អត្ថបទពាណិជ្ជកម្ម
ដើម្បី​ពង្រឹង​អាជីវកម្ម​ផ្នែក​គ្រឿងបន្លាស់​យានយន្ត ក្រុមហ៊ុន Bosch​នឹង​នាំចូល​គ្រឿងបន្លាស់​បន្ថែមទៀត​ដល់​ទីផ្សារ​កម្ពុជា​
22, Dec 2018 , 3:07 pm        
រូបភាព
ដោយ:
កាលពី​ថ្ងៃទី ២១ ខែ ធ្នូ កន្លងទៅនេះ ក្រុមហ៊ុន Bosch ក្នុង​កម្មវិធី​ជួបជុំ​អ្នក​ចែកចាយ​គ្រឿងបន្លាស់​រថយន្ត​របស់ Bosch នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដែល Bosch សហការ​ជាមួយ​ដៃគូរ​ចែកចាយ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Tan Brothers Auto Co,.Ltd (TBA) ដែលជា​អ្នក​ចែកចាយ​គ្រឿងបន្លាស់​រថយន្ត​នៅ​ទីផ្សារ​កម្ពុជា​។ កម្មវិធី​ជួបជុំ​តំណាង​ចែកចាយ​ប្រចាំឆ្នាំ ២០១៨ នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ថ្លែងអំណរគុណ និង​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ចំពោះ​អ្នក​ចែកចាយ​ទាំងអស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​ជាមួយ​ដៃគូរ​របស់ Bosch នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​បណ្ដាញ​ចែកចាយ​ដ៏​ធំ​ទូលាយ​នៅ​ទូទាំងប្រទេស ក្រុមហ៊ុន Tan Brothers Auto Co,.Ltd. (TBA) បាន​ក្លាយជា​ដៃគូរ​របស់​ក្រុមហ៊ុន Bosch អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ​។​
 
​លោក លី​ធៀន ហ៊ុយ​ឃ្លី​ប ប្រធាន​ផ្នែក​លក់​គ្រឿងបន្លាស់​រថយន្ត Bosch មានប្រសាសន៍ថា​៖ «​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា មាន​ភាព​ចម្រុះ​ទាក់ទង​នឹង​ម៉ូ​ដែល​រថយន្ត​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​។ និង​ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ​ដ៏​សំខាន់​នៅក្នុង​ទីផ្សារ​រថយន្ត Bosch មានបំណង​ផ្ដល់ជូន​នូវ​ផលិតផល​គ្រប់​ម៉ូ​ដែល មានតម្លៃ​សមរម្យ និង​ប្រើ​បាន​ជាមួយនឹង​រថយន្ត​ភាគច្រើន​នៅ​ក្នង​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​ថ្មី​នេះ​គ្រឿងបន្លាស់​ដែល​ត្រូវបាន​ណែនាំ​រួមមាន​ផ្លឹ​ត​ទឹក​ប្រភេទ​ជ័រ អាគុយ​រថយន្ត និង​ស៊ី​ផ្លេ​»​។​




 
​លោក​បាន​បន្តថា​៖ «​មាន​កក្តា​សំខាន់ៗ​ជាច្រើន​ដែល​ម្ចាស់​រថយន្ត​តែងតែ​ពិចារណា​មុននឹង​ស​ម្រេ​ចិត្ត​ទិញ​អ្វីមួយ ដូចជា​កត្តា​គុណភាព​ផលិតផល សាវា​កម្ម អាយុកាល​នៃ ការប្រើប្រាស់ ការ​រចនា សុវត្ថិភាព​នឹង​ជំំ​នឿ​ទុកចិត្ត​លើ​ម៉ាក​ផលិតផល​។ គ្រឿងបន្លាស់​រថយន្ត Bosch ត្រូវបានគេទទួលស្គាល់​ថា​មាន​គុណភាព​ខ្ពស់ និង​មាន​ភាព​ធន់​។ តាមរយៈ​ការនាំ​ចូល​នូវ​ផលិតផល​ដែលមាន​តម្លៃ​សមរម្យ​បន្ថែមទៀត​នេះ Bosch មានបំណង​ធានា​អោយបាន​ថា ម្ចាស់​យានយន្ត​នៅ​កម្ពុជា​ទាំងអស់ អាច​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព ជាពិសេស​ពី​ម៉ាក​ដែល​ពួកគាត់​អាច​ជឿទុកចិត្ត​បាន​»​។​


 
​ជាមួយ​ហ្នឹង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ផ្លិត​ទឹក​ប្រភេទ​ជ័រ​ម៉ាក Bosch អាច​ជូត​សម្អាត​បានល្អ និង​គ្នាន​សំលេង​រំខាន ឬ​ការ​កកិត​ជាមួយ​កញ្ចក់​រថយន្ត​។ ផ្លិត​ទឹក​ប្រភេទ​ជ័រ​នេះ សម្អាត​បាន​យ៉ាង​ល្អ​ទោះ​ក្នុង​លក្ខណ​អាកាសធាតុ​បែបណាក៏ដោយ ហើយ​សម្អាត​បាន​យ៉ាង​ល្អ​ដូច​ថ្មី ទោះ​បក់​បាន​ម្ភៃ​ម៉ឺន​ដង​ហើយ​ក៏ដោយ​។​


 
​លោក​លី បាន​សង្កត់ធ្ងន់​លើ​អត្ថប្រយោជន៍ និង​ចំណុច​សំខាន់ របស់​ផ្លឹ​ត​ទឹក​រថយន្ត​ថា​៖ «​វា​ពិតជា​សំខាន់​ណាស់​ដែល​ម្ចាស់​រថយន្ត​ទាំងអស់​ចាំបាច់​យកចិត្តទុកដាក់​លើ​គ្រឿងបន្លាស់​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ ព្រោះ​ការប្រើប្រាស់​គ្រៀង​បន្លាស់​ដែលមាន​គុណភាព​ក៏​អាច​ផ្ដល់នូវ​សុវត្ថិភាព​ដល់​អ្នកបើក​បរ និង​អ្នកដំណើរ​។ នៅពេល​អ្នក​ចូល​អង្គុយ​នៅ​ចង្កូត​ឡាន ហើយ​រឿង​ដំបូង​ដែល​អ្នកធ្វើ​គឺ​សង្កេតមើល​កញ្ចក់​រថយន្ត​ធានាថា​គ្មាន​ភាព​ស្រអាប់ ដើម្បី​ជៀសវាង​ការបង្អាក់​ណាមួយ​នៅពេល​ធ្វើដំណើរ​ជាពិសេស ក្នុងអំឡុង​រដូវភ្លៀង​»​។​


 
​លោក​ តាំង​ ​សុខ​គា នាយក​ក្រុមហ៊ុន TBA បាន​មានប្រសាសន៍ថា ៖ «​តាមរយៈ​ភាពជា​ដៃគូរ​ដ៏​ល្អ Bosch ក្រុមហ៊ុន TBA ដែលជា​អ្នក​ចែកចាយ​គ្រឿងបន្លាស់​រថយន្ត អាច​នាំយក​ផលិតផល​ដែលមាន​គុណភាព និង​ផ្ដល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់ ដើម្បី​ធានាថា​ម្ចាស់​រថយន្ត​ទាំងអស់​នៅ​កម្ពុជា ងា​ចរក​ទិញ​បាន​គ្រឿងបន្លាស​ដែល​ជួយ​ឲ​ក​យ​រថយន្ត​របស់​ពួកគាត់​ដំណើរការ​កាត់​តែ​ល្អប្រសើរ​ប្រកបដោយ​សុវត្ថិភាព​»​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com