អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ជីប ម៉ុង បង្កើន​ផលិតផល​សំណង់​គុណភាព​កាន់តែ​លេចធ្លោ​ក្នុង​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា-អន្តរជាតិ​
02, Dec 2018 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញៈ ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​សុទ្ធតែ​បានដឹងហើយថា​ក្រុមហ៊ុន​ជីប ម៉ុង គឺជា​ដង្ហើម​នៃ​ការអភិវឌ្ឍ​វិស័យ​សំណង់​នៅ​កម្ពុជា​។ ការ​ផ្ត​ត់​ផ្គង់​ផលិតផល​សំណង់​ដែលមាន​គុណភាព​បានជា​ប់​ជា​ចំណាត់ថ្នាក់​ឈានមុខ​គេ ចាប់តាំងពី​ទស្ស​វ​ត៍ទី​៨០​។ គិត​មកទល់​បច្ចុប្បន្ន ជីប ម៉ុង បាន​ប្រើប្រាស់​បទពិសោធន៍​នៃ​ការផលិត និង​នាំចូល​ផលិតផល​សំណង់​គុណភាព​ជាង​៣០​ឆ្នាំ ដោយ​បន្ថែម​នូវ​ផលិតផល​សំណង់​ច្រើន​ប្រភេទ​ទៀត សម្រាប់​បំពេញបន្ថែម​នូវ​តម្រូវការ​ទីផ្សារ​សំណង់​កម្ពុជា​ដែល​កំពុង​ត្រូវការ​ផលិតផល​សំណង់​ដែលមាន​គុណភាព​ពិតប្រាកដ​។
​ក្នុង​កម្មវិធី​តាំង​ពិ​ព័រ​ណ៌​ឧស្សាហកម្ម​សំណង់​កម្ពុជា​- អន្តរជាតិ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ដល់​ថ្ងៃទី​១ ខែធ្នូ នៅ​កោះ​ពេជ្រ ក្រុមហ៊ុន ជីប ម៉ុង បានដាក់​តាំង​បង្ហាញ​នូវ​ផលិត​ផលគុណ​ភាពលេច​ធ្លោ​ជាច្រើន​ដូចជា បេតុង​លាយ​ស្រេច​ជីប ម៉ុង ដែលមាន​ការអភិវឌ្ឍ​ឡូហ្គោ និង​បច្ចេកវិទ្យា​បេតុង​លាយ​ស្រេច​ថ្មី ដែក​អ៊ីតាលី​ម៉ា​កវី បន្ថែម​នូវ​ប្រភេទ​ដែកថែប​ថ្មី​ឆ្លើយតប​នឹងត្រូវ​ការ​ទីផ្សារ​តម្រូវការ​ដែក​ស​ម្រា​ប់​អាគារ​ទំនើប  ស៊ីម៉ងត៍​អូដ្ឋ កែច្នៃ​កញ្ចប់​វេច​ខ្ចប់​ថ្មី​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ចុងក្រោយបង្អស់​ពី​ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ ជីប ម៉ុង អ៊ិន​ស៊ី​។


ស្របពេល​ជាមួយគ្នានេះដែរ ជីប ម៉ុង ក៏បាន​ណែនាំ​នូវ​ផលិតផល​សំណង់​ថ្មី​គឺ​ក្បឿង​បេតុង និង​ទុយោ ជីប ម៉ុង ដែល​ផលិត​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ចុង​ក្រោយពី​អ៊ីតាលី ផ្សំ​ដោយ​វត្ថុធាតុដើម​ពី​អ៊ឺរ៉ុប​។ អតិថិជន​ដែល​បានមក​ទស្សនា​ពិ​ពណ៍ ក៏​អាច​មានឱកាស​ទទួលបាន​នូវ​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​វត្ថុ​អនុស្សាវរីយ៍​ពី​បញ្ជរ​ជីប ម៉ុង ផងដែរ​។ 
  
 
​យុវជន​ម្នាក់ ដែល​បាន​ចូលមក​ទស្សនា​បញ្ជរ​ពិ​ពណ៌​ជីប ម៉ុង និយាយថា កម្មវិធី​ពិ​ពណ៍​នេះ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​បានផ្តល់​ពត៌មាន​ជាច្រើន​ដល់​ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​សំណង់​ក្នុងប្រទេស ជាពិសេស​ក្រុមហ៊ុន ជីប ម៉ុង ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដែលមាន​ការវិវត្ត​នៃ​ការរីកចម្រើន​លើសគេ លើ​ផលិតផល​សំណង់​គុណភាព​ដើម្បី​ដើរ​ផ្ទឹម​នឹង​ផលិតផល​បរទេស​ដែលមាន​វត្ត​មាននៅ​កម្ពុជា​។ លោក​ក៏​បន្តថា​ការ​មក​ទស្សនា​ដល់ទី​តាំង​បញ្ជរ​ផ្ទាល់​ធ្វើ​ឲ្យ​លោក​បាន​យល់ដឹង​កាន់តែច្បាស់​ពី​បច្ចេកវិទ្យា​នៃ​ការផលិត ព្រមទាំង​មានឱកាស​ចុះឈ្មោះ​ក្នុង​ការចុះ​ទស្សនកិច្ច​ដល់ទី​ផ្សារ​ថែម​ទៀតផង​។ 
  
 
​ពិព័រណ៍​ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្តរជាតិ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​​ចាប់ពី​ថ្ងៃទី​២៩ ខែ​វិច្ឆិកា ដល់ទី​ថ្ងៃទី​១ ខែធ្នូ នៅ​សាល​ពាណិជ្ជកម្ម​កោះ​ពេជ្រ​។ លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​បញ្ជរ​ជីប ម៉ុង ដើម្បី​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ភ្លាមៗ និង​មានឱកាស​ទទួល​បានកា​រ​ប្រូ​ម៉ូ​សិន​ពិសេស​ថែម​ទៀតផង​៕
 






© រក្សាសិទ្ធិដោយ thmeythmey.com