អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន កូ​កា​-​កូ​ឡា បង្ហាញ​ព្រឹត្តិការណ៍​«​ពិព័រណ៍​អាហារ​-Coke Food Fest BBQ»​ដំបូង​គេ​នៅ​កម្ពុជា​
24, Dec 2018 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០១៨៖ ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា មាន​ក្តី​សោមនស្ស​រីករាយ ក្នុងការ​នាំយក​នូវ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដំបូង​គេ​បំផុត​-Coke Food Fest BBQ មកកាន់​កម្ពុជា​។  ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២២ និង​ទី​២៣​ខែធ្នូ  ឆ្នាំ​២០១៨   ចាប់ពី​ម៉ោង ៣​រសៀល រហូតដល់​ម៉ោង​៩​យប់ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ ដោយ​រំពឹងថា  នឹង​នាំមក​ជូន​នូវ​ក្តី​សាទរ​រីករាយ  ព្រម​ជាមួយនឹង​បទពិសោធន៍​ដ៏​គួរឱ្យ​ចងចាំ  នាឱកាស​ស្វាគមន៍​ឆ្នាំ​ថ្មី​ខាងមុខនេះ​។​

 

Coke Food Fest BBQ ជា​ពិព័រណ៍​ម្ហូបអាហារ​ដ៏​ធំ​បំផុត​ដំបូង​គេ មិន​ធ្លាប់មាន​ពីមុនមក  ដែលមាន​ស្តង់​ម្ហូបអាហារ​ជាង ២០​ទីតាំង  សុទ្ធតែ​មកពី​ភោជនីយដ្ឋាន BBQ ដែលមាន​កិត្តិនាម​ល្បីៗ​បំផុត​នៅក្នុង​រាជធានី​ភ្នំពេញ  រួមទាំង​អមដោយ​ការប្រគំ​តន្ត្រី​បែប Original Khmer ពី​សិល្បករ​ល្បីៗ​ជាច្រើនរូប​។​


 
​ភោជនីយដ្ឋាន BBQ ល្បីៗ​ទាំងនេះ រួមមាន​ពិភព​សាច់​អាំង​១៦៨, Mastergrill, ភូមិ​សាច់​អាំង ១៦៨, Café Dei, Korean BBQ, សុជាតា​២, D’s BBQ  និង​ភោជនីយដ្ឋាន ដែលមាន​ការទទួលស្គាល់​ជាច្រើន​ទៀត​។ ស្តង់​ម្ហូបអាហារ​នីមួយៗ នឹង​នាំមក​នូវ​មុខម្ហូប​ពិសេស​ប្រចាំ​ហាង​របស់​ពួកគេ​រៀងៗ​ខ្លួន ដោយមាន​ទាំង​អាហារ​សមុទ្រ  និង​រសជាតិ​ទឹកជ្រលក់​ឈ្ងុយឆ្ងាញ់​ខុសៗ​គ្នា​។​


 
​កញ្ញា ហ៊ិ​ន ចន្ទ​នី​រ័ត្ន ជា​ពិធី​ការិនី ក្នុង​ព្រឹត្តិការណ៍​នេះ​,​លោក  នេន ទុំ​,​ក្រុម Small World Small Band,​លោក សាយ ក៏មាន​វត្តមាន​នៅទីនេះ​ផងដែរ ដោយបាន​ច្រៀង​បទ​បទ​ចម្រៀង​Original ក្នុង​អាល់​ប៊ុ​ម​ដ៏​ពេញនិយម​របស់​ពួកគាត់​។  រីករាយ​ជាមួយ​អាហារ​ពេល​ល្ងាច​ដ៏​ឥតខ្ចោះ  BBQ ដ៏​មានឱជារស ក្លែម​ដោយ​ទឹក​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​ត្រជាក់ៗ  អមដោយ​ការប្រគំ​តន្ត្រី​។​


 
 #cokefoodfestkh ក៏មាន​ផ្តល់ជូន​នូវ​សកម្មភាព​ដ៏​រំភើប​រីករាយ​ជាច្រើន ដូចជា​ការប្រកួត​ញ៉ាំ​លឿន​បំផុត​,​ស្តង់​សម្រាប់​ថតរូប​កូ​កា​-​កូ​ឡា​,​ការ​គូរគំនូរ​លើ​ផ្ទៃមុខ​ដោយ​វិចិត្រករ​ល្បីៗ​ជាដើម​។ ក្នុងឱកាស​នេះដែរ  Coke Happiness Machine របស់​យើង  ក៏មាន​ការលេង​ល្បែង​ឈ្នះ​រង្វាន់​ពញ្ញាក់​អារម្មណ៍​ពី​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​ផងដែរ​។ ដើម្បី​ឲ្យ​កាន់​តែមាន​ភាពសប្បាយ​ខ្ញៀវខ្ញារ​មិនអាច​បំភ្លេច​នោះ​គឺ​អ្នក​អាច​អញ្ជើញ​មិត្តភក្តិ និង​ក្រុមគ្រួសារ​របស់​អ្នក​ចំនួន​ប្រាំ​នាក់ មក​ចូលរួម​ពិព័រណ៍​នេះ អ្នកនឹង​ទទួលបាន​កូ​កា​-​កូ​ឡា​មួយ​កំប៉ុង ដោយ​ឥតគិតថ្លៃ​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com