អត្ថបទពាណិជ្ជកម្ម
Smart Axiata បាន​ពានរង្វាន់​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទិន្នន័យ​ទូរស័ព្ទដៃ និង​ចល័ត​ប្រចាំឆ្នាំ ពី Frost & Sullivan
20, Dec 2018 , 3:16 pm        
រូបភាព
​នៅ​ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Smart Axiata ត្រូវបាន​ជ្រើសរើស​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Frost & Sullivan ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទដៃ​ចល័ត​ប្រចាំឆ្នាំ និង ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទិន្នន័យ​ទូរស័ព្ទដៃ​ចល័ត​ប្រចាំឆ្នាំ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏​ល្អឥតខ្ចោះ សមត្ថភាព​បណ្តាញ​ដ៏​ទំនើប ការរស់នៅ​និង​ការកម្សាន្ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត ក៏ដូចជា​ការដឹកនាំ​ទិន្នន័យទីផ្សារ​ផងដែរ​។
 
​លោក Jonathan Yap អ្នកវិភាគ​ស្រាវជ្រាវ​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ Frost & Sullivan បាន​ថ្លែងថា​ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ទូរគមនាគមន៍​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា Smart Axiata បានបង្ហាញ​ជាថ្មី​ម្តងទៀត ថា​ខ្លួន​ជា​អ្នកទទួលបាន​ការពេញចិត្ត​បំផុត​ចំពោះ​តម្រូវការ​របស់​អតិថិជន​។ ការយល់​ដឹងថា​ល្បឿន​ទិន្នន័យ​ចល័ត​និង​ការ​គ្របដណ្តប់​លើ​បណ្តាញ គឺជា​កត្តា​សំខាន់​ដែល​អ្នកប្រើប្រាស់​ត្រូវការ Smart បាន​បង្កើន 4G របស់ខ្លួន​យ៉ាងច្រើន​ក្នុង​ឆ្នាំ ២០១៧ ហើយ​បាន​ដាក់ចេញ​បច្ចេកវិទ្យា 4.5G ដើម្បី​បំពេញតម្រូវការ​លើ​ការប្រើប្រាស់​ទិន្នន័យ​ដ៏​សន្ធឹកសន្ធាប់​។ ការរីកចម្រើន​ទៅ​មុខជា​បន្ដបន្ទាប់ ក្នុង​ការផ្តល់សេវា​រប​ស់​ខ្លួន បាន​ទាក់ទាញ អតិថិជន​ខាង​ផ្នែក​ទិន្នន័យ​ទូរស័ព្ទដៃ​ចល័ត​ជា​វិជ្ជមាន និង​ត្រូវបាន​យល់ឃើញថា​ជា​អ្នកផ្តល់​សេវា​ទិន្នន័យ​ចល័ត​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រទេស​។  
 
​លោក Thomas Hundt នាយក​ប្រតិ​ប​ត្ដិ​នៃ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា​៖ ការទទួលបាន​ការទទួល​ស្គាល់​បែបនេះ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​កំពូល​មួយ​របស់​ពិភពលោក ពិតជា​មោទនភាព​សម្រាប់​យើងទាំងអស់គ្នា​នៅ​ក្រុមហ៊ុន Smart ។ បុគ្គលិក​ទាំងអស់​រប​ស់​យើង​បាន​ព្យាយាម​ឥតឈប់ឈរ ដើម្បី​បម្រើ​អតិថិជន​ជាទី​ស្រឡាញ់​របស់​យើង ដៃគូ និង ភាគី​ពាក់ព័ន្ធ​ឲ្យ​បានល្អ​បំផុត និង ប្រកបដោយ​ប្រសិទ្ធភាព តាមរយៈ​ការ​ផ្តល់នូវ ការរស់នៅ​ដែលមាន​តម្លៃ​សមរម្យ​, ប្រកបដោយ​ភាព​ច្នៃប្រឌិត សាមញ្ញ និង មាន​គុណភាព​ខ្ពស់​។ យើង​ជឿជាក់ថា យើង​នឹង​បន្ត​ការប្តេជ្ញាចិត្ត​ប្រចាំថ្ងៃ និង ការសន្យា​របស់​យើង ក្នុងការ​ធ្វើ​ឲ្យ​ជីវិត​របស់​មនុស្ស​រាប់​លាន​នាក់​កាន់តែ​ប្រសើរ​ដើម្បី​ក្លាយទៅជា​ជើងឯក​ឌីជីថល​របស់​កម្ពុជា​នៅ​ឆ្នាំ ២០២០​។ 


 
​សមិទ្ធផល​ថ្មី​បំផុត​នេះ​គឺជា​ពានរង្វាន់​ចុងក្រោយ​បំផុត​នៃ​បញ្ជី​ពានរង្វាន់​ដ៏​វែង​ដែល Smart បានឈ្នះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​ទទួលបាន​ការទទួលស្គាល់​នូវ​សេវាកម្ម​ល្អឥតខ្ចោះ ការបំពេញ​ការងារ និង​ការចូលរួមចំណែក​រប​ស់​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ក្រុមហ៊ុន Smart ត្រូវបាន​គេ​អោយ​ឈ្មោះថា ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​ទូរស័ព្ទ​ដែល​កំពុង​រីកចម្រើន​ល្អ​ជាងគេ​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន Telecom Asia ហើយ​បានទទួល​ពានរង្វាន់​ក្រុមហ៊ុន​ទូរគមនាគមន៍​ល្អ​បំផុត​កម្ពុជា​និង​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម​ល្អ​បំផុត​របស់​កម្ពុជា ពី Global Banking and Finance Review រយៈពេល ៤ ឆ្នាំ​ជាប់ៗ​គ្នា​។ ក្រុមហ៊ុន Smart ក៏ត្រូវ​បានទទួល​ស្គាល់​ជាមួយ​ការផ្ដល់ជូន​ពានរង្វាន់​មាស​សម្រាប់​ការអនុលោម​តាមច្បាប់​ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា ដោយ​ទទួលបាន​ការសរសើរ​ថា​ក្រុមហ៊ុន Smart ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដំបូងបង្អស់​ដែល​ទទួលបាន​ពានរង្វាន់​នេះ​ក្នុង​ការបំពេញ​កាតព្វកិច្ច​ពន្ធ​របស់ខ្លួន​ក្រោម​ច្បាប់​ប្រទេស​កម្ពុជា​។ 
 
​ក្រុមហ៊ុន Smart ក៏​ទទួលបាន​ពានរង្វាន់​ទីផ្សារ​អាស៊ី​ប៉ាស៊ីហ្វិក​ដោយ Frost & Sullivan នៅ​ឆ្នាំ ២០១៥ ហើយ​ត្រូវបាន​គេ​ដាក់ឈ្មោះថា​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៦​និង ២០១៧ ជាប់​គ្នា​ពី Frost & Sullivan​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​និង​ពត៍​មាន​ថ្មីៗ ពី Smart Axiata សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Smart នៅ www.facebook.com/SmartAxiata ឬ​បើក​មើល​គេហទំព័រ www.smart.com.kh​។​

(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com