អត្ថបទពាណិជ្ជកម្ម
អបអរ​ខួប​១០០​ឆ្នាំ MIDO រចនា​នាឡិកា​៣​ម៉ូ​ឌែ​ល ដែល​បង្ហាញ​ពី​«​អតីតកាល​,​បច្ចុប្បន្ន និង​អនាគត​»
28, Nov 2018 , 2:49 pm        
រូបភាព
ដោយ:
មជ្ឈមណ្ឌល​នាឡិកា​ស្វី​ស និង​ជប៉ុន និង​ក្រុមហ៊ុន​នាឡិកា MIDO បាន​ប្រារព្ធ​ខួប​១០០​ឆ្នាំ របស់​នាឡិកា MIDO «MIDO 100th Anniversary» កាលពី​ថ្ងៃទី​២៦ ខែ​វិឆ្ឆិកា​កន្លងទៅ នា​ផ្សារ​ទំនើប AEON សែន​សុខ​។
 
​លោក Phillip តំណាង​ក្រុមហ៊ុន MIDO មានប្រសាសន៍​ក្នុង​ពិធី​គម្រប់​ខួប​១០០​ឆ្នាំនេះ​ថា  MIDO គឺជា​ម៉ាក​សញ្ញា​ដែល​ផ្អែកលើ​គោលដៅ​បី​សំខាន់ៗ​គឺ​«​អតីតកាល បច្ចុប្បន្នកាល និង​អនាគត » ពោលគឺ​វា​បង្ហាញ​ឲ្យ​ឃើញ ពី​ដំណើរ​ការផលិត​ឥតឈប់ឈរ ក៏ដូចជា​កិត្តិសព្ទ​ដ៏​ល្បីល្បាញ នៃ​ផលិតកម្ម​នាឡិកា ដែលមាន​តាំងពី​ដូនតា​មកម្ល៉េះ​។ តំណាង​ក្រុមហ៊ុន MIDO បន្តទៀតថា គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ស្លាក​សញ្ញា​នេះ​បាន​បង្កើត​ម៉ូដ​គម្រប់​១០០​ឆ្នាំ ដើម្បី​អបអរសាទរ​តម្លៃ​ដ៏​អស្ចារ្យ ដែល​ការ​រចនា​ម៉ូដ​គ្មាន​ទីបញ្ចប់  និង​ប្រើប្រាស់​វត្ថុធាតុដើម​មាន​គុណភាព​ខ្ពស់  ព្រមទាំង​ការរួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ផងដែរ​។​




 
​ក្នុង​កម្មវិធី​គម្រប់​ខួប​១០០​ឆ្នាំ​របស់ MIDO នេះដែរ ក៏មាន​ការបង្ហាញ​នាឡិកា​គម្រប់​ខួប​ថ្មី ដើម្បី​រំលឹក​ដល់​តម្លៃ​ដ៏​ខ្ពង់ខ្ពស់ នៃ​ផ្នែក​មួយ​នៃ​សែស្រឡាយ MIDO ជាមួយនឹង​ការ​រចនា​ម៉ូដ​គ្មាន​ទីបញ្ចប់ វត្ថុធាតុដើម​គុណភាព​ខ្ពស់ និង​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​។ ការបន្ត​នូវ​ត្រកូល Baroncelli នេះ ដោយមាន​ការជំរុញ​ពី Rennes Opera House ជាមួយនឹង​រូបរាង​ថ្លៃថ្នូរ និង​បច្ចេកវិទ្យា​ខ្ពស់ ,​ម៉ូ​ឌែ​ល​ទាំងបី គឺ​តំណាង​ឲ្យ​ជំនាន់​ទាំងបី​ផ្សេងគ្នា នៃ​ប្រវត្តិសាស្ត្រ​នៃ​ស្លាក​សញ្ញា​នេះ ដែល​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ឆ្ពោះទៅមុខ ឆ្នាំ​១៩១៨  ឆ្នាំ​២០១៨ និង​ឆ្នាំ ២១១៨ ខាងមុខ​។​
 
Baroncelli 1918








 
​ចំពោះ​ម៉ូ​ឌែ​ល​នេះ ត្រូវបាន​ផលិតឡើង ជាមួយនឹង​ចំនួន​កំណត់ គឺ​ត្រឹមតែ ១,៩១៨ គ្រឿង​ប៉ុណ្ណោះ​។ តួ​ត្រូវបាន​ផលិត​ពី​ដែក​ពណ៌​មាស​-​ផ្កាឈូក ដ៏​ភ្លឺរលោង និង​ប្រណិត ឯមុខ​នាឡិកា​មាន​ពណ៌​ពងមាន់​។ ចំពោះ​ទ្រនិច​ចង្អុល​ម៉ោង និង​នាទី ត្រូវបាន​រចនា​រូបរាង​មូល​ទ្រវែង​ដូច​ស្លឹកឈើ​។ ចំណែក​ខ្សែ​របស់​វា ដែលមាន​ពណ៌​ត្នោត​រលោង ដែល​មើលទៅ​ស្រដៀង​នឹង​ស្បែក​ក្រពើ ធ្វើ​ឲ្យ​មើលទៅ​មាន​ភាព​ហ៊ឺហា តែ​បែប​ស្រគត់ស្រគំ ជាហេតុ​ធ្វើ​ឲ្យ​នាឡិកា​នេះ​ទទួលជោគជ័យ ក្លាយជា​នាឡិកា ដែលមាន​តម្លៃ តាំងតែ​ពី​អតីតកាល និង​ជំរុញ​ឲ្យ​MIDO មាន​កិត្តិ​ស័ព្ទ​ខាង​ផលិតកម្ម​នាឡិកា​តាំងពី​នោះមក​។ ចំពោះ​ម៉ោង និង​ទ្រនិច​តូច​ទី​ពីរ​របស់ Baroncelli ឆ្នាំ​១៩១៨ គឺ​ត្រូវបាន​បញ្ចូល​ក្នុង​សែស្រឡាយ​នេះ តាំង​ពីមុន​ឆ្នាំ ១៩៣៤ មកម្ល៉េះ​។ ភាព​សមសួន​នៃ​នាឡិកា​តំណាង​កាលពី​មុននេះ ធ្វើ​ឲ្យ​វា​សម​នឹង​ទទួលបាន​ឈ្មោះ​ជា​នាឡិកា​តំណាង​ឲ្យ​ខួប​១០០​ឆ្នាំ​នៃ MIDO ។​
 
