អត្ថបទពាណិជ្ជកម្ម
បុរស​ជា​កសិករ​ម្នាក់ទៀត​ហើយ នៅ​ខេត្តពោធិ៍សាត់ មានសំណាង​បានឈ្នះ​រង្វាន់​៧០​លាន​រៀល​ពី​ខា​រ៉ា​បាវ​
26, Dec 2018 , 2:52 pm        
រូបភាព
​ទឹកប្រាក់​ចំនួន​៧០​លាន​រៀល ដែលជា​រង្វាន់​ធំ​របស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ត​ផ្តល់​សំណាង​ដល់​បុរស​ជា​កសិករ​ម្នាក់​ទៀតហើយ ដែលមាន​ឈ្មោះ ជួន ហៀ​ត អាយុ ៣០​ឆ្នាំ បច្ចុប្បន្ន​រស់នៅ រស់នៅ​ភូមិ​កោះ​ខ្សាច់ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់​។
 

​បុរស​រូបនេះ​បាន​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​ប្រាក់រង្វាន់​ដល់​លំនៅដ្ឋាន​ថា កាលពី​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​ប្រពន្ធ​សម្រាលកូន​បាន ២​ថ្ងៃ  និង​ទំនេរ​ពី​ធ្វើស្រែ​ផង​នោះ លោក​បាន​ទៅ​ស៊ីឈ្នួល​ដឹក​កូនឈើ​នៅ​ភូមិ​ចម្រើន​ផល ក្រុង​ពោធិ៍សាត់​។ បន្ទាប់ពី​ធ្វើការ​ហត់​អស់កម្លាំង ក៏បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​មក​ទទួលទាន លុះ​ពេល​គាស់​ក្រវិល​កំប៉ុង ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​៧០​លាន​រៀល​នៅ​និង​ក្រវិល​កំប៉ុង​តែម្ដង​។ ភ្លាមនោះ លោក​មាន​អារម្មណ៍​រីករាយ​ជាខ្លាំង ហើយក៏​យកទៅ​បង្ហាញ​អ្នកលក់ និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​នៅលើ​ក្រវិល​កំប៉ុង​ស្រាប់​។ 


 
​លោក​បាន​បញ្ជាក់ថា ក្រោយពេល​ទទួលបាន​លុយ​រង្វាន់​ទាំងនេះ លោក​នឹង​យក​មួយចំណែក​ទៅ​សង់បំណុល​ធនាគារឯកជន ហើយ​យក​មួយចំណែក​ទៅ​ទិញ​ដីស្រែ​បន្ថែម និង​បង្កើត​មុខរបរ សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អនាគត​។ ជា​ចុងក្រោយ លោក​ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​ជួយ​កែប្រែ​ជោគវាសនា​ក្រុមគ្រួសារ​របស់លោក ឱ្យមាន​ភាពល្អប្រសើរ​។ 


 
​សូមបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ដល់​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បន្ថែម​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​រហូតដល់ ៧០​លាន​រៀល ចំនួន​៥០​រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន​៥០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន​៥០​រង្វាន់ រួមជាមួយ​ការផ្តល់ជូន​រង្វាន់​១​ក​ប៉ុង រាប់លាន​កំប៉ុង និង​គ្មាន​ការកំណត់​កាលបរិច្ឆេទ​នោះទេ ។ អ្នក​ទទួលទាន​អាចមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ , អ្នកលក់​ឱ្យគេ​ត្រូវ​រង្វាន់​ធំ​នឹងមាន​សំណាង​បានទទួល​រង្វាន់​៧​លាន​រៀល ដោយឡែក​សម្រាប់​អ្នក​តាំង​លក់​ស្អាត​ជាងគេ​នៅពេល​ក្រុមការងារ​ចុះទៅ​ឃើញ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​៧០​ម៉ឺន​រៀល​។ 


 
​សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺមាន​តែ​នៅ​សម្បក​កំប៉ុង ដែលមាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែប៉ុណ្ណោះ ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com