អត្ថបទពាណិជ្ជកម្ម
តើ​មាន​អ្វី​ប្លែក​ក្នុង​វីដេអូ​ចម្រៀង​ថ្មី​របស់ ពេជ្រ សោភា ជាមួយ​ពណ៌​ថ្មី F9 Jade Green របស់​ក្រុមហ៊ុន OPPO?
25, Dec 2018 , 2:50 pm        
រូបភាព
តារាចម្រៀង​ស្រី កំពុង​ទទួល​ភាពល្បីល្បាញ​ពី​សំណាក់​យុវវ័យ​ជាច្រើន គឺ​អ្នកនាង ពេជ្រ សោភា បានធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​យ៉ាង​ជាច្រើន ដោយ​ការ Live Video នៅលើ​ផេ​ក​ផ្លូវការ​របស់ខ្លួន ដែល​នាង​កំពុង​ថត​វីដេអូ​មួយ ដែល​និយាយ​អំពី​ស្នេហា​ផ្អែមល្ហែម​របស់​អ្នកនាង និង​តួ​ប្រុស លោក ហៃ ប៉ោ​ហុង​។ នៅក្នុង​នោះ​ផងដែរ អ្នកនាង ពេជ្រ សោភា បាន​បញ្ជាក់ថា អ្នកនាង​គឺជា​នារី​ម្នាក់​ដែល​បម្រើការ​ក្នុង​ហាង​កាហ្វេ​មួយកន្លែង និង​បាន​លួច​ស្រលាញ់​តួ​ប្រុស ដែលជា​ភ្ញៀវ​មក​ហាង​កាហ្វេ​នោះ​ជាប្រចាំ​។​
 
​តាមរយៈ​ការ Live Video នេះ អាចឱ្យ​ទស្សនិកជន​ជាច្រើន​ដឹងថា​អ្នកនាង​នឹងមាន​វីដេអូ​ពិសេស​ថ្មី​មួយ​ឆាប់ៗ​នេះ របស់​ក្រុមហ៊ុន OPPO​។ យ៉ាងណាមិញ យើង​បានដឹង​រួចមកហើយ​ពីបទ​ចម្រៀង​របស់​អ្នកនាង ពេជ្រ សោភា បាន​ផុស​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក៏ដូចជា YouTube Channel របស់​ក្រុមហ៊ុន OPPO កាល​ពីមួយ​ឆ្នាំមុន ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​យុវវ័យ និង​បាន​ជំ​រុញឱ្យ​ផលិតផល OPPO មានការ​គាំទ្រ​កាន់តែច្រើន​ថែម​ទៀតផង​។ 
 
​គួរ​រំឭក​ឡើងវិញ​ផងដែរ នូវ​បទ​ចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង​កាលពី​ឆ្នាំមុន របស់​ក្រុមហ៊ុន OPPO នោះ​គឺ​បទ «​មិត្ត​១០០​ឆ្នាំ​»​និង​បទ «​លើសពី​មិត្ត​១០០​ឆ្នាំ​» ជា​បទ​ដែលមាន​ដំណើរ​សាច់រឿង​បែប​ស្នេហា​យុវវ័យ ផ្អែមល្ហែម​រវាង អ្នកនាង ពេជ្រ សោភា និង​តួ​ប្រុស លោក ឆឹ​ម សក្កដា​។ 


 
​ដោយឡែក​ក្រុមហ៊ុន OPPO  ក៏​ទើបតែ​ចេញលក់​ពណ៌​ថ្មី​របស់​ម៉ូ​ឌែ​ល OPPO F9 គឺ​ពណ៌ Jade Green ថ្មីៗ​នេះ​ផងដែរ នៅលើ​ទីផ្សារ ដោយ F9 Jade Green នោះ​នឹងមាន​ក្នុង​វីដេអូ​ដែល​អ្នកនាង ពេជ្រ សោភា បាន​ថត​ផងដែរ​។ បើទោះជា​សាច់រឿង មិនទាន់​បានដឹង​ទាំងអស់​ថា​យ៉ាងណា ប៉ុន្តែ​ទស្សនិកជន​ជាច្រើន កំពុង​ទន្ទឹងរង់ចាំ​ទស្សនា​វី​ឌី​អូ​នោះ អ្នកនាង ពេជ្រ សោភា ក៏បាន​និយាយថា​នឹង​ផុស​ឆាប់ៗ​នេះ លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO គឺ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ​។ នេះ​ក៏​អាច​បញ្ជាក់បាន​ថា​ក្រុមហ៊ុន OPPO ធ្វើ​វីដេអូ​នេះ សម្រាប់​ជា​កាដូ​ឆ្នាំ​ថ្មី ២០១៩ ដល់​អតិថិជន​របស់​ខ្លួន ក៏ដូចជា​ចង់បង្ហាញ​វត្តមាន​ពណ៌​ថ្មី​របស់ OPPO F9 គឺ​ពណ៌ Jade Green ដែលជា​ពណ៌​មាន​ចំនួន​កំណត់ (Limited Edition)​។ 
 
​តាមដាន​ទាំងអស់គ្នា​ឆាប់ៗ​នេះ នូវ​វីដេអូ​របស់​អ្នកនាង ពេជ្រ សោភា លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO ថា​នឹងមាន​អ្វី​ប្លែក មាន​អ្វី​ពិសេស​រវាង​ស្នេហា​របស់​អ្នកបម្រើ​ការងារ​ក្នុង​ហាង​កាហ្វេ និង​បុរស​សង្ហា​នោះ​។ 
 
​សូម​ទស្សនាការ​ឡាយ​វីដេអូ​របស់​អ្នកនាង ពេជ្រ សោភា​៖ 
 
 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com