កីឡាជាតិ
ជាតិ
ជិត​ដល់​ថ្ងៃ​ការ លោក និល សីហា គ្រូ​ល្បុក្កតោ​បាត់បង់​ជីវិត​ដោយ​គ្រោះថ្នាក់​ចរាចរណ៍
20, Dec 2018 , 2:37 pm        
រូបភាព
ដោយ:
​លោក និល សីហា គ្រូបង្វឹក​គុន​ល្បុក្កតោ​វ័យ​២៧​ឆ្នាំ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ក្នុង​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​ត្រឡប់​មកពី​ប្រាប់​ការ​មិត្តភក្តិ​។ បច្ចុប្បន្ន​សព​លោក​កំពុង​តម្កល់ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

 
​គ្រូបង្វឹក​គុន​ល្បុក្កតោ លោក និល សីហា ត្រូវបាន​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្រោយ​ជិះ​ម៉ូតូឌុប​មិត្តភក្តិ​ម្នាក់​មកពី​ប្រាប់​ការ​មិត្តភក្តិ​ទាក់​ដៃ​ជាមួយ​រ៉ឺម៉ក​កង់​បី​ដួល​។ គ្រូបង្វឹក​វ័យ​២៧​ឆ្នាំ​រូបនេះ ត្រូវ​ចូល​រោងការ​ជាមួយ​កញ្ញា ពៅ ពិសិដ្ឋ ដែលមាន​វ័យ​២២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ​។ 
 
​ក្នុង​ហេតុការណ៍​ដែល​កើតឡើង​កាល​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹងមានជ័យ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នេះដែរ ក៏បាន​បណ្តាល​ឲ្យ​មិត្តភក្តិ​របស់​គ្រូបង្វឹក​ខាងលើ​រងរបួស​ស្រាល​ផងដែរ​។​
 
​បច្ចុប្បន្ន​សាកសព​រប​ស់លោក និល សីហា ដែល​ស្នាក់​នៅក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សំបួរមាស ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕
 

Tag:
 គុន​ល្បុក្កតោ​
  និល សីហា
© រក្សាសិទ្ធិដោយ thmeythmey.com