អត្ថបទពាណិជ្ជកម្ម
ដែ​កថែប​អ៊ីតាលី​ម៉ាក វី រកឃើញ​ម្ចាស់​រង្វាន់​ធំ ទី​2 សម្រាប់​ឆ្នាំ​២០១៨
24, Dec 2018 , 4:50 pm        
រូបភាព
ដោយ:
​អតិថិជន​មានសំណាង ទទួលបាន​រថយន្ត Ford Ranger 2018 ពី​ដែកថែប​អ៊ីតាលី​ម៉ា​កវី បាន​ស្វែង​រកឃើញ​ហើយ​​កាលពី​ថ្ងៃអាទិត្យ​ទី ២៣ ខែធ្នូ ឆ្នាំ​២០១៨​។​
​ដែកថែប​អ៊ីតាលី​ម៉ាក វី ដែល​នាំចូល​ផ្តាច់មុខ​ដោយ ក្រុមហ៊ុន ជីប ម៉ុង បានធ្វើ​ការចាប់​រង្វាន់​ធំ រថយន្ត Ford Ranger 2018 ចុងក្រោយ​ប្រចាំឆ្នាំ​២០១៨ ជូន​អតិថិជន​មានសំណាង ដែល​ប្រព្រឹត្ត​ទៅក្នុង កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់ ប្រដាល់​ភេសជ្ជៈ​ប៉ូវ​កំលាំង WURKZ នៅ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។​
 
​កម្មវិធី​បាន​ប្រព្រឹត្តិ ដោយ​ភាព​រំភើប និង​បាន​ចូលរួម​ចាប់ឆ្នោត​ផ្សងសំណាង​ធំ ជូន​អតិថិជន​ទី​ពីរ ក្នុង​ឆ្នាំ​២០១៨ នេះ​ផ្ទាល់ ដោយ​លោក ប៉ី ប៊ុន​សុង ត្រូវជា​ស្វាមី របស់​អតិថិជន​ដែល​បានឈ្នះ​រង្វាន់​រថយន្ត​ទី​១ កាលពី​ខែកក្កដា កន្លងទៅនេះ​។​
 
​អតិថិជន​ដែលមាន​សំណាង ទទួលបាន​រថយន្ត Ford Ranger សេរី​ឆ្នាំ ២០១៨ ដ៏​ថ្មីស្រឡាង​មានឈ្មោះ ជា អ៊ាង មកពី​ខេត្ត ព្រៃវែង មាន​កន្ទុយ​ឆ្នោត​លេខ 997204​ ​លោក​មាន​មុខរបរ ផ្តល់​សេវា​ជួល​ម៉ៅ​រថយន្ត​សម្រាប់​ដឹក​ដែក និង​ក៏​ជា​អ្នកទិញ​ដែក អ៊ីតាលី​ម៉ាក វី ពី​ក្រុមហ៊ុន យកទៅ​ចែកចាយ លក់​បន្ត​ផងដែរ​។​


 
​ជាមួយគ្នានេះដែរ កញ្ញា​លាង ហ៊ី ជា​ប្រធាន​ផ្នែក​លក់​ទូទាំងប្រទេស បាន​ជំនួសមុខ​ឲ្យ​ដែកថែប​អ៊ីតាលី​ម៉ាក វី សូម​ធ្វើការ​ថ្លែងអំណរគុណ យ៉ាង​ជ្រៀលជ្រៅ ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​ជឿជាក់ និង​គាំទ្រ ដែកថែប​អ៊ីតាលី​ម៉ាក វី រហូតមក​។ ក្រុមហ៊ុន នឹង​ខិតខំ​ស្វែងរក​កម្មវិធី​ពិសេស ដើម្បី​ផ្តល់ជូន​អតិថិជន សម្រាប់​ឆ្នាំ​បន្ទាប់ៗ​ទៀត ដូច្នេះ​សូម​អតិថិជន ជួយ​បន្ត​គាំទ្រ និង ជ្រើសរើស តែ​ដែកថែប អ៊ីតាលី​ម៉ាក វី  សម្រាប់​ការសាងសង់ និង​អាជីវកម្ម​លោកអ្នក​។​
 
​ដែកថែប​អ៊ីតាលី​ម៉ាក V ជា​ផលិតផល​ល្អ​នាំមុខគេ និង​មានការ​ផ្គ​ត​ផ្គង់​ធំជាងគេ នៅក្នុង​តំបន់ ដែល​ផលិត​ដោយ​វិស្វករ​ដ៏​ជំនាញ និង​ប្រើប្រាស់​ឧបករណ៍​ទំនើប​ពី​ប្រទេស​អ៊ីតាលី  ដែល​ធ្វើ​ឲ្យ​ដែកថែប​ម៉ាក V ទទួលបាន​ពាន​វង្វាន់​ដែក​ល្អ​ជាងគេ​លើ​ពិភពលោក​។​


 
​ដែកថែប​អ៊ីតាលី​ម៉ាក V គ្រឹះ​នៃ​អនាគត​ដ៏​រឹងមាំ​! 

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com