អត្ថបទពាណិជ្ជកម្ម
ស្វែងយល់​ពី​អត្ថប្រយោជន៍​របស់​ទឹក​គោ Gold Milk ថ្មី​ទើប​ចូល​ទីផ្សារ​ស្រុក​យើង​
03, Dec 2018 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​សូម​ស្វាគមន៍​វត្តមាន​ទឹក​គោ Gold Milk ដែល​ទើប​មកដល់​ទីផ្សារ​ស្រុក​យើង ថែមទាំង​មាន​លក់​តែ​នៅក្នុង​ហាង បេ​ប៊ី​អោត​ឡេ​ត (Baby Outlet) តែប៉ុណ្ណោះ​។ Gold Milk បាន​ពាំនាំ​អត្ថប្រយោជន៍​របស់​ទឹកដោះគោ​ពិសេសៗ​ជាច្រើន ខុសពី​ទឹកដោះគោ​ដទៃ ដែល​យក​មកពី​សត្វ​គោ ដោយ​គេ​ចិញ្ចឹម​នៅលើ​កោះ Guernsey ក្នុង​ចក្រភព​អង់គ្លេស ជិត​ឆ្នេរ​ប្រទេស​បារាំង ទើប​ពួកគេ​ហៅ​គោ​ទាំងនោះ​ថា គោ Guernsey ។ អ្នក​បង្កាត់​ពូជ​គោ Guernsey តែងតែ​ចាត់ទុក​ទឹកដោះគោ​នេះ​ថា មាន​ភាព​ពិសេស​ដែល​ទឹកដោះ​ដទៃទៀត​មិនមាន​។​
 
​ការស្រាវជ្រាវ​ធ្វើ​ឲ្យ​ពួកគេ​គាត់​កាន់តែ​យល់​ពី​តម្លៃ​របស់​ទឹកដោះគោ​នេះ ច្រើនឡើងៗ​។ វា​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់ ពី​គុណភាព​នៃ​ទឹកដោះគោ​នេះ មាន​កម្រិត​ខ្ពស់ជាង​ទឹកដោះគោ​ផ្សេងទៀត​។ ទឹកដោះគោ​នេះ​មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ចំនួន 12%, ក្រែ​ម​ចំនួន 30%, វីតាមីន D ចំនួន 33%, វីតាមីន A ចំនួន 25% និង 15% ជាតិ​កាល់ស្យូម​ច្រើនជាង​ទឹកដោះគោ​ដទៃ​។ 

​បន្ទាប់មកទៀត យើង​នឹង​ណែនាំ​អ្នក​ទាំងអស់គ្នា ឲ្យ​បាន​ស្គាល់​ពី​អត្ថប្រយោជន៍​នៃ​ទឹកដោះគោ Gold Milk នេះ ថា​វា​មាន​អត្ថប្រយោជន៍​ដល់​កម្រិតណា​។
 
​ប្រូតេអ៊ីន A2 
​សត្វ​គោ Guernsey ភាគច្រើន​ផលិត​ទឹកដោះ​ដែលមាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន A2 (​ប្រូតេអ៊ីន ដែល​ល្អ​ជាង​ប្រូតេអ៊ីន A1 និង​ជីវជាតិ​ស្រូប​ចូល​បំប៉ន​សារពាង្គកាយ​បាន​រហ័ស​) ។ 
​ការ​ទទួលទាន​ទឹកដោះគោ ដែលមាន​ប្រូតេអ៊ីន A2 មិន​ប៉ះពាល់​ដល់​អ្នកមាន អា​ឡែក​ហ្សី ពោះវៀន ឬ​អ្នកមាន​រោគសញ្ញា​រលាក​ពោះវៀន​នោះទេ​។ ទោះបីជា​កុមារ​មាន​ជំងឺ​កន្ទួល​ស្បែក​,  គ្រុនក្តៅ​និង​ក្អក ក៏​អាច​ផឹក​បានដែរ​។ ការស្រាវជ្រាវ​ចុងក្រោយ បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​អូស្ត្រាលី និង​រកឃើញ​ចំណុច​ពិ​សេសមួយ​បន្ថែមទៀត អំពី​ទឹកដោះគោ​នេះ​។ ការស្រាវជ្រាវ​នោះ បង្ហាញថា​ចំនួន 96 ភាគរយ នៃ​ទឹកដោះគោ Guernsey គឺជា​ប្រូតេអ៊ីន A2 ខណៈពេលដែល​គោ​ផ្សេងទៀត ផលិត​ទឹកដោះគោ​ប្រូតេអ៊ីន A1 ។ 
 
