កីឡាអន្តរជាតិ
អន្តរជាតិ
Rooney ទៅជប់លៀងនៅសេតវិមាន និងបានជួប Barron Trump Wayne Rooney (ឆ្វេង) និងកូនប្រុសរបស់ប្រធានាធិបតីអាមេរិក Barron Trump
× Wayne Rooney ខ្សែបម្រើក្រុម DC United ត្រូវបានលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំអញ្ជើញទៅកាន់សេតវិមាន ដើម្បីចូលរួមពិធីជប់លៀងបុណ្យណូអែល។
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣៣ឆ្នាំរូបនេះបានថតរូបជាមួយកូនប្រុសរបស់លោកត្រាំ ឈ្មោះ Barron Trump ក្នុងកម្មវិធីនោះ។ ក្មេងប្រុស Barron អាយុ ១២ឆ្នាំគឺជាអ្នកស្រឡាញ់ និងគាំទ្រកីឡាបាល់ទាត់ម្នាក់ ហើយថែមទាំងជាសមាជិកក្រុមយុវជនរបស់ក្លិប DC United ផងដែរ។
Rooney ដែលជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេនៅ Manchester United បានផ្លាស់ទៅចូលរួមជាមួយក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋធានីអាមេរិក DC United នៃលីគកំពូលរបស់អាមេរិក MLS ពីក្រុម Everton កាលពីខែមិថុនាកន្លងទៅ។
សម្រាប់រដូវកាលដំបូង Rooney អាចស៊ុតបញ្ចូលទីបានដល់១២គ្រាប់ និងបានដើរតួយ៉ាងសំខាន់ក្នុងការនាំ DC ឈានដល់ការប្រកួតវគ្គ Play-offs។
បើតាមការផ្សាយរបស់ BBC ក្រៅ Rooney មានប្រពន្ធរបស់គេ Coleen រួមទាំងកូនប្រុសបួននាក់ក៏ទៅចូលរួមកម្មវិធីនៅឯសេតវិមានផងដែរ៕
Tag:
បាល់ទាត់
DC United
Wayne Rooney
Barron Trump
© រក្សាសិទ្ធិដោយ thmeythmey.com