អត្ថបទពាណិជ្ជកម្ម
Huawei ត្រកូល nova3 នៅតែ​ជា​ជើង​ខ្លាំង​ដែល​លក់ដាច់​បំផុត​នៅក្នុង​ឆ្នាំ ២០១៨
20, Dec 2018 , 4:51 pm        
រូបភាព
​ក្រុមហ៊ុន Huawei បាន​អង្រួន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ប្រទេស​កម្ពុជា​កាន់តែ​កក្រើក បន្ទាប់ពី​ការសម្ពោធ​និង​ការលក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន Huawei ត្រកូល nova3 គឺ nova3 និង nova3i កាលពី ខែ សីហា ឆ្នាំ ២០១៨ និង​បង្ហាញ​វត្តមាន​កូនពៅ nova3 Lite កាលពី​ចុងខែ​វិច្ឆិកា​ថ្មីៗ​នេះ​។ ស្មា​ត​ហ្វូ​ន​ទាំងបី​ម៉ូ​ឌែ​ល​នេះ មាន​សន្ទុះ​នៃ​ការគាំទ្រ​យ៉ាងខ្លាំង រហូតដល់​ក្លាយជា​ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​បំផុត​ប្រចាំឆ្នាំ ២០១៨​។ ម៉ូ​ឌែ​ល​ទាំងបី​នេះ មាន លក្ខ​ណះ​ពិសេសៗ​ជាច្រើន ដែល​អតិថិជន​មិនគួរ​មើលរំលង​។​
 
​ត្រកូល nova3 ទាំងបី​ម៉ូ​ឌែ​ល ជា​ជម្រើស​ឡូយឆាយ មាន​អេក្រង់​កប់​គែម ជាមួយ AI ស្មា​ត​កាមេរ៉ា ៤ គ្រាប់ ពណ៌​ឆើតឆាយ ដែល​អ្នក​អាច​ថតរូប​ម៉ា​ឡូយ និង​សែ​ល​ហ្វី​ម៉ា​កប់​។​ស្មា​ត​ហ្វូ​ន Huawei nova3 បំពាក់​ដោយ កាមេរ៉ា AI បួន​គ្រាប់​ទំហំ ២៤ មេកា​ភិ​ច​សែ​ល កាមេរ៉ា​ភ្លោះ​ខាងមុខ ទំហំ ២៤MP + ២MP  កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ២៤MP + ១៦MP  និង​បំពាក់​ដោយ​បន្ទះ​ឈី​ប Kirin 970  ដែល​ជួយ​បង្កើនល្បឿន និង​ដំណើរ​ការមិន​រអាក់រអួល​។ ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​នេះ​មាន​ថាមពល​ថ្ម ៣៧៥០mAh ហើយ​សាក​ថ្ម​ឆាប់​ពេញ អង្គ​ចងចាំ​ទំហំ ៦GB + អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨GB​។ បើ​និយាយ​ពី​តម្លៃ​វិញ ស្មា​ត​ហ្វូ​ន​នេះ​មានតម្លៃ​ត្រឹមតែ​៤២៩​ដុល្លារ ប៉ុណ្ណោះ ព្រមទាំង​ថែម Bluetooth Speaker​។​
 
​រីឯ​ស្មា​ត​ហ្វូ​ន Huawei nova3i ក៏មាន​លក្ខ​ណះ​ស​ម្ប​តិ្ត​ប្រហាក់ប្រហែល​និង nova3 ដែរ​។ ស្មា​ត​ហ្វូ​ន​នេះ​មាន​បំពាក់​ដោយ​កាមេរ៉ា AI បួន​គ្រាប់ ទំហំ ២៤ មេកា​ភិ​ច​សែ​ល កាមេរ៉ា​ភ្លោះ​ខាងមុខ​ទំហំ ២៤MP + ២MP កាមេរ៉ា​ភ្លោះ​ខាងក្រោយ​ទំហំ ១៦MP + ២MP និង​បំពាក់​ដោយ​បន្ទះ​ឈី​ប Kirin 710 រួមជាមួយ​បច្ចេកវិទ្យា AI ថាមពល​ថ្ម ៣៣៤០mAh និង​អង្គ​ចងចាំ​ទំហំ ៤GB + អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ១២៨GB​។ 


 
​ចំណែកឯ​កូនពៅ ណូ​វ៉ា 3 ឡៃ​ត៍ ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​មាន​អេក្រង់​កោង​បែប 3D ពេញ​តួ ធំ​កប់​កែម បែប​ឆក​ទំហំ​បង្ហាញ 6.5 FHD+ FullView Display អេក្រង់​លាត​រហូតដល់ ៩០.១​ភាគរយ​និង​កម្រិត​បង្ហាញ ២៣៤៩* ១០៨០High Resolution លាត​កប់​គែម ច្បាស់​ត្រជាក់​ភ្នែក និង  គែម​កោង​ទាក់ទាញ ។ មិនតែប៉ុណ្ណោះ ស្មា​ត​ហ្វូ​ន​នេះ​បំពាក់​ដោយ AI កាមេរ៉ា​បួន​គ្រាប់ កាមេរ៉ា​មុខ​ពីរ​គ្រាប់​ទំហំ ១៦MP + ២MP AI Lighting និង​កាមេរ៉ា​ក្រោយពីរ​គ្រាប់ ១៣MP + ២MP ដែល​អ្នក​អាច​ថតរូប​បាន​ច្បាស់ ឡូយ កាលី​ប ទាន់សម័យ ជាមួយ​មុខងារ Master AI Photography ដូច​ទៅ​និង nova3 និង nova3i   ដែរ​។ 
 
​ណូ​វ៉ា 3 ឡៃ​ត៍​ហើយ មាន​បំពាក់ CPU Kirin 710 និង GPU Turbo ដែល​អាច​បង្កើន​ថាមពល​ដំណើរការ​ក្រា​ហ្វិ​ច និង​អាច​ឲ្យ​អ្នក​រីករាយ​ជាមួយ​ការលេង​ហ្គេម​យ៉ាង​រលូន​ដោយ​មិន​រអាក់រអួល​។​សមត្ថភាព​ក្នុងការ​ដំណើរការ​របស់​ស្មា​ត​ហ្វូ​ន​ណូ​វ៉ា 3 កូនពៅ​នេះ មាន​អង្គ​ចងចាំ និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​ដែលមាន RAM ទំហំ ៤GB ROM ៦៤GB និង​អង្គ​ផ្ទុក​ទ​ន្និ​ន័យ​បន្ថែម​រហូតដល់  ៤០០GB​។ រីឯ​ថាមពល​ថ្ម​វិញ មាន​ថាមពល​ថ្ម​ខ្លាំង​មហាសាល  ៤០០០mAh ហើយ​វា​មានតម្លៃ​ត្រឹមតែ ២៥៩​ដុល្លារ​ប៉ុណ្ណោះ​។​
 
​អ្នក​អាច​រក​ទិញ​ស្មា​ត​ហ្វូ​ន​ត្រកូល nova3 ទាំងបី​ម៉ូ​ឌែ​ល នៅតាម​បណ្តា​ហាង​ទូរស័ព្ទ​ដែលមាន​ស្លាក​សញ្ញា  Huawei នៅ​ទូទាំងប្រទេស​កម្ពុជា​៕





© រក្សាសិទ្ធិដោយ thmeythmey.com