អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន វី​សា បើក​ដំណើរការ​ស្កេ​ន QR កូដ ​ដើម្បី​បង់ប្រាក់​តាមរយៈ​វី​សា​កាត​នៅ​កម្ពុជា​
20, Dec 2018 , 6:11 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨៖  វី​សា គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ អេ​ឡិច​ត្រូ​និ​ច​អន្តរជាតិ​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក កំពុង​សហការ ជាមួយ​ធនាគារ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ធនាគារ​ចំនួន 5 រួមមាន​ធនាគារ ABA ធនាគារ​អេស៊ីលីដា ធនាគារ​ឯកទេស​អ៊ី​អេ​ន ធនាគា​កាណាឌីយ៉ា និង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) ដែល​បានប្រកាស​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​អំពី​ការទូទាត់​ប្រាក់​ឆាប់រហ័ស (QR - Quick Responds) ដែល​អនុញ្ញាតឱ្យ​អតិថិជន​ប្រើប្រាស់​ទូរស័ព្ទដៃ​របស់​ពួកគេ ស្កេ​ន​ដើម្បី​បង់ប្រាក់​តាម   រយៈ​វី​សា​កាត​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ការទូទាត់​ប្រាក់​តាមរយៈ QR កូដ នឹង​ផ្តល់ជូន​អតិថិជន​នូវ​បទពិសោធ​ទូទាត់​ប្រាក់​តាមបែប​ថ្មី​ដែល​ប្រកបដោយ​សុវត្ថិភាព​ងាយស្រួល និង​ឆាប់រហ័ស​។ អ្នកប្រើប្រាស់​អាចបង្កើត​ការទូទាត់​ប្រាក់​តាម  រយៈ​QR​កូដ​យ៉ាង​ងាយស្រួល​បំផុត ដោយ​គ្រាន់តែ​ទាញយក​កម្មវិធី​ទូរស័ព្ទដៃ (App) របស់​ធនាគារ និង​ភ្ជាប់​បណ្ដាញ​សុវត្ថិភាព​ជាមួយនឹង​វី​សា តាមរយៈ​កាត​ឥណទាន (Credit Card) កាត​ឥណ​ពន្ធ (Debit Card)  ឬ​កាត​បង់ប្រាក់​ជាមុន (Prepaid Card) ជាការ​ស្រេច​។​
 
​នៅពេល​កម្មវិធី​ទូរស័ព្ទដៃ (App) ចាប់ដំណើរការ អ្នក​អាច​ប្រើ​ទូរស័ព្ទដៃ​ក្នុងការ​ស្កេ QR​កូដ ដើម្បី​ធ្វើការ​ទូទាត់​ជាមួយ វី​សា តាមរយៈ​ការផ្ទេរ​ប្រាក់​ពី​គណនី​របស់​អ្នក​ទៅកាន់​គណនី​របស់​អ្នកលក់​ផ្ទាល់​តែម្តង​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង វី​សា ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖  "​យើង​សូម​អបអរសាទរ​ចំពោះ​ធនាគារ ABA ធនាគារ​អេស៊ីលីដា ធនាគារ​ឯកទេស​អ៊ី​អេ​ន ធនាគារ​កាណាឌីយ៉ា និង​ធនាគារ FTB ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ការទូទាត់​សាច់ប្រាក់​តាមរយៈ​ការ ស្កេ​ន QR​កូដ ដែលជា​ដំណាក់កាល​វិវត្តន៍​ដ៏​សំខាន់​ក្នុងការ​វិវត្តន៍​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។ ធ្វើការ​ទូទាត់​តាមរយៈ​ទូរស័ព្ទដៃ​ជាមួយ​បច្ចេកវិទ្យា​QR​កូដ​អាចជួយ​កាត់បន្ថយ​ចំណាយ​ដ៏​មាន​ប្រសិទ្ធិភាព​ដល់​អាជីវក​ដែល​ទើប​ទទួលយក​ការទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក ហើយ​សម្រាប់​អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​នេះ​នឹង​ទទួលបាន​អត្ថប្រយោជន៍​ទូទាត់​សាច់ប្រាក់​យ៉ាង​ងាយស្រួល​តាម​ប្រព័ន្ធ​ឌីជីថល​ជំនួស​ការប្រើ​សាច់ប្រាក់​សុទ្ធ​។​
 

