អត្ថបទពាណិជ្ជកម្ម
ប្រាក់រង្វាន់​១០០​លាន​រៀល ពី​អ៊ី​ឈី​តាន់ បាន​ធ្លាក់​ដល់ដៃ​អ្នករត់​កង់​បី​ម្នាក់ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​
27, Nov 2018 , 5:52 pm        
រូបភាព
​បុរស​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​១០០​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ មានឈ្មោះ មាស សុ​ភ័​ណ្ឌ អាយុ ២៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ បច្ចុប្បន្ន​លោក មាស សុ​ភ័​ណ្ឌ ជា​អ្នករត់​ម៉ូតូ​កង់​បី និង​ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​តា​សែក សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ 
 
​ថ្លែងប្រាប់​ក្រុមការងារ ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន លោក មាស សុ​ភ័​ណ្ឌ បានឱ្យដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​សម្រាក​ពី​ការរត់​ម៉ូតូ​កង់​៣ លោក​បាន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូលែន​មក​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។ ភ្លាមនោះ លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​បាន​យកទៅ​បង្ហាញ​ដល់​អ្នកលក់ ដែល​កំពុង​នៅ​ជិតគ្នា​ស្រាប់​។ បន្ទាប់មក ក៏បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​នឹង​គម្រប​ដប​តែម្ដង​។​បុរស​ដែលមាន​សំណាង​ដដែល បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ជីវភាព​គ្រួសារ​របស់​លោ ក​គឺមាន​ភាពលំបាក​ជាខ្លាំង ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​រត់​ម៉ូតូ​កង់​បី ដែល​អាច​រកបាន​ចំណូល​ត្រឹម​ថ្លៃ​ជួល​បន្ទប់ ហើយ​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ​តែប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ លោក​នឹង​យកទៅ​ដោះស្រាយ​ជីវភាព​ខ្លះ ហើយ​យក​មួយចំណែក​ទៅ​ទិញ​រថយន្ត​ដែលមាន​តម្លៃ​សមល្មម ដើម្បី​រត់​ឈ្នួល​យកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ឱ្យ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០​លាន​រៀល រហូតដល់​50​រង្វាន់​,​រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​៥០ គ្រឿង , រង្វាន់ i-phone ចំនួន ៥០​គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (៥​លាន​) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com