អត្ថបទពាណិជ្ជកម្ម
Pi Pay ស្វាគមន៍​សេវាកម្ម​ទូទាត់​តាម​ប័ណ្ណឥណទាន UnionPay ស្របពេល​ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​កំពុង​កើនឡើង​
21, Dec 2018 , 4:15 pm        
រូបភាព
ដោយ:
​ភ្នំពេញ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨៖ ក្រុមហ៊ុន ផាយ ផេ (Pi Pay) ដែលជា​អ្នកផ្ដល់​សេវា​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​នាំមុខគេ​នៅ​កម្ពុជា បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ទស្សនកិច្ច​របស់​តំណាង​សេវាកម្ម​ទូទាត់​តាម​ប័ណ្ណឥណទាន UnionPay (UMS) ដ៏​ធំ​របស់​ប្រទេស​ចិន មកកាន់​កម្ពុជា​។ ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ពាណិជ្ជករ និង​អ្នកផ្ដល់​សេវា​នានា ដែល​កំពុង​អភិវឌ្ឍ​វិស័យ​ទូទាត់​ប្រាក់​តាម ប្រព័ន្ធ​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា​។  ទស្សនកិច្ច​នេះ កើតឡើង​ខណៈពេលដែល​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​កម្ពុជា​កំពុងមាន​ការវិវត្ត​ទៅ​មុខជា​លំដាប់ និង​ស្របពេល​កំណើន​ភ្ញៀវទេសចរ និង​ជនជាតិ​ចិន​នៅ​កម្ពុជា​កាន់តែ​មាន​ចំនួន​ច្រើន​ទ្បើង​។​
 
​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ផាយ ផេ លោក ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន ផាយ ផេ បានទទួល​ស្វាគមន៍ UMS សម្រាប់​ការធ្វើ​ទស្សនកិច្ច និង​បាន​ចុះ​ជួប​ជាមួយនឹង​ពាណិជ្ជករ និង​ទីតាំង​អាជីវកម្ម​ឈានមុខ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ក្រុងព្រះសីហនុ​។ លោក ថូ​ម៉ាស ផូ​កូ​នី ពន្យល់ថា​៖«​ការចាប់អារម្មណ៍​រប​ស់​ក្រុមហ៊ុន UnionPay ចំពោះ​ប្រទេស​កម្ពុជា និង​ក្រុមហ៊ុន ផាយ ផេ នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​កិច្ចសហការ​ជាមួយនឹង​ហាង​ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និង អ្នកផ្ដល់​សេវា​នានា​ទូទាំងប្រទេស​កម្ពុជា ដែល​ជួយ​សម្រួល​ឲ្យ​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ជុំវិញ​ពិភពលោក កាន់​តែមាន​ជម្រើស និង​ភាពងាយស្រួល​ក្នុងការ​ទូទាត់​ប្រាក់​»​។  លោក បន្តទៀតថា​៖«​ស្រប​ពេលដែល សេវាកម្ម​ទូទាត់​តាម​ប័ណ្ណឥណទាន UnionPay (UMS) បន្ត​ពង្រីក​បណ្តាញ​របស់ខ្លួន​នៅក្នុង​តំបន់ យើង​ពិត​ជាមាន​មោទនភាព​ណាស់ UnionPay បានសម្រេច​ចិត្ត​ចាប់​ដៃគូ​សហការ​ជាមួយ ផាយ ផេ នៅក្នុង​ប្រទេស​កម្ពុជា និង​ស្វែងយល់​បន្ថែម​អំពី​ផ្នែក​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា​»​។ 
 
​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​ក្នុងស្រុក គឺជា​ជំហាន​មួយ​ដ៏​សំខាន់ ស្រប​ពេលដែល​តំបន់​អាស៊ីអាគ្នេយ៍ បន្ត​ផ្តោត​សំខាន់​លើ​ការ​ប្រតិបត្តិការ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​នៅក្នុង​គម្រោង «​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​» ដែលជា​គម្រោង​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ក្នុង​គោលបំណង​វិនិយោគ​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និង​ពាណិជ្ជកម្ម​ទូទាំង​សកលលោក​។​
 
​លោក ផូ​កូ​នី បាន​បន្ថែមថា​៖ «​ការ​និ​យោគ​រួម​រវាង​ក្រុមហ៊ុន​ក្នុងស្រុក និង​ក្រុមហ៊ុន​អន្តរជាតិ​ទៅ តាម​វិស័យ​រៀងៗ​ខ្លួន គឺជា​ជំហាន​មួយ​ដ៏​សំខាន់ ក្នុង​ជំរុញ​កិច្ចសហការ​រួមគ្នា ភាពងាយស្រួល និង​ការលូតលាស់ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដោយ​មិន​ប្រើ​ក្រដាសប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា និង​ធានា​ជូន​អតិថិជន​ទទួល នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត តាម​តម្រូវការ​របស់ខ្លួន​»​។​
 
​ការចុះ​ទស្សនកិច្ច​របស់ UnionPay នៅ​ក្រុមហ៊ុន ផាយ ផេ ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​កម្ពុជា និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​អន្តរជាតិ ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាព ជំនាញ​វិជ្ជាជីវៈ និង​ភាពងាយស្រួល នៃ​ការទូទាត់​ប្រាក់ និង​ការផ្ទេរ​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល និង​ដំណើរ​ទស្សនកិច្ច​របស់ ផាយ ផេ ទៅកាន់​ការិយាល័យ​កណ្ដា​ល​របស់ UMS ផ្ទាល់​នៅក្នុង​ទីក្រុង​សៀង​ហៃ កាលពី​ខែកញ្ញា កន្លងទៅនេះ​។ 
 
​ដោយ​មានការ​រំពឹងថា​នឹងមាន​ភ្ញៀវទេសចរ​ចិន នឹង​កើន​ទ្បើង​ចំនួន ២​លាន​នាក់ គិត​ត្រឹម​ឆ្នាំ ២០២០​។ នេះ​សបញ្ជាក់​យ៉ាងច្បាស់ ពី​កំណើន​នៃ​តម្រូវការ​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​ផ្ដល់ជូន​សេវា​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់ ដែលមាន​ភាពងាយស្រួល និង​អាចបំពេញ​តម្រូវការ និង​ការរំពឹងទុក​របស់​ភ្ញៀវទេសចរ​ចិន ហើយ​ដំណើរ​ទស្សនកិច្ច​របស់ UMS លើក​នេះ គឺជា​ការបោះ​ជំហាន​ក្នុងការ​សម្រេច​គោលដៅ​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com