ជាតិ
កាំកុងត្រូល​ដកហូត​ជ្រក់ស្ពៃ ២០​គីឡូ​មាន​ជាតិគីមី​ហាមឃាត់​នៅ​ព្រះសីហនុ​
20, Dec 2018 , 10:59 pm        
រូបភាព
រូបពីកាំកុងត្រូល
រូបពីកាំកុងត្រូល
ដោយ:
​ភ្នំពេញ​៖ កាំកុងត្រូល បាន​រកឃើញ និង​ដកហូត​ជ្រក់ស្ពៃ​ចំនួន ២០​គីឡូក្រាម ដែលមាន​សា​ធាតុគីមី​ហាមឃាត់ នៅ​ផ្សារលើ ខេត្ត​ព្រះសីហនុ​។​



​ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ នៅ​ថ្ងៃទី​២០​ខែធ្នូ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ បាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​ក្នុង​ជ្រក់ស្ពៃ​ចំនួន ២០​គីឡូក្រាម និង​បាន​ដកហូត​យកមក​កម្ទេច​ចោល​។ 

​មន្ត្រី​ជំនាញ​បាន​ឲ្យ​អាជីវករ​ចុះកិច្ចសន្យា​បញ្ឈប់​ការលក់​ផលិតផល​មិន​ប្រក្រតី​បែបនេះ​ទៀត​។ ជាមួយគ្នានេះ កាំកុងត្រូល​បាន​ណែនាំ​ដល់​អា​ជីករ​ទូទៅ​ឲ្យ​យល់ដឹង​ពី​សុវត្ថិភាព​ចំណីរ​អាហារ ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​៕

Tag:
 កាំកុងត្រូល​
  ជ្រក់ស្ពៃ​
© រក្សាសិទ្ធិដោយ thmeythmey.com