អត្ថបទពាណិជ្ជកម្ម
ប្រាក់​៧០​លាន​រៀល​ពី​ខា​រ៉ា​បាវ បាន​បន្ត​ធ្លាក់​ដល់​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត នៅ​ព្រៃវែង​
28, Nov 2018 , 5:56 pm        
រូបភាព
​ស្ត្រី​វ័យក្មេង​ម្នាក់​ឈ្មោះ ជួប ស្រី​ឡៃ  អាយុ​២២​ឆ្នាំ រស់នៅក្នុង​ភូមិ​ព្រៃ​ស្នឹង​ទី​៤ ឃុំ​ព្រៃ​ស្នឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង មានសំណាង​បានឈ្នះ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ចំនួន​៧០​លាន​រៀល បន្ទាប់ពី​ទិញ​ទទួលទាន​ក្រោយ​រៀបចំ​កិច្ចការងារ​ផ្ទះ និង​ដាំ​ស្ល​សម្រាប់​គ្រួសារ​រួចរាល់​។​
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន អ្នកនាង ជួប ស្រី​ឡៃ បាន​ឲ្យ​ដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ បន្ទាប់​សម្រាក​ពី​កិច្ចការ​ផ្ទះ អ្នកនាង​បាន​ទៅ​អង្គុយលេង​ផ្ទះ​អ្នកជិតខាង ដែលមាន​លក់​គ្រឿងទេស ហើយក៏​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ​មួយ​កំប៉ុង​ដើម្បី​ទទួលទាន​។ ពេល​អ្នកនាង គាស់​ក្រវិល​កំប៉ុង ក៏​ឃើញ​មាន​រង្វាន់​៧0​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ អ្នកនាង ពិតជា​រំភើប​រីករាយ​ជាខ្លាំង ហើយក៏​យក​បង្ហាញ​អ្នកលក់​ដែល​នៅ​ជិតគ្នា​ស្រាប់ និង​ទូរ​សព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​មាននៅ​នឹង​ក្រវិល​កំប៉ុង​។ 


 
​អ្នកនាង​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ចំពោះ​កម្រិតជីវភាព​គ្រួសារ​គឺមាន​ភាពលំបាក​គួរសម ព្រោះ​ខ្លួន​មិនអាច​រក​ចំណូល​អ្វី​បាន​នោះឡើយ ក្រៅពី​ចំណូល​របស់​ប្ដី ដែលជា​ជាងផ្សារដែក​។ ប៉ុន្តែ បន្ទាប់ពី​ទទួលបាន​រង្វាន់​៧០​លាន​រៀល​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ អ្នកនាង នឹង​យក​មួយចំនួន​ទៅ​ដោះស្រាយ​បន្ទុកគ្រួសារ​ដែល​កំពុង​ជួប​សព្វថ្ងៃ ហើយ​យក​មួយចំនួនទៀត​ទៅ​បង្កើត​មុខរបរ​នៅផ្ទះ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​តែងតែ​គាំទ្រ​រហូតមក ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០ រង្វាន់​, ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​កំប៉ុង ដល់​ទៅ​រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ​។ អ្នក​ទទួលទាន អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​។ អ្នកលក់​ឲ្យ​គេ​ត្រូវ​រង្វាន់​ធំ នឹងមាន​សំណាង​បានទទួល​រង្វាន់​៧០​លាន​រៀល​។  ដោយឡែក សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៧០​ម៉ឺន​រៀល ។ 


 
​សូម​ចំណាំ​៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com