ជាតិ
បើ​គ្រាន់តែ​ថត​បង្ហោះ តែ​មិនបាន​ចូលរួម​សម្អាតសំរាម ក៏​ជា​កំហុស​មួយ​ដែរ​
09, Dec 2018 , 9:59 pm        
រូបភាព
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន
ដោយ:
​ភ្នំពេញ​៖ បញ្ហា​សំរាម ជា​ប្រធានបទ​មួយ​ដែល​សាធារណជន​ជាច្រើន​ចាប់អារម្មណ៍​ខ្លាំង​។ គេ​តែង​ឃើញ​មានការ​បង្ហោះ​រូប​សំរាម ហើយ​អាច​អម​ជាមួយ​សារ ពិសេស​ពាក្យពេចន៍​រិះគន់​អាជ្ញាធរ ឬ​អ្នក​ចោល​សំរាម​ពាសវាល​ពាសកាល​តែម្ដង​។ តើ​ការធ្វើ​បែបនេះ ជាការ​ខុសឆ្គង​មួយ​ដែល​ផ្សព្វផ្សាយ​រូបភាព​មិនល្អ​របស់​ប្រទេស​ខ្លួន ឬ​ជាការ​ចូលរួម​ស្ថាបនា​ដោះស្រាយ​បញ្ហា​សំរាម​នេះ​។​


 
​ឆ្លើយតប​នឹង​សំណួរ​នេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លើកឡើងថា ការ​បង្ហោះ​ពី​បញ្ហា​សំរាម​លើ​ហ្វេ​ស​ប៊ុ​ក គឺជា​សិទ្ធិ​របស់​បុគ្គល ប៉ុន្តែ​អ្នក​ទាំងនោះ​ក៏​គួរ​ប្រាកដថា​ខ្លួនឯងបាន​ចូលរួម​ធ្វើ​ឲ្យ​គ្មាន​សំរាម​ដែរ មុននឹង​បង្ហោះ​ផ្សាយ​បញ្ហា​ទាំងនោះ​។ 
 
​ខាងក្រោម​នេះ​ជា​ប្រសាសន៍​លោក នេត្រ ភក្ត្រា ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ​អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​៖


 
 
​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ លើកឡើងថា វា​ជា​កំហុសឆ្គង​មួយ​ផងដែរ បើ​អ្នក​ទាំងនោះ​បានត្រឹមតែ​បង្ហោះ​បញ្ហា​សំរាម តែ​ខ្លួនឯង​មិនបាន​ចូលរួម​សម្អាត​បរិស្ថាន តាម​សហគមន៍ សាលារៀន កន្លែងធ្វើការ​របស់ខ្លួន​ជាដើម​៕

Tag:
 សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com