អត្ថបទពាណិជ្ជកម្ម
គូ​បូ​តា បរិច្ចាគ​កាបូប​សិស្ស និង​សម្ភារ​សិក្សា​ចំនួន​២​ម៉ឺន​ឈុត ក្នុង​កម្មវិធី «Kubota Sharing The Future»
04, Dec 2018 , 3:14 pm        
រូបភាព
ដោយ: ថ្មីៗ
ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​៤ ដែល​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា បាន​ប្រារព្ធ​កម្មវិធី​សប្បុរសធម៌​របស់ខ្លួន ឈ្មោះថា​«Kubota Sharing The Future»​។ សម្រាប់​ឆ្នាំ​ទី​៤​នេ គូ​បូ​តា​បាន​បរិច្ចាគ​កាបូប និង​សម្ភារ​សិក្សា​សិស្ស ចំនួន ២០,០០០​ឈុត មានតម្លៃ​ជាង​៩​ម៉ឺន​ដុល្លារ​។ កម្មវិធី​សប្បុរសធម៌​លើក​ទី​៤​នេះ បាន​ប្រព្រឹត្តទៅ នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង​។
 
​កម្មវិធី​សប្បុរសធម៌​នេះ ជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍ និង​ការទទួលខុសត្រូវ​សង្គម ដែលមាន​បំណង​ជួយ​ដល់​កុមារ​ដែល​ខ្វះខាត នៅតាម​ជនបទ​ដាច់​ស្រ​យ៉ា​ល ទូទាំងប្រទេស​កម្ពុជា ឲ្យ​មានជីវិត​កាន់តែ​ប្រសើរឡើង​។​


 
​លោក ភី​សា​នុ មី​លី​នតា​នុស អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​លក់ និង​សេវាកម្ម នៃ​ទីស្នាក់ការ​ធំ​ក្រុមហ៊ុន     ស្យ៉ា​ម គូ​បូ​តា ខ​ប​ភឺ​រេ​សិន បាន​មានប្រសាសន៍ថា​៖«​គោលនយោបាយ​របស់​ក្រុមហ៊ុន ស្យ៉ា​ម​គូ​បូ​តា គឺ​មិន​ត្រឹមតែ​សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៍ប​ចេ្ច​ក​វិទ្យា​គ្រឿងយន្ត​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង​សន្យា​បន្ត​កម្មវិធី​សប្បុរសធម៌ ដើម្បី​ជួយ​ដល់​សង្គម​ផងដែរ​។ ហេតុ​ដូច្នេះហើយ បានជា​គូ​បូ​តា បាន​បង្កើត​កម្មវិធី​«Kubota Sharing The Future» នេះ​អស់​រយៈពេល​៤​ឆ្នាំ​ជាប់ៗ​គ្នា ក្នុង​ការជួយ​ដល់​វិស័យ​អប់រំ និង​យុវជន​។ ជាក់ស្តែង គឺ​ការបរិច្ចាគ​កាបូប និង​សម្ភារ​សិក្សា ដល់​កុមារ​កម្ពុជា​ដែល​ខ្វះខាត ជាច្រើន​ម៉ឺន​នាក់​»​។​


 
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​សប្បុរសធម៌​មួយ​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ដែល​សម្ភារ​សិក្សា ត្រូវបាន​ផ្តល់​ទៅដល់​កុមារ​កម្ពុជា​ជាច្រើន​ម៉ឺន​នាក់ ដែលជា​ផ្នែក​មួយ​ជួយ​ជ្រោមជ្រែង​ការសិក្សា​របស់​ពួកគេ បាន​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់​។ ទោះបីយ៉ាងណា​ក៏ដោយ នៅមាន​តំបន់​ជាច្រើន​ទៀត​ដែល​នៅ​ខ្វះខាត ដូច្នេះហើយ​បានជា គូ​បូ​តា បន្តធ្វើ​កម្មវិធី​នេះ ក្នុងឆ្នាំនេះ​បន្តទៀត​។ កាបូប និង​សម្ភារ​សិក្សា​សិស្ស​ចំនួន​២​ម៉ឺន​ឈុត ត្រូវបាន​បរិច្ចាគ ដែល​ផ្តល់ជូន​មន្ទីរអប់រំ​ខេត្តបាត់ដំបង​ចំនួន ៥០០០​ឈុត និង​១៥០០០​ឈុត​ទៀត ផ្តល់ជូន​ភ្នាក់ងារចែកចាយ​គូ​បូ​តា ដើម្បី​បរិច្ចាគ​ដល់​កុមារ​ខ្វះខាត​ជាច្រើន​ខេត្ត​ទូទាំងប្រទេស​។​


 
​លោក ភី​សា​នុ មី​លី​នតា​នុស បាន​បន្ថែមទៀតថា​៖ «​ក្នុង​ឆ្នាំ​២០១៨​នេះ កម្មវិធី​«Kubota Sharing The Future» មាន​ទិសដៅ​បរិច្ចាគ​កាបូប និង​សម្ភារ​សិក្សា ចំនួន​៤៩០០០​ឈុត ដែល​ផ្តល់​ដល់​កម្ពុជា​ចំនួន ២០០០០​ឈុត ភូមា​ចំនួន​១៦០០០​ឈុត និង​ឡាវ​ចំនួន ១៣០០០​ឈុត​។ ការផ្តល់ជូន​នេះ តាមរយៈ​ភ្នាក់ងារ​រដ្ឋាភិបាល និង​ភ្នាក់ងារចែកចាយ​គូ​បូ​តា ក្នុងប្រទេស​នីមួយៗ ដើម្បី​បរិច្ចាគ​ទៅដល់​កុមារ និង​យុវជន ដែល​កំពុង​ខ្វះខាត​»​។​
 


​ចាប់តាំងពី​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា ត្រូវបាន​បង្កើត​មក គូ​បូ​តា មិន​ត្រឹមតែ​រៀបចំ​កម្មវិធី «Kubota Sharing The Future» នោះទេ តែ​ក៏បាន​បង្កើត​មជ្ឈមណ្ឌល​អប់រំ​ប​ចេ្ច​ក​ទេស​គូ​បូ​តា (KUBOTA Technical Education Center (KTEC) ក្រោម​កិច្ចសហប្រតិបត្តិការ ជាមួយ​វិទ្យាស្ថាន​ប​ចេ្ច​ក​វិទ្យា​បាត់ដំបង និង សាកលវិទ្យាល័យ​មានជ័យ ដែល​នឹង​អាច​ឲ្យ​សិស្ស​-​និស្សិត សិក្សា​ពី​គ្រឿងយន្ត​កសិកម្ម ដើម្បី​ក្លាយជា​អ្នកជំនាញ ក្នុង​វិស័យ​កសិកម្ម​នៅពេល​អនាគត​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com