៌មាន​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​មួយទៀត​ឈ្មោះថា Digital Trends ក៏បាន​និយាយ​ដែរ​ថា នាពេល​បច្ចុប្បន្ន មិនមាន​ទូរទស្សន៍ 85 inch ណា​ដែល​ល្អ​ជាងនេះទៀត​ទេ នៅលើ​ភពផែនដី​។ ម្យ៉ាងទៀត នៅ​វេទិកា AVS ដែលជា​វេទិកា​ធំជាងគេ ខាង​ត្រួតពិនិត្យ​សំឡេង និង​វីដេអូ បានផ្តល់​ពានរង្វាន់​ដល់ Q900R ហើយ​បាន​និយាយថា «​ប្រសិនបើ​អ្នក​អាចមាន​លទ្ធភាព ដាក់​វា​នៅ​ក្នុងផ្ទះ វា​ជាការ​បង្ហាញ​ដ៏​អស្ចារ្យ​មួយ ពីព្រោះ​ជា Top Choice របស់​វេ​ប​សាយ AVS សម្រាប់​ឆ្នាំ 2018»​។​
​សូមបញ្ជាក់ថា ទូរទស្សន៍​សាម​សុង QLED 8K នេះ នឹងមាន​វត្តមាន​នៅលើ​ទីផ្សា​កម្ពុជា ក្នុងពេល​ឆាប់ៗ​នេះ​៕

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com