Barocelli 2018






 
​ការបង្កើត​ម៉ូ​ឌែ​ល​គម្រប់​១០០​ឆ្នាំ របស់ Baroncelli ឆ្នាំ ២០១៨​នេះ គឺមាន​ភាព​អង់អាច និង​ទាន់សម័យ ផ្ដល់នូវ​រចនាបទ​បែប​សម័យ មុខ​នាឡិកា​មាន​ភាព​ប្រណិត ជាមួយនឹង​តួ​ធ្វើ​ពី​ដែកថែប​ភ្លឺរលោង និង​មុខ​នាឡិកា​មាន​ពណ៌​ស​ភ្លឺ​។ វា​នៅតែ​រក្សារ​បាន​នូវ​ភាពជឿជាក់ និង​តម្លៃ​នៃ​ស្លាក សញ្ញា​នេះ តាមរយ​:​ការរក្សារ​នូវ​លេខ​កូដ ជា​ទម្រង់​បែប​បុរាណ​នៅលើ​ខ្សែ ក៏ដូចជា​រក្សា​នូវ​ទម្រង់​ដើម របស់​សែស្រឡាយ​នេះ​។ ខ្សែ​ធ្វើ​ពី​លោហៈ​ភ្លឺរលោង ថ្ពក់​ជាប់​គ្នា ដែល​អាច​បត់បែន​បាន រួមជាមួយ​នឹង​ទំ​ពក់​ដ៏​រឹងមាំ​។ នាឡិកា​ដ៏​ប្រណីត​នេះ គឺ​សក្ដិសម​បំផុត​សម្រាប់​សម័យ​បច្ចុប្បន្ន​។​
 
Baroncelli 2118






 
MIDO គឺ​បាន​ប្រមើលមើល​នាពេល​អនាគត​បាន​យ៉ាង​ហ្មត់ចត់ និង​ភាពជឿជាក់ ដែល​ធ្វើ​ឲ្យ​អាចមាន​ម៉ូ​ឌែ​ល​សម្រាប់​ឆ្នាំ ២១១៨ នេះ បានដាក់​បង្ហាញឡើង​។ ភាព​អង់អាច ក្លៀវក្លា បង្កប់​ទៅដោយ​ភាព​ហ្មត់ចត់​បែប​ទាន់សម័យ​នៃ​នាឡិកា​នេះ នៅតែ​បន្ត​មាន និង​បន្ត​ជឿនលឿន​ទៅមុខ ជាមួយនឹង​តួ​ធ្វើ​ពី​ដែក​ដ៏​ភ្លឺរលោង ពណ៌​ខ្មៅ និង​មុខ​នាឡិកា​ធ្វើ​ពី​ប៉ូ​លី​កាបូន​ដ៏​រឹងមាំ ព្រម​ជាមួយនឹង​ផ្ទាំង​បង្ហាញ​ម៉ោង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។ វា​ក៏បាន​រួមបញ្ចូល​នូវ​ក្រឡា​ឆ្នូត ចែងចាំង​ដូច​សរសៃសូត្រ នៅលើ​ក្បាល​នាឡិកា ព្រម​ជាមួយនឹង​អក្សរ​ដែល​ស៊ីគ្នា​នឹង​កញ្ចក់​ដ៏​ចាំង​រលោង ដែល​បង្កើតជា​ទស្សនីយភាព​ដ៏​ឥតខ្ចោះ​។ លើសពី​ភាព​ប្រណីត និង​លក្ខណ​:​ពិសេស​បែប​ទាន់សម័យ​ទាំងនេះ ក៏មាន​បន្ថែម​នូវ​ទ្រនិច​តូច​មួយទៀត ដែលមាន​ពណ៌​ក្រហម​ឆ្លុះ​។ ខ្សែ​នាឡិកា​ផលិត​ពី​ក្រណាត់ Cordura ដែល​ត្រូវបានធ្វើ​មក​យ៉ាង​ជាប់​មាំ ដែល​អាច​ធានាបាន​ថា​ជាប់​ស្ថិតស្ថេរ​បាន​លើសពី ១​សតវត្ស​ទៅទៀត​។  វា​ក៏មាន​សរសេរ​អក្សរ​គម្រប់​១០០​ឆ្នាំ លើ​មុខ​នាឡិកា និង​ខ្សែ​ផងដែរ​។ 



​គួររំលឹកថា MIDO ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី​១១ ខែ​វិច្ចិកា ឆ្នាំ​១៩១៨ ក្នុង​ថ្ងៃ​តែមួយ​នៃ​ទិវា​សន្តិភាព​ជាតិ​ដោយ​លោក Georges Schaeren៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com