 
​ការទូទាត់​ប្រាក់​តាមរយៈ​ស្កេ​ន​QR​កូដ អនុញ្ញាត​ឲ្យ​ម្ចាស់​វី​សា​កាត​ងាក​មកប្រើប្រាស់​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ដើម្បី​ទិញ​ទំនិញ និង​ទូទាត់​វិក្កយបត្រ​ដោយ​មិនចាំបាច់​មាន​សាច់ប្រាក់​សុទ្ធ​ក្នុង​ដៃ​។ សម្រាប់​អាជីវករ ទទួលយក​វិធី​ទូទាត់​ប្រាក់​តាមរយៈ​ការ​ស្កេ​ន​QR​កូដ មានន័យថា​ពួកគេ​អាច​ទទួលបាន​នូវ​ជម្រើស​សេវាកម្ម​ដែលមាន​តម្លៃ​ទាប​ក្នុង​ការទូទាត់​ប្រាក់​តាម​អេ​ឡិច​ត្រូ​និ​ច​ដោយ​ការប្រើ​QR​កូដ ជាមួយ​ទូរស័ព្ទដៃ​របស់​ពួកគេ​។​
 
​ក្នុង​ថ្ងៃ​នៃ​ការដាក់​ឲ្យ​ដំណើរការ ការទូទាត់​ប្រាក់​តាមរយៈ​ការ​ស្កេ​ន​QR​កូដ​នេះ មាន​ហាង​សរុប​ជាង​៦០០​កន្លែង នឹង​ទទួលយក​សេវាកម្ម​ថ្មី​នេះ ដែល​ក្នុងនោះ​មានដូចជា ម៉ា​ស្ទ័​រ​ស៊ុ​គី​ស៊ុប ក្រុមហ៊ុន EFG គ្រុប (The Pizza Company Bar BQ Plaza, Swenson’s, Dairy Queen  និង Krispy Kreme),  ក្រុមហ៊ុន Yummy Food Co. Ltd., U-Care Pharma, Kiwi Marts, Yinkok Food Corp (Tous Les Jours, Asia Kitchen, Lotteria Burger), Zando Fashion Shop, Park Café និង​ហាង​ជាច្រើន​ទៀត​។​
 
​រាល់​ប្រតិបត្តិការ​QR​កូដ​របស់​វី​សា​កាត នឹងត្រូវ​បាន​ដំណើរការ​ជាស​កល​តាម​រយៈ VisaNet ដោយ​អនុវត្តតាម​មាត្រដ្ឋាន សុវត្ថិភាព និង​មាន​ទំនុកចិត្ត​ខ្ពស់​របស់​ក្រុមហ៊ុន​វី​សា ទៅលើ​ការទូទាត់​ប្រាក់​តាមរយៈ​QR​កូដ​។ ការទូទាត់​សាច់ប្រាក់​តាមរយៈ​QR បាន​កំពុងតែ​អនុវត្ត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី វៀតណាម ថៃ និង ឥណ្ឌា ហើយ​ក្នុងពេល​ឆាប់ៗ​នេះ​នឹង​មកដល់​ទីផ្សារ​មួយចំនួនទៀត​នៅ​អាស៊ី  អាគ្នេយ៍​។​
 
​អ្នកស្រី ម៉ូ​នី​កា បាន​បន្ថែមទៀតថា​៖ “ យើង​មាន​ទំនុកចិត្ត​ថា ការ​ស្កេ​ន​ដើម្បី​បង់ប្រាក់​តាមរយៈ​វី​សា​កាត នឹង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ពី​ការទូទាត់​ជា​សាច់ប្រាក់​សុទ្ធ​ទៅជា​ការទូទាត់​បែប​អេ​ឡិច​ត្រូ​និ​ច ព្រមទាំង​ជួយ​ជម្រុញ​ស្ថានភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ទូទាំងប្រទេស​ឲ្យ​កាន់តែ​ប្រសើរ​ទ្បើង​" ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ https://www.visa.com.kh/km_KM/pay-with-visa/scantopay-consumers.html

