អត្ថបទពាណិជ្ជកម្ម
Smart Axiata ជោគជ័យ​លើ​ដំណើរការ​សេវា eSIM ដែល​អា​ចត​ភ្ជាប់​ឧបករណ៍​បញ្ជូន​ទិន្នន័យ​តាម​អ៊ី​ន​ធើ​ណេ​ត (IoT) នៅ​កម្ពុជា​
21, Dec 2018 , 6:59 pm        
រូបភាព
​ភ្នំពេញ​, ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ : ក្រុមហ៊ុន Smart Axiata បានសម្រេច​សមិទ្ធិផល​ដំបូង​គេ​ក្នុង​ទីផ្សារ​មួយទៀត​ហើយ មុននឹង​ដល់ពេល​ដំណាច់​ឆ្នាំនេះ ដោយ​ក្រុមហ៊ុន​បាន​ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ដំបូងបង្អស់​របស់​ប្រទេស​កម្ពុជា ដែល​ដាក់​ឲ្យ​ដំណើការ​សេវា eSIM​។ នេះ​ទើបតែ​កន្លងផុត​ទៅបាន​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដែល​ក្រុមហ៊ុន Smart បាន​ផ្ដល់ជូន​កម្មវិធី Smart Wi-Fi  Calling ដែលជា​សេវា Voice over Wi-Fi (VoWi-Fi ) ដែល​អនុញ្ញាតឱ្យ​អតិថិជន​ក្រុមហ៊ុន Smart ទាំងអស់​ធ្វើ​ការហៅ​ចេញ​ឬ​ទទួល​ការហៅ​ចូល និង​ផ្ញើ​សារ​តាមរយៈ​ការភ្ជាប់​ប្រព័ន្ធ Wi-Fi  នានា​នៅលើ​ពិភពលោក​។​
 
​អតិថិជន​ក្រុមហ៊ុន Smart អាច​ចុះឈ្មោះ​ប្រើប្រាស់​សេវា Smart eSIM  នៅ Smart Shop ផ្លូវ​មុ​នី្ន​វង្ស​បាន​ហើយ​។ អតិថិជន​ក្រុមហ៊ុន Smart ទាំងអស់​ដែលមាន​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែល​អាច​ប្រើប្រាស់​សេវា eSIM បាន អាច​ប្រើប្រាស់​លេខ​ទូរស័ព្ទ​ចំនួន​ពីរ​ខ្សែ​បាន​យ៉ាង​ងាយស្រួល​។ ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ដែល​អាច​ប្រើប្រាស់​ជាមួយ eSIM រួមមាន ទូរស័ព្ទ​iPhone សេរី​ថ្មី​បំផុត​ដូ​ជា iPhone XS, XS Max និង XR​។ ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាច្រើន​ទៀត នឹងដាក់​បញ្ចូល​សេវា eSIM នៅក្នុង​អំឡុង​ខែក្រោយៗ​ទៀត ដោយ​អតិថិជន​អាច​ចុះឈ្មោះ​បាន​នៅ Smart shop ទូទាំងប្រទេស​កម្ពុជា​។​
 
eSIM គឺជា​ស៊ីម​ដែលមាន​ស្តង់ដារ​លំដាប់​ពិភពលោក​ដែល​អនុញ្ញាតឱ្យ​អតិថិជន​អាច​ប្រើប្រាស់​ស៊ីម​ដោយ​មិនចាំបាច់​បញ្ចូល​បន្ទះ​ស៊ីម​កាត​ទៅក្នុង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ចរ​បស់​ពួកគេ​ឡើយ​។ eSIM ក៏​ជា​ផ្នែក​ដ៏​សំខាន់​ណាស់ដែរ​នៃ​ឧបករណ៍​ទាំងឡាយ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​បាន​តាម​អ៊ី​ន​ធើ​ណេ​ត​និង​ដែល​អាច​បញ្ជា​បាន​ដោយ​កម្មវិធី​ក្នុង​ទូរស័ព្ទដៃ ដែល​ត្រូវ​ការភ្ជាប់​អ៊ី​ន​ធើ​ណេ​ត​ភ្លាមៗ​។​

