អត្ថបទពាណិជ្ជកម្ម
អស្ចារ្យ​មែនៗ Samsung Galaxy J4+ ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង និង​លក់ដាច់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​
20, Dec 2018 , 5:43 pm        
រូបភាព
​តម្លៃ​ម៉ា​អេ​ម ១៥៩ ដុល្លារ រូបរាង​ឡូយ​កប់​ស៊ី​វិ​ល័យ​ទាន់សម័យ​បំផុត​។ Samsung Galaxy J4+ គឺជា​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​ស៊េរី​ថ្មី ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចំណាត់ថ្នាក់​លេខ ១ ពិភពលោក​។ សាម​សុង ទើបតែ​ដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា មិនទាន់​បានយូរ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ប្រជាប្រិយភាព និង​ការគាំទ្រ​សម្រាប់​ស្មា​ត​ហ្វូ​ន​មួយ​នេះ គឺ​ទទួលបាន​ភាពជោគជ័យ​យ៉ាងខ្លាំង​។ Galaxy J4+ នេះ​មានតម្លៃ​ម៉ា​អេ​ម​ត្រឹមតែ ១៥៩​ដុល្លារ​តែប៉ុណ្ណោះ រួម​ជាមួយនឹង​ការធានា​រយៈពេល​មួយឆ្នាំ​ថែមទៀត ពី​ក្រុមហ៊ុន សាម​សុង​។
 
​ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន Galaxy J4+ នេះ អាច​ទាក់ទាញ​ឆក់យក​ចិត្ត​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន និង​ជោគជ័យ​ខ្លាំង សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​នេះ គឺ​ដោយសារតែ​វា​មានការ​រចនា​រូបរាង​ស្រស់ស្អាត​ល្អឥតខ្ចោះ ទម្ងន់​ស្រាល ងាយស្រួល​កាន់​ប្រើប្រាស់​។ Galaxy J4+  មាន​រាងស្តើង​ស្លី​ម កាលី​ប ទាន់សម័យ ស៊ី​វិ​ល័យ​បំផុត ជាមួយ​អេក្រង់​ពេញ​តួ 6.0’’ HD+ ងាយស្រួល​ក្នុង​ការលេង​ហ្គេម មើល​វីដេអូ ផ្ញើ​សារ និង​ការប្រើប្រាស់​មុខងារ​ចែក​អេក្រង់​ជា​ពីរ ដើម្បី​ប្រើប្រាស់​កម្មវិធី​ពីរ នៅក្នុងពេល​ដំណាលគ្នា​ថែមទៀត​។ 
 
​បន្ថែម​ពីនេះ​ទៀត កាមេរ៉ា​ខាងក្រោយ ១៣MP របស់​វា​មាន​សមត្ថភាព​ក្នុង​ការថត​រូបភាព​បា​ន​យ៉ាង​ស្អាត ភ្លឺ​ច្បាស់​ក្នុង​ទី​ងងឹត​។ ស្មា​ត​ហ្វូ​ន​នេះ ថែមទាំង​បំពាក់​នូវ​ប្រព័ន្ធ​ស្កេ​ន​ផ្ទៃមុខ​(Face Recognition) ល្បឿន​លឿន ក្នុងការ​ប្រើប្រាស់ ដែល​ធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​សក្តិសម​បំផុត សម្រាប់​យុវវ័យ​សម័យថ្មី​។ Galaxy J4+ មាន​ជម្រើស​៣ ពណ៌ លេចធ្លោ ដ៏​ស្រស់ស្អាត​គឺ​ពណ៌​ផ្កាឈូក ពណ៌​ខ្មៅ និង​ពណ៌​មាស ដែល​សុទ្ធសឹងតែ​ជា​ពណ៌ មានការ​ពេញនិយម​ប្រើប្រាស់​ខ្លាំង នៅលើ​ទីផ្សារ​។ 