​សម្រង់​មតិ​ពី​ធនាគារ​ជា​ដៃគូ​របស់​ក្រុមហ៊ុន​វី​សា 
 
-​ធនាគារ ABA៖ លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​ពិតជា​មាន​សេចក្តីរំភើប​រីករាយ​មែនទែន ដែល​ថ្ងៃនេះ យើង​បានដាក់​ឲ្យ​ដំណើរការ​ដោយ​ជោគជ័យ​នូវ​មុខងារ​ទូទាត់​តាម​កូដ QR ដែល​មិន​ប្រើ​សាច់ប្រាក់ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន វី​សា​។ ការ​ស្កេ​ន​បង់ប្រាក់​តាមរយៈ​សេវា​ក្រុមហ៊ុន​វី​សា ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​របស់​ធនាគារ ABA ព្រោះ​មុខងារ​នេះ​អនុញ្ញាត​ឲ្យ​ពួកគាត់​បង់ប្រាក់​ថ្លៃ​ផលិតផល ឬ​សេវា​ផ្សេងៗ​តាមរយៈ​ទូរស័ព្ទដៃ របស់ខ្លួន​បាន បើទោះបីជា​ពួកគាត់​មិនមាន​សាច់ប្រាក់ ឬ​កាត​ធនាគារ​ក៏ដោយ​។ មុខងារ​នេះ ក៏​ផ្ដល់​អត្ថប្រយោជន៍​ផងដែរ​ដល់​អាជីវកម្ម​ខ្នាតតូច​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះថា​ជម្រើស​ថ្មី​នៃ​ការទូទាត់​នេះ មិន​តម្រូវ​ឲ្យ​មានការ​ចំណាយ​បន្ថែម​នោះឡើយ​។ និយាយ​ជារួម​ទៅ មធ្យោបាយ​ទូទាត់​ប្រាក់​តាម​កូដ QR អាចជួយ​ព​ន្លឿ​ន​នូវ​វឌ្ឍនភាព​ប្រទេស​ឲ្យ​ក្លាយទៅជា​សង្គម​ដ៏​ទំនើប​ដែល​មិនចាំបាច់​ប្រើ​សាច់ប្រាក់​”​។​


 
-​ធនាគារ អេស៊ីលីដា ភីអិលស៊ី​៖ លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា មានប្រសាសន៍ថា “​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត​" មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​ប្រកាស​ពី​ការបន្ថែម​មុខងារ​ទូទាត់​ប្រាក់​មួយទៀត ទៅក្នុង​សេវាកម្ម​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ដោយ​ការ​ស្កេ​ន QR កូដ ដើម្បី​បង់ប្រាក់​តាមរយៈ​វី​សា ដែល​នាំមក​នូវ​វិសាលភាព​នៃប្រតិបត្តិ​ការ​កា​ន់​តែ​ទូលំទូលាយ មាន ភាព​រហ័ស ងាយស្រួល និង​ជម្រើស​បន្ថែម​សម្រាប់​អតិថិជន​ដែល​បាននិងកំពុង​ប្រើប្រាស់​សេវា​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ។ អ​ថិ​ជន​អាច​ប្រើ​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត ដើម្បី​ទូទាត់​ប្រាក់​ជាមួយ​អាជីវករ​តាម​ទូរស័ព្ទដៃ​តាមរយៈ "​ស្កេ​ន បង់លុយ​" ។ បច្ចេកវិជ្ជា​ថ្មី​នេះ នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន ព្រមទាំង​បទពិសោធន៍​នៃ​ការប្រើប្រាស់​បន្ថែមទៀត​ដល់​អតិថិជន និង សាធារណជន​ទូទៅ ។ ការ​បង់លុយ​តាមរយៈ​ការ​ស្កេ​ន QR បានរួម​ចំណែក​ផ្តល់​ភាព​រីកចម្រើន​ដល់​អ្នកប្រើប្រាស់ តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ថ្លៃដើម​យ៉ាង​មាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ហានិភ័យ​នានា​ផងដែរ ។ ការ​ស្កេ​ន QR​កូដ បង់ប្រាក់​តាមរយៈ  វី​សា ជា​បច្ចេកវិជ្ជា​ហិរញ្ញវត្ថុ​ថ្មី​មួយទៀត ដែល​នាំ​ឲ្យ​ចរន្ត​ទូទាត់​ប្រា​ក់នៅ​កម្ពុជា​វិ​វ​ឌ្ឍ​ស្របទៅតាម​យុគសម័យ​ឌីជីថល នៅលើ​សកលលោក ។ 
 