​ដើមឡើយ​សត្វ​គោ​ដែល​គេ​ចិញ្ចឹម​យក​ទឹកដោះ​នោះ សុទ្ធ​តែមាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន A2 នៅក្នុង​ទឹកដោះ​របស់​ពួកគេ ប៉ុន្តែ​ការបង្ខំ​យក​ចំនួន​ទឹកដោះ​លើសប្រមាណ បង្ខំ​ឲ្យ​សត្វ​គោ​ទាំងនោះ ផលិត​បាន​ត្រឹម​ប្រូតេអ៊ីន A1 ប៉ុណ្ណោះ ទើប Gold Milk គិត​ប្រយោជន៍​រួម​ជាសំខាន់ និង​បូម​យក​ទឹកដោះគោ Guernsey តាម​សម្រួល មិន​បង្ខំ​នោះទេ គឺមាន​រដូវ​កាលដែល​អាច​បូម​ទឹកដោះ​បានល្អ ពោរពេញ​ដោយ​ប្រូតេអ៊ីន A2 គ្រប់គ្រាន់​។​
 
​កាល់ស្យូម​
​មនុស្ស​ភាគច្រើន​ដឹងថា ជាតិ​កាល់ស្យូម គឺជា​ធាតុ​ជំនួយ​ដ៏​សំខាន់​នៅក្នុង​ឆ្អឹង និង​ធ្មេញ ដែល​ផ្តល់ឱ្យ​ឆ្អឹង​នូវ​ភាពរឹងមាំ​ជាង​ធម្មតា​។ មាន​អ្នកដឹង​តិចតួច​ណាស់ ថា​សរីរាង្គ​សំខាន់ៗ និង​មុខងារ​របស់​រាងកាយ ដូចជា​បេះដូង និង​ការរំលាយ​អាហារ​របស់​អ្នក ត្រូវការ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ដើម្បី​ដំណើរការ​បានល្អ​បំផុត​។ សារធាតុ​នេះ ក៏​ជួយ​អោយ​សាច់ដុំ​ដំណើរ​ការល្អ រួមទាំង​ការគ្រប់គ្រង​ការ​កន្ត្រាក់​នៃ​បេះដូង ជួយ​រំលាយ​កំណក​ឈាម និង​ជំនួយ​ក្នុងការ​ចម្លង​ឈាម​នៃ​សរសៃប្រសាទ បាន​ប្រសើរ​ផងដែរ​។​
 
​វីតាមីន D 
​រាងកាយ​ត្រូវការ​វីតាមីន D ដើម្បី​ជួយ​វា​ឱ្យ​ស្រូប​យកជាតិ​កាល់ស្យូម ប្រកបដោយ​ប្រសិទ្ធភាព​និង​ទាញ​ផលប្រយោជន៍ ពី​អត្ថប្រយោជន៍​របស់​វា​។ ជាមួយនឹង​កាល់ស្យូម និង​វីតាមីន D ត្រូវបាន​រកឃើញ​ដោយ​ធម្មជាតិ នៅក្នុង​ទឹកដោះគោ Guernsey ក្នុង​កម្រិត​ខ្ពស់ជាង​ទឹកដោះគោ​ផ្សេងៗ​ផងដែរ​។ 
 