 
​សូម​ប្រញាប់​រួសរាន់​ឡើង​! ជិត​ដាច់​ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​ហើយ​! ទិញ​កាដូ​ជូន​ខ្លួនឯង ឬ​មនុស្ស​ជាទី​ស្រឡាញ់​មួយ​ភ្លាម​ទៅ​។ កុំ​ភ្លេច Galaxy J4+ តម្លៃ​ម៉ា​អេ​ម ១៥៩​ដុល្លារ តែប៉ុណ្ណោះ​។  លោកអ្នក​អាច​រក​ជាវ​ស្មា​ត​ហ្វូ​ន​នេះ នៅ​គ្រប់​ដេប៉ូ​ចែកចាយ ទូរស័ព្ទដៃ​សាម​សុង​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​។ 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232​។​
 
​លក្ខណៈសម្បត្តិ​ពិសេស​របស់​ស្មា​ត​ហ្វូ​ន Galaxy J4+
១. អេក្រង់​ភ្លឺ​ច្បាស់​ធំ​ងាយស្រួល​ទស្សនា​៖ Galaxy J4+ បំពាក់​អេក្រង់​ទំហំ 6.0’’ True HD+ Infinity Display ផ្តល់នូវ​ពន្លឺ​ពណ៌​ស្រស់ស្អាត​បំផុត សម្រាប់​ការ​ទស្សនា និង​ការកម្សាន្ត​កាន់តែ​សម្បូរបែប តាម​តម្រូវការ​។​
 
២. ប្រព័ន្ធ​សំឡេង​ដ៏​អស្ចារ្យ​៖ Galaxy J4+ បំពាក់​នូវ​ប្រព័ន្ធ​សំឡេង Dolby Atmos Surround Sounde ដែល​ធ្វើឱ្យ​ការមើល​វីដេអូ ការ​ស្តាប់​តន្ត្រី និង​ការលេង​ហ្គេម​របស់​អ្នក ពិតជា​ជក់ចិត្ត​ដិតអារម្មណ៍​បំផុត​។​
 
៣. ការ​រចនា​រូបរាង និង​ពណ៌​ដ៏​ស្រស់ស្អាត​៖ Galaxy J4+ មាន​រូបរាង​កាលី​ប​ទាន់សម័យ អេក្រង់​ពេញ​តួ ផ្នែក​ខាងក្រោយ ធ្វើ​ពី​កញ្ចក់​យ៉ាង​ស្រស់ស្អាត ហើយ​វា​មាន ៣ ពណ៌​លេចធ្លោ សម្រាប់ធ្វើ​ការជ្រើសរើស​ថែមទៀត​។ 
 
៤. កាមេរ៉ា​ខ្លាំង​ថតរូប​ភាពច្បាស់​ស្រស់ស្អាត​៖ កាមេរ៉ា​ខាងមុខ (៥MP) ភ្ជាប់​ជាមួយ Emotify និង​កាមេរ៉ា​ខាងក្រោយ (១៣MP) អាច​ផ្តិតរូប​ភាពច្បាស់​ស្រស់ស្អាត​ល្អឥតខ្ចោះ មិន​ថា​យប់ ឬ​ថ្ងៃ ដោយសារតែ​វា​មាន​ភ្លើង LED Flash ទាំង​ផ្នែក​ខាងមុខ និង​ក្រោយ​សម្រាប់​ជំនួយ​កន្លែង​ដែលមាន​ពន្លឺ​ទាប​។   

 
៥. ម៉ាស៊ីន​ខ្លាំង ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់​៖ Galaxy J4+ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ស្កេ​ន​មុខ​សម្រាប់​ដោះ​សោរ​ស្មា​ត​ហ្វូ​ន​បាន​លឿន និង​ការពារ​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​ជាមួយ​សុវត្ថិភាព​ខ្ពស់បំផុត​។ ស្មា​ត​ហ្វូ​ន​នេះ​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon Processor 425 Quad-Core 1.4GHz រ៉េ​ម​ទំហំ​២ GB និង​ម៉េ​មូ​រី​ទំហំ ១៦GB ហើយ​អាច​បន្ថែម microSD ទំហំ​បាន​ដល់​ទៅ ៥១២GB ថែមទៀត​។ ថាមពល​ថ្ម​របស់​វា​គឺ ៣៣០០mAh និង​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ Android Oreo ៕
 
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com