អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន សាម​សុង រៀបចំ​ជប់លៀង​យ៉ាង​អធិកអធម នៅក្នុង​ជំនួប​ជាមួយ​អាជីវករ​សាម​សុង​ទូទាំងប្រទេស​
26, Dec 2018 , 3:55 pm        
រូបភាព
​កាលពី​យប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន សាម​សុង រៀបចំ​នូវ​កម្មវិធី​ជប់លៀង​ដ៏​ពិសេស​មួយ​ដែលជា​ពិធី​ជួបជុំ​យ៉ាង​អធិកអធម រវាង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន សាម​សុង និង​អាជីវករ​លក់ដុំ លក់រាយ គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​សាម​សុង​ទូទាំងប្រទេស​។ កម្មវិធី​នេះ ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សប្បាយរីករាយ​បំផុត មិនអាច​បំភ្លេចបាន នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២​។
 
​នេះ​គឺជា​កម្ម​វិធិ​ដ៏​ពិសេស​មួយ នៅក្នុង​ចំណោម​កម្មវិធី​ជាច្រើន របស់​ក្រុមហ៊ុន សាម​សុង និង​ដៃគូ​ចែកចាយ​របស់ខ្លួន ដែល​បង្កើតឡើង​ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ថ្លែងអំណរគុណ ដល់​អាជីវករ​លក់ដុំ និង​រាយ​ទាំងអស់ ដែល​បាន​គាំទ្រ និង​ជឿជាក់​លើ​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​សាម​សុង ក្នុង       រយៈពេល​ពេញ​មួយឆ្នាំ​២០១៨ ក៏ដូចជា​បណ្តា​ឆ្នាំកន្លងមក​ដែរ​។ 


 
​នៅក្នុង​កម្មវិធី​ជប់លៀង​នេះ ក្រៅពី​ការទទួល​ទាន​ម្ហូបអាហារ​ពិសេសៗ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ នៅក្នុង​ភោជនីយដ្ឋាន​ទន្លេបាសាក់ ២ ព្រម​ជាមួយនឹង​កម្មវិធី​តន្ត្រី​កំដរ​បរិយាកាស ដ៏​ស្និទ្ធស្នាល​នេះ គេ​សង្កេតឃើញថា អាជីវករ​របស់​ក្រុមហ៊ុន សាម​សុង និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន សាម​សុង ក៏​ជជែក​កម្សាន្ត​សប្បាយ​យ៉ាង​រីករាយ និង​ចូលរួម​រាំលេង​កម្សាន្ត ប្រកបដោយ​មេត្រីភាព​យ៉ាង​ជិតស្និទ្ធ និង​ស្រស់ស្រាយ​ជាទីបំផុត​។ 


 
​ក្នុងឱកាស​នេះ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុន​ថៃ​សាម​សុង​អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ពាណិជ្ជកម្ម​ទូទាំងប្រទេស ដែល​បាន​ខិតខំ​លក់​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ក្រុមហ៊ុន សាម​សុង និង​គាំទ្រ​ផលិតផល សាម​សុង ដើម្បី​ទទួលបាន​ជោគជ័យ និង​ឈរ​លេខ​រៀង​លំដាប់​លេខ 1 គ្រប់​ផលិតផល​ទាំងអស់ របស់​សាម​សុង​។ លោក Seungho Choi  បញ្ជាក់​ដូច្នេះ​៖«​ពិតមែនតែ​យើង​នៅមាន​ចំណុច​ជាច្រើន ត្រូវ​ពង្រឹង​បន្ថែមទៀត​ជាមួយគ្នា តែ​ភាពជោគជ័យ​ថ្ងៃនេះ គឺជា​ជ័យលាភី​រួម​របស់​យើង ហើយ​យើង​នឹង​ដើរ​លើផ្លូវ​ដ៏​ត្រឹមត្រូវ និង​មាន​ចីរភាព​នេះ​ជា​បន្តទៀត​។ ក្រុមហ៊ុន សាម​សុង នឹង​បន្ត​ក្នុងការ​នាំយក​នូវ​កម្ម​វិធី​លក់​ជាមួយ​ប្រូ​ម៉ូ​សិន​ពិសេសៗ ដើម្បី​ជា​ប្រយោជន