អត្ថបទពាណិជ្ជកម្ម
គូ​ស្វាមីភរិយា​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​របា​ន​ធ្វើដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់​ទៅកាន់​ប្រទេស​ជប៉ុន​
25, Dec 2018 , 12:13 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ គូ​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ  បានធ្វើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP នៅ​ប្រទេស​ជប៉ុន​។ គូ​ស្វាមី​ទាំង​១៥​គូ បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍ រដូវ​កាល​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឆ្នាំ​២០១៧ - ២០១៨​។​
 
​ស្វាមីភរិយា​ថ្មី​ចំនួន ១៥​គូ បានធ្វើ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​លំដាប់​ខ្ពស់ VIP អស់​រយៈពេល ៥​ថ្ងៃ នៅ​ប្រទេស​ជប៉ុន ជាពិសេស​ពួកគេ​បាន​ស្នាក់នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤ គឺ​សណ្ឋាគារ Mystays Premier Hotel និង​សណ្ឋាគារ Grand Nikko Tokyo Daiba​។ ពួកគេ​បានធ្វើ​ដំណើរ​កម្សាន្ត ទៅកាន់​តំបន់​រមណីយដ្ឋាន និង​តំបន់​ប្រវត្តិសាស្ត្រ​ល្បីៗ​នៅលើ​កោះ​ហុក​កៃ​ដូ ដូចជា​ប្រឡាយ​ព្រែកជីក​អូ​តា​រូ (Otaru Canal) ហាង Kitaichi Glass outlet សារមន្ទីរ​តន្ត្រី​អូ​តា​រូ (Otaru Music Box Museum) តំបន់​រមណីយដ្ឋាន​ជិះ​ស្គី​អន្តរជាតិ សា​ផូ​រ៉ូ (Sapporo International Ski Resort) ឧទ្យាន Shiroi Koibito  ផ្សារ​ទំនើប Tanukikoji Shopping Street  ប្រាសាទបុរាណ Asakusa និង​តំបន់​ផ្សារ​ទំនើប Ginza នៅក្នុង​ទីក្រុង​តូ​ក្យូ​។ ជាពិសេស​ជាងនេះទៅទៀត ស្វាមីភរិយា​ថ្មី​នីមួយៗ បាន​ទទួលបាន​ទឹកប្រាក់ $1,500 និង​ទទួលទាន​អាហារ​ពេល​ល្ងាច ជាមួយនឹង​ស្រា​បៀរ​ថៃ​ហ្គ័​រ​ដ៏​មាន​រសជាតិ​ឆ្ងាញ់​។​




 
​ស្រា​បៀរ​ថៃ​ហ្គ័​រ គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ មាន​លក់​ច្រើនជាង ៧០​ប្រទេស ដែល​កំពុង​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ឡើង ជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង​ពិភពលោក​។ ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស​ក្ត័​សម​បំផុត​សម្រាប់​ទទួលភ្ញៀវ ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។​


 
​កាន់តែ​អស្ចារ្យ​សម្រាប់​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ចាប់ពី​ខែតុលា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩ រាល់​ការ​



​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​អាពាហ៍ពិពាហ៍​របស់លោក​អ្នក នឹងមាន​ឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ នៅ​ទីក្រុង​ស៊ីដនី ជាមួយនឹង​ទឹកប្រាក់ ១,៥០០​ដុល្លារ ចំនួន ១៥​រង្វាន់​។ កម្មវិធី​នេះ ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០១៩​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 និង 011 333 500​។​


 
​ស្តែងចេញ​ថ្ងៃ​ដ៏​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​។ 


 
​សូម​រីករាយ​ពិសា​ថៃ​ហ្គ័​រ​ដោយ​ទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com