​អូ​មេ​ហ្គា -3
​ទោះបី​សារធាតុ​ខ្លាញ់​នេះ ត្រូវបានគេទទួលស្គាល់​ថា​មាន​សារៈសំខាន់ សម្រាប់​ការលូតលាស់ និង​ការអភិវឌ្ឍន៍​អស់​ជាច្រើន​ទសវត្ស​មកនេះ​ពិតមែន តែ​វា​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ខ្លាញ់​អូ​មេ​ហ្គា 3 ទទួលបាន​ការយកចិត្ត​ទុកដាក់​ច្រើន​។​
 
​ផលប្រយោជន៍​ដែល​បានមកពី​អូ​មេ​ហ្គា 3 រួមមាន​ការជួយ​បង្កើន​ចរន្តឈាម​,​កាត់បន្ថយ​សម្ពាធ​ឈាម​, បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​ឈាម និង​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង និង​ធ្វើឱ្យ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ប្រែជា​ធូរស្រាល​ជាង​មុន​។ ការសិក្សា​ជាច្រើន ក៏បាន​រាយការណ៍​ពី​អត្ថប្រយោជន៍​របស់​អូ​មេ​ហ្គា 3 នេះ ប្រឆាំងនឹង​ជំងឺមហារីក​ផងដែរ​។​
 
Beta-Carotene
Beta-carotene ត្រូវបាន​គេ​ស្គាល់​ថា​ជា​អង់​ទី​អុកស៊ីដ​ង់ និង​បង្កើន​ភាពស៊ាំ ជាមួយនឹង​ប្រូតេអ៊ីន​ប្រឆាំងនឹង​ភាព​ចាស់​។ អត្ថប្រយោជន៍​ជាច្រើន ដែល​ត្រូវបាន​គេ​សន្ម​ត់​ថា beta-carotene គឺ​ជួយ​ការពារ​សុខភាព​ភ្នែក​, ជួយ​ការពារ​ជំងឺ​ស្បែក និង​ជំនួយ​ក្នុងការ​ពង្រឹង​ឆ្អឹង និង​ធ្មេញ​។​

​ថ្មីៗ​នេះ ការស្រាវជ្រាវ​បានបង្ហាញ​ថា beta-carotene អាចជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង​និង​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក មួយចំនួន​បាន​ផងដែរ​។ មូលនិធិ​ជំងឺមហារីក​របស់​អាមេរិក Inc បាន​បោះពុម្ពផ្សាយ​ព័ត៌មាន ដែល​បញ្ជាក់ថា របប​អាហារ​ដែល​សម្បូរ​ទៅដោយ​អាហារ​ដែលមាន​វីតាមីន A, វីតាមីន C និង beta carotene អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​មួយចំនួន​ពិតមែន​។ ការរកឃើញ​នេះ ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​ការសិក្សា​ស្រដៀង​គ្នា​ជាច្រើន ដូច្នេះ​យើង​អា​ចរក​សារធាតុ​ទាំងនេះ​នៅក្នុង​ទឹកដោះគោ Gold Milk ។ 



 
​សូមបញ្ជាក់​ម្តង​ទៀតផង​ដែរ​ថា ទឹកដោះគោ Gold Milk នេះ ជា​ទឹកដោះ​របស់​សត្វ​គោ​នៅលើ​កោះ Guernsey ដែល​ពោរពេញ​ដោយ​ប្រូតេអ៊ីន A2, កាល់ស្យូម​, អូ​មេ​ហ្គា 3, សារធាតុ Beta-Carotene និង​សារជាតិ​មាន​ប្រយោជន៍​ដល់​សុខភាព​មួយចំនួនទៀត ហើយ​អ្នក​អា​ចរក​ទិញ ទឹកដោះគោ Gold Milk នេះ នៅ​ហាង បេ​ប៊ី​អោត​ឡេ​ត តែប៉ុណ្ណោះ​៕







 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com