អត្ថបទពាណិជ្ជកម្ម
កុមារ​តូច​នាំ​សំណាង​ម្នាក់​ត្រូវ​រង្វាន់​ទឹកប្រាក់​១០០​លាន​រៀល ពី អ៊ី​ឈី​តាន់ ជូន​ឪពុកម្តាយ​
25, Dec 2018 , 4:14 pm        
រូបភាព
​ជា​រឿង​ដែល​គួរឱ្យ​រីករាយ និង​ត្រេកអរ​ចំពោះ​គ្រួសារ​មួយ ដែលមាន​កូនតូច អាយុ​ជាង​៣​ឆ្នាំ ទទួលទាន​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេ ន ត្រូវ​រង្វាន់​ធំ​នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​។ ក្រុមគ្រួសារ​កុមារ​មានសំណាង​រូបនេះ រស់នៅ​ភូមិ​ត្រពាំង​ក្រឡោ​ង ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ​។
 
​អ្នកនាង បេ​ត បូ​ផា អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​ត្រូវជា​ម្តាយបង្កើត​របស់​កុមារ​មានសំណាង​រូបនេះ បាន​ប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន​ផ្ទាល់​តែម្ដង​យ៉ាង​ដូច្នេះ​ថា កាលពី​សប្ដាហ៍​កន្លងទៅ​នេះ​កូនប្រុស​របស់ខ្លួន ឈ្មោះ ម៉ាស់ ថុ​នា អាយុ​ជាង​៣​ឆ្នាំ បាន​ទា​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​ផ្លែ​គូ​លេន ពី​តូប​អ្នកលក់​ដែល​ស្ថិតនៅ​ជាប់​គ្នា​ទទួលទាន​។ លុះ​ពេល​មួល​គម្រប​ដប​ឱ្យ​កូន​ទទួលទាន ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល នៅក្នុង​គម្រប​ដប​តែម្ដង​។




 
«​គ្រាន់តែ​បានឃើញ​ភ្លាម ខ្ញុំ រួម​ជាមួយនឹង​ស្វាមី​ត្រេកអរ​ជាខ្លាំង ហើយក៏​បាន​យកទៅ​បង្ហាញ​អ្នកលក់ ព្រមទាំង​ទូរស័ព្ទ​ផ្តល់ដំណឹង​ដល់​ក្រុមហ៊ុន តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅ​និង​គម្រប​ដប​ស្រាប់​»​។ នេះ​បើតាម អ្នកនាង បេ​ត បូ​ផា ដែល​បានបញ្ជាក់​ប្រាប់ទៀតថា ខ្លួន​ពិតជា​រំភើប​ខ្លាំងណាស់ ព្រោះ​បច្ចុប្បន្ន​ជីវភាព​គ្រួសារ គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​បម្រើ​ការងារ​ជា​កម្មការិនី​រោងចក្រ ហើយ​ស្វាមី​ជាជាង​កាត់ដេរ​សម្លៀកបំពាក់​បុរស​តូចតាច​ម្នា​ក់នៅ​ផ្សារ​តែប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​ពី​តែ​បៃតង អ៊ី​ឈី​តាន់ អ្នកនាង​នឹង​យក​មួយចំនួន​ទៅ​សងបំណុល​ធនាគារឯកជន ហើយ​ទុក​មួយចំនួនទៀត​សង់ផ្ទះ​ឱ្យបាន​សមរម្យ និង​ពង្រីក​មុខរបរ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឱ្យ​ល្អប្រសើរ​ទៅ​ថ្ងៃ​អនាគត​។​




 
​គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់  ក្រុមហ៊ុន​បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​១០០​លាន​រៀល រហូតដល់​៥០​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​៥០ គ្រឿង , រង្វាន់ i-phone ចំនួន ៥០​គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន ៥,០០០,០០០ (៥​លាន​) រង្វាន់​។  
​រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com