​លោក ថូ​ម៉ាស់ ហ៊ុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានចាត់ទុក​ការដាក់ឱ្យ​ដំណើរការ​ស៊ីម​អេ​ឡិច​ត្រូ​និ​ចនេះ ជាការ​បោះជំហាន​ដ៏​សំខាន់​មួយទៀត នៃ​ដំណើរ​ដ៏​វែងឆ្ងាយ​របស់​ក្រុមហ៊ុន Smart ឆ្ពោះទៅ​កាន់ការ​ក្លាយខ្លួនជា​ជើងឯក​ឌីជីថល​ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ថែមថា ក្រុមហ៊ុន Smart មានបំណង​ចង់​ធ្វើជា​មធ្យោបាយ​ដែល​អតិថិជន​ត្រូវការ​ជាងគេ​បង្អស់ ដើម្បី​ចូលទៅ​ប្រើប្រាស់​សេវាកម្ម​ឌីជីថល​ផ្សេងៗ ព្រមទាំង​ចង់​ធ្វើជា​ក្រុមហ៊ុន​កំសាន្ដ​ឌីជីថល​ដែល​ផ្ដល់​បច្ចេកវិទ្យា​ទំនើបៗ​ជូន​ដល់​អតិថិជន​ផងដែរ​។​

​លោក ថូ​ម៉ាស់ ហ៊ុន បាន​មានប្រសាសន៍ថា “eSIM គឺជា​មធ្យោបាយ​ដ៏​សំខាន់​ដែល​ផ្ដល់កំណើត​ដល់​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ដែល​នឹង​ធ្វើអោយ​ជីវិត​មនុស្ស​កាន់តែ​ងាយស្រួល​។ ក្រុមហ៊ុន Smart មាន​មោទនភាព​ក្នុងការ​ប្រកាស​នា​ថ្ងៃនេះ​ថា អតិថិជន​របស់​យើង នឹង​អាច​រីករាយ​ជាមួយនឹង​សេវាកម្ម​ថ្មី​នេះ ក៏ដូចជា​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ពី​សេវាកម្ម​នេះ​ផងដែរ​។

ដោយមាន​លក្ខណៈ​ខុសពី​ការដាក់ឱ្យ​ដំណើរការ eSIM ដទៃទៀត​ដែល​បើក​ដំណើរការ​តាមរយៈ​កម្មវិធី​ណាមួយ​ក្នុង​ទូរស័ព្ទដៃ​។ ដោយឡែក អតិថិជន​របស់ Smart នឹង​ទទួលបាន​សេវាកម្ម​នេះ​យ៉ាង​ពេញលេញ​តែម្ដង នូវ​បទពិសោធន៍​ដើម​នៃ​ការប្រើប្រាស់ eSIM ដែល​ស្របទៅតាម​ស្ដង់ដារ​របស់​សមាគម​ឧស្សាហកម្ម​អន្តរជាតិ​នានា​ដូចជា GSMA ជាដើម​។ តាមរយៈ​ការដាក់ឱ្យ​ដំណើរការ​សេវា​កម្មនេះ យើងខ្ញុំ​បាន​នឹង​កំពុង​ធ្វើឱ្យ​ក្រុមហ៊ុន Smart និង​ប្រទេស​កម្ពុជា​ទាំងមូល កាន់តែ​ជឿនលឿន​ដូច​ទៅនឹង​ប្រទេស​ដែល​ជឿនលឿន​បំផុត​ក្នុង​ពិភពលោក​ផងដែរ​។​”



​លោក ថូ​ម៉ាស់ បាន​បន្ថែមថា “​បន្ទាប់ពី​មានការ​ដាក់បញ្ចូល eSIM របស់ Smart នា​រសៀល​ថ្ងៃស្អែក ទៅក្នុង​ទូរស័ព្ទ​iPhone​សេ​រ៊ី​ចុងក្រោយបង្អស់ ព្រមទាំង​ឧបករណ៍​ទាំងឡាយ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ស៊ីម​នេះ​បាន នាពេល​អនាគត​ខាងមុខ eSIM ក៏​នឹងមាន​ដាក់បញ្ចូល​ទៅក្នុង​ឧបករណ៍​ជាច្រើន​ផ្សេងទៀត​ផងដែរ ដូចជា laptop ឧបករណ៍​ក្មេង​លេង រថយន្ត ទូរ​ទឹកកក និង​ឧបករណ៍​ក៏ដូចជា​ស៊ែ​ន​ស័​រដែ​លអាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាម​អី​ុ​ន​ធើ​ណេ​ត​ផ្សេងៗ​ទៀតផង​ដែរ​។​”

​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​Smart តាមរយៈ  www.facebook.com/SmartAxiata ឬ ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។​

© រក្សាសិទ្ធិដោយ thmeythmey.com