-​ធនាគារ​ឯកទេស អ៊ី​អន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី មាន​សេចក្តីសោមនស្ស​រីករាយ​សូម​ប្រកាស​ជូនដំណឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​បង់ប្រាក់​តាមរ​យៈ​ប្រព័ន្ធ​ឌីជីថល​ថ្មី​ដែល​ភ្ជាប់​ជាមួយ អ៊ី​អន​កាត ដែលមាន​ឈ្មោះថា " អ៊ី​អន​កាត​ម៉ូ​បាល " ។ កម្មវិធី​ទូរស័ព្ទ​នេះ​មាន​លក្ខណៈសាមញ្ញ រហ័ស និង ងាយស្រួល​សម្រាប់​អតិថិជន​ក្នុងការ​គ្រប់គ្រង និង ត្រួតពិនិត្យ​កាត​ឥណទាន​របស់ខ្លួន​ដូចជា​ការពិនិត្យ​មើ​លស​ម​តុល្យ ពិនិត្យមើល​ប្រវត្តិ​ប្រតិ​ប​តិ្ត​ការ ពិនិត្យមើល​វិក្កយបត្រ​ប្រចាំខែ និង​មើល​ពិន្ទុ​រង្វាន់​ដែលមាន​នៅក្នុង​កាត​ជាដើម ។ ល​។ លើសពីនេះ​ទៀត​កម្មវិធី​ទូរស័ព្ទ​នេះ​ក៏​នឹង អនុញ្ញាត​ឲ្យ​អតិថិជន​ទូទាត់​ជាមួយ​អាជីវករ​ដោយ​ការ ស្កេ​ន​QR​កូដ ដើម្បី​បង់ប្រាក់​តាមរយៈ     វី​សា​កាត ដែល​យើង​ហៅថា "​ស្កេ​ន​ដើម្បី​បង់ប្រាក់​" ។ យើង​រំពឹងទុក​ថា ការនាំមក​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​នេះ នឹង​ផ្តល់​បទពិសោធន៍​ថ្មី ងាយស្រួល និង​ទាន់សម័យ​ដល់​អតិថិជន​របស់​យើង​។ ទោះជា​មិនមាន​សាច់ប្រាក់​សុទ្ធ ឬ​កាត​ឥណទាន នៅក្នុង​ដៃ​ក៏ដោយ ក៏​ពួកគាត់​នៅតែ​អាច​ទិញ​ទំនិញ ឬ  បង់ថ្លៃ​សេវា​ផ្សេងៗ​បានដែរ ។ លោក Taketo Ando អគ្គនាយក​នៃ ធនាគារ​ឯកទេស​អ៊ី​អន (​ខេ​ម​បូ​ឌា​) ភីអិលស៊ី បាន​មានប្រសាសន៍ថា “​យើង​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​គុណ​តម្លៃ​ដល់​ម្ចាស់កា​តរបស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏បាន​ជួយ​ដល់​អាជីវករ​នៅ​ទូទាំងប្រទេស​ផងដែរ ពីព្រោះ ការ​ស្កេ​ន QR​កូដ ដើម្បី​បង់ប្រាក់​តាមរយៈ​វី​សា​កាត នឹង​ជួយ​ធ្វើ​អាជីវកម្ម​របស់​ពួកគាត់ រីកចម្រើន​ហើយ​កាត់បន្ថយ​ថ្លៃ​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព ព្រមទាំង​កាត់បន្ថយ​ហានិភ័យ​ជា​អតិបរមា​” ។​
 
-ធនាគារ​កាណាឌីយ៉ា​៖ លោក Raymond Sia នាយក​ប្រតិបត្តិ​ធនាគារ​កាណាឌីយ៉ា​បាន​មានប្រសាសន៍ថា​៖˝​ធនាគារ​កាណាឌីយ៉ា​បាន​មើលឃើញ​នូវ​សារៈសំខាន់​និង​តម្លៃ​នៃ​ជម្រើស​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​សម្រាប់​អតិថិជន​របស់​យើង​ក៏ដូចជា​តួនាទី​ដ៏​សំខាន់​នៃ​ការទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅក្នុង​សេដ្ឋកិច្ច​ដែលមាន​ការរីកចម្រើន​ឥតឈប់ឈរ​លើ​វិស័យ​បច្ចេកវិទ្យា​នេះ​។​ការមើលឃើញ​នេះ​បាន​ពង្រីក​ការប្តេជ្ញាចិត្ត​ដែល​យើង​មាន​ចំពោះ​អតិថិជន​របស់​យើង​ហើយក៏​ត្រួស​ត្រាយផ្លូវ លើ​រាល់​ការសម្រេចចិត្ត​របស់​យើង ក៌​ដូចជា​ដៃគូ​ដែល​យើង​ជ្រើសរើស​ធ្វើការ​ជាមួយ​ផងដែរ​។ ភាពជា​ដៃគូ​យូរអង្វែង​របស់​យើង​ជាមួយនឹង​វី​សាបាន​អនុញ្ញាតឱ្យ​យើង​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ​និង​ជា​ដំណោះស្រាយ​ទូទាត់​ប្រាក់​ដល់​អតិថិជន​រប​ស់​យើង​។ ក្នុង​ការបើក​អោយ​ដំណើរការ​នូវ Visa Scan to Pay ធនាគារ​កាណាឌីយ៉ា​នឹង​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ទូទាត់​តាមរយៈ​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព​និង​ភាពងាយស្រួល​ដែល​នឹង​ជួយ​ដល់​អាជីវករ​ជា​ដៃគូ និង​អតិថិជន​ដែលជា​ម្ចាស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​របស់​ធនាគារ​យើង ក្នុង​ការបម្រើ​សេវាកម្ម​អោយ​កាន់តែ​ប្រសើរឡើង សំរាប់​អតិថិជន​របស់​ពួកគេ និង​ព្រម​ជាមួយគ្នា​នោះ បង្កើន​អតិថិជន​ថ្មី ព្រមទាំង​កាត់បន្ថយ​ចំណាយ​លើ​ប្រតិបត្តិការ​ក្នុង​អាជីវកម្ម ។ ធនាគារ​កាណាឌីយ៉ា​មាន​មោទនភាព​ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​វី​សា ដើម្បី​បង្កើត​និង​ពង្រីក​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​ទូទាំងប្រទេស​កម្ពុជា​។​˝
 

 
-​ ​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)៖ ឯកឧត្តម ហ្គី អាន​វ៉ា​និ​ថ អគ្គនាយក​ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស​នៃ​កម្ពុជា​មានប្រសាសន៍ថា “​ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB) នៅថ្ងៃនេះ​មាន​សេចក្តី​រីករាយ​សូម​ប្រកាស​អំពី​ការអនុវត្ត​ដ៏​ជោគជ័យ​ក្នុង​ការដាក់​ឲ្យ​ប្រើប្រាស់​ការ​ស្កេ​ន​QR​កូដ​ដើម្បី​បង់ប្រាក់​ជា​ផ្លូវការ​។ ការ​ស្កេ​ន QR​កូដ​ដើម្បី​បង់ប្រាក់​ជា​វិធីសាស្ត្រ​នៃ​ការទូទាត់​ដ៏​ងាយស្រួល​ដែល​បាន​ដំណើរការ​យ៉ាង​ល្អ​នៅក្នុង​ទីផ្សារ​ផ្សេងៗ​ទៀត​រួចមកហើយ តួយ៉ាង​ដូចជា​នៅ​ប្រទេស​ចិន​ជាដើម​។ បំពាក់​ជាមួយ​
​កម្មវិធី​សម្រាប់​ស្កេ​ន QR កម្មវិធី​ទូរស័ព្ទដៃ MohaBot ផ្តល់នូវ​មុខងារ​សំខាន់ៗ​ជូន​ដល់​អតិថិជន​របស់​ធ​នាគារ FTB ឲ្យ​ទទួលបាន​នូវ​បទពិសោធន៍​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រវត្តិ​ប្រតិបត្តិការ​បង់លុយ និង​គ្រប់គ្រង​ការចំណាយ​របស់​ពួកគាត់ ព្រមទាំង​រក្សា​សុវត្ថិភាព​បាន​យ៉ាង​ហ្មត់ចត់​។ យើង​ជឿជាក់ថា​ការទូទាត់​ប្រាក់​ដោយ​ការ​ស្កេ​ន QR​កូដ នឹង​ក្លាយទៅជា​ផ្នែក​មួយ​យ៉ាង​ល្អ​នៅក្នុង​ដំណើរ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង មិន​ថា​យើង​កំពុង​នៅ​កន្លែង​លក់ទំនិញ​ណាមួយ ឬ​កំពុង​ប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​ណាមួយ​ក៏ដោយចុះ​។ អតិថិជន​ទាំងអស់​អាច​ចុះឈ្មោះ​ប្រើប្រាស់​វី​សា​ប័ណ្ណ​របស់​ធនាគារពាណិជ្ជ​កម្ម​ក្រៅប្រទេស​នៃ​កម្ពុជា (FTB)  ទាំង​ប័ណ្ណ​វី​សា​កាស​កាត ប័ណ្ណ​វី​សា​ឥណ​ពន្ធ និង​ប័ណ្ណ​អេ​ធី​អឹម ជាមួយ​កម្មវិធី MohaBot បាន ហើយ​រីករាយ​ជាមួយនឹង​ការទូទាត់​ប្រាក់​ដ៏​ឆាប់រហ័ស ងាយស្រួល ជាមួយ​អាជីវករ​ដែល​ប្រើ​វី​សា​តាមរយៈ​ការ​ស្កេ​ន QR ។ លើសពីនេះទៅទៀត ធនាគារ FTB ក៏មាន​សេវាកម្ម វី​សា វេ​លុយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ផ្ញើ​លុយ​ចេញពី FTB’s proprietary/Visa card ទៅកាន់​វី​សា​ប័ណ្ណ​របស់​ធនាគារ​ផ្សេងទៀត​បាន​ផងដែរ​។ ម្ចាស់​វី​សា​ប័ណ្ណ ក៏​អាច​ប្រើប្រាស់​ប័ណ្ណ​របស់ខ្លួន​សម្រាប់​ប្រតិបត្តិ​ការដាក់​ដក​លុយ​សុទ្ធ​ជាមួយ​សាខា​ធនាគារ FTB ក៏ដូចជា​អាជីវករ តាមរយៈ​ស្កេ​ន QR កូដ​ផងដែរ​។ បន្ទាប់ពី​បានដាក់​ឲ្យ​ដំណើរការ​វី​សា​ប័ណ្ណ​បង់ប្រាក់​ជាមុន​ជាមួយនឹង​ពាក្យស្លោក “​វី​សា​សម្រាប់​អ្នក​គ្រប់គ្នា​” យើង​នៅតែ​បន្ត​ទទួលយក​បច្ចេកវិទ្យា​ដែល​ធ្វើឱ្យ​ការទូទាត់​ប្រាក់​កាន់​តែមាន​ភាពងាយស្រួល​ជាង​ការប្រើ​សាច់ប្រាក់​ដោយផ្ទាល់​”​។ 
 
 


--ENDS-- 
 
​អំពី​ក្រុមហ៊ុន​Visa 
Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។  បេសកកម្ម​របស់​យើង​គឺ​ផ្សាភ្ជាប់​ពិភពលោក​ទាំងមូល តាមរយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។​
​បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹងមាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិ ក្នុង​មួយ​វិនាទី​។ 
 
​ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរលើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និ​ច​ណា​ក៏បាន និង​ជា​កម្លាំង​មួយ​នៅ​ពីក្រោយ​ការកសាង​នូវ​ក្តី​សុ​បិ​ន្ត​របស់​អនាគត cashless សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល វី​សា ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ 
​ព័ត៌មាន​បន្ថែម​សូម​ចូល​មើល​គេហទំព័រ About Visa, https://usa.visa.com/visa-everywhere/blog.html  និង @VisaNews.
 
​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​មក​:
​គ្រី សុ​វណ្ណា​រី​
​ក្រុមហ៊ុន Red Dot, តំណាង​ក្រុមហ៊ុន Visa
​ទូរស័ព្ទ : +85511733368
​អ៊ី​ម៉ែ​ល :  .kh 
 

© រក្សាសិទ្ធិដោយ thmeythmey.com