អត្ថបទពាណិជ្ជកម្ម
ណាហ្គា​វើ​ល​ផ្តល់ជូន​យ៉ាង​សន្ធឹកសន្ធាប់​រយៈពេល​១​ខែ​ពេញ​នាឱកាស​ចុងឆ្នាំ​
01, Dec 2018 , 10:19 am        
រូបភាព
ដោយ:
​ដើម្បី​អបអរ​ពិធីបុណ្យ​ណូអែល និង​ចូលឆ្នាំ​សកល​ខាងមុខ ណាហ្គា​វើ​ល​ផ្តល់ជូន​កាដូ​ពិសេស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ តាមរយៈ​ការបញ្ចុះ​តម្លៃ និង​ទស្សនា​ការសម្តែង​សិល្បៈ​លំដាប់​ពិភពលោក​ដោយ​ឥតគិតថ្លៃ​នៅ​មហោស្រព NABA នៅ​ណាហ្គា​ទី​២​។ ការផ្តល់ជូន​នេះ​ធ្វើឡើង​រយៈពេល​១​ខែ​ពេញ ពោលគឺ​ចាប់ពី​ថ្ងៃទី​១-៣០ ខែធ្នូ ឆ្នាំ​២០១៨​។
 
​ចាប់ពី​ថ្ងៃទី​១-៣០ ធ្នូ ឆ្នាំ​២០១៨ ណាហ្គា​វើ​ល​មានការ​ផ្តល់ជូន​ពិសេស​ដល់​អតិថិជន ដែល​មក​ជាវ​នំ​ណូអែល ទទួលទាន​អាហារ និង​សេវាកម្ម​នៅ​ណាហ្គា​វើ​ល​។ ការផ្តល់ជូន​ពិសេស​នេះ គឺ​តាមរយៈ​ការទទួលបាន​ការបញ្ចុះ​តម្លៃ និង​ទស្សនា​ការសម្តែង​សិល្បៈ​របស់​ក្រុម​សិល្បៈ​លំដាប់​ពិភពលោក​។ តាមពិត​ការផ្តល់ជូន​នេះ ធ្វើឡើង​តាំងពី​ថ្ងៃទី​២៤ ខែវិច្ឆិកា មកម្ល៉េះ​។  
 
​ការសម្តែង​នេះ​រៀបចំ​នៅ​មហោស្រព NABA ណាហ្គា​ទី​២ រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃអាទិត្យ​ចាប់ពី​ម៉ោង​៨​យប់​តទៅ​។ ការសម្តែង​លំដាប់​ពិភពលោក​នេះ​មាន​រយៈពេល​៤៥​នាទី ដោយ​ប្រើ​បច្ចេកវិទ្យា​វីដេអូ mapping ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ចូលរួម​សម្តែង​ដោយ​ក្រុម​សិល្បករ​-​សិល្បការិនី​អន្តរជាតិ ហើយ​វា​សក្តិសម​បំផុត​សម្រាប់​កុមារ​និង​មនុស្សពេញវ័យ​។ បន្ថែម​លើ​នេះ​ពុក​ម៉ែ​បងប្អូន​អាច​ថតរូប​ជាមួយ​តា​ណូអែល និង​លេង​ជាមួយ​ព្រិល​នៅ​ច្រកចូល​ថែម​ទៀតផង​។ 
 
 
​អ្វី​កាន់តែ​អស្ចារ្យ​នៅក្នុង​ឱកាស​នោះដែរ ណាហ្គា​វើ​ល​នឹងមាន​ការតុបតែង​ដ៏​អស្ចារ្យ និង​ទាក់ទាញ​បំផុត តាមរយៈ​ការតុបតែង​ដើមឈើ​ណូអែល​អមដោយ​ភ្លើងពណ៌​ចម្រុះ​ភ្លឺ​ចាំងចែង​ដ៏​ស្រស់ស្អាត ដែល​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​។ លើសពីនេះ អតិថិជន​អាច​ជាវ​នំ នំ​ស្រួយ និង​ស្ករ​ណូអែល​ក្នុងតម្លៃ​សមរម្យ ដែល​ដាក់​នៅ​សាល​ទទួលភ្ញៀវ និង​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​វើ​ល​២​រៀងរាល់ថ្ងៃ​ផងដែរ​។ 
 
​រាល់​អតិថិជន​ដែល​ជាវ​ទំនិញ ទទួលទាន​អាហារ​ដែលមាន​តម្លៃ​ចាប់ពី​៥០​ដុល្លារ ឬ​ទិញ​កញ្ចប់​ស្នាក់នៅ Silver ឬ Gold នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល នឹង​ទទួល​បានការ​ណូអែល​ពិសេស​ជា​រូប​តុក្កតា​ដោយ​ឥតគិតថ្លៃ​។ ការផ្តល់ជូន​នឹងធ្វើ​រហូត​អស់ពី​ស្តុក​។​
 
 
​សូម​នាំ​ក្រុមគ្រួសារ និង​មិត្តភក្តិ​មក​ភ្លក្ស​ម្ហូប​កំពូល​រសជាតិ ដូចជា​មាន់​ទូ​គី​ញាត់​គ្រាប់​កៅឡាក់ ឬ​នំ​ផ្លែឈើ​ណូអែល​ចំហុយ ដែលមាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ប្រណិត Bistro Romano ពីថ្ងៃ​ទី​១៧-២៥ ខែធ្នូ​។ មួយវិញទៀត អតិថិជន​អាចមក​ពិសារ​អាហារ​ឈុត​ពិសេស​ពេល​ល្ងាច​៤​មុខ​នៅ​ថ្ងៃទី​២៤ និង ៣១ ខែធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណិត​បារាំង Le Gourmet ក៏បាន​។ 
 
​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​បុ​ហ្វេ ណាហ្គា​វើ​ល​មាន​ផ្តល់ជូន​ម្ហូប​ពិសេស​បន្ថែម​នៅ​ថ្ងៃទី​២៤ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណិត 2 Pangea ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ប្រចាំឆ្នាំ​២០១៨ ក្នុងនោះ​ពីរ​នាក់​តម្លៃ​ត្រឹមតែ​៣៩​ដុល្លារ​តែប៉ុណ្ណោះ​។ ដើម្បី​ទាក់ទាញ​ចិត្ត​អ្នកជា​ទីស្រលាញ់​របស់​អ្នក អ្នក​ក៏​អាច​កក់​អាហារ​ពេល​ល្ងាច​ពិសេស​នៅ​ល្ងាច​ឆ្លង​ឆ្នាំ​ផងដែរ នៅ​ភោជនីយដ្ឋាន​ប្រណិត​ចិន Hall of Golden Chines និង​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ការបាញ់​កាំជ្រួច​។ 
 
 
​ដើម្បី​ចូលរួម​ស្វាគមន៍​ឆ្នាំ​ថ្មី​មហា​មង្គល ភ្ញៀវ​ទេស​ជាតិ​និង​អន្តរជាតិ អាច​ចូលរួម​កម្សាន្ត​ក្នុង​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន នៅមុខ​ណាហ្គា​វើ​ល ដែលមាន​ការចូលរួម​សម្តែង​ដោយ​កំពូល​តារាង​ចម្រៀង​ជួរមុខ​របស់​កម្ពុជា និង​អន្តរជាតិ​ជាច្រើនរូប​ចាប់ពី​ម៉ោង​១០​យប់​។ អ្វីដែល​កាន់តែ​អស្ចារ្យ ភ្ញៀវទេសចរ​ទាំងអស់​ចូលរួម​រាប់​ថយក្រោយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ទីនោះ​ផងដែរ​៕  
 
   

 
 

Tag:
 ណាហ្គា​វើ​ល​
  ឆ្លង​ឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com