ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​យក​កូន​ចាក់​វ៉ាក់សាំង គួរតែ​លួង​គេ​ដូច​ម្តេចទៅ​?
21, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ក្មេងៗ​ជាច្រើន​ដែល​ភ័យខ្លាច​ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ ដែល​វា​ជាហេតុ​នាំ​ឲ្យ​ឪពុកម្តាយ​ជាច្រើន​មានការ​បារម្ភ​ខ្លាំង​។ ដូច្នេះ​តើ​អ្នក​អាចធ្វើ​អ្វី​បាន​ខ្លះទៅ​ដើម្បី​លួង ឬ​បញ្ឈប់​ការភ័យខ្លាច​គេ​នៅពេល​នាំទៅ​ចាក់​វ៉ាក់សាំង​ម្តងៗ​?  



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​ដែល​អ្នក​អាច​ធ្វើបាន​៖
 
•​ ​ចូរ​ដាក់​តុក្កតា សៀវភៅ ឬ​ភួយ​ដែល​គេ​ចូលចិត្ត​តាម​ខ្លួន​ដើម្បី​ជួយ​រំងាប់​អារម្មណ៍​កូន​
•​ ​ចូរ​ធ្វើការ​បន្លប់ និង​ផ្តល់​ផាសុកភាព​ដល់​កូន​តាមរយៈ​លួង​បំពេរ ច្រៀង ឬ​និយាយ​លួង​ពិ​រោះៗ​
•​ ​ចូរ​ញញឹម និង​ប្រើ​ក្រសែភ្នែក​ជាមួយ​កូន​។ ចូរ​ឲ្យ​កូន​អ្នក​ដឹងថា អ្វីៗ​គឺ​គ្មាន​បញ្ហា​ឡើយ​
•​ ​បើសិនជា​អាច ចូរ​អោប​កូន​ឲ្យ​ជាប់​ហើយ​ដាក់​នៅលើ​ភ្លៅ​ដើម្បី​ពេទ្យ​ស្រួល​ចាក់​ថ្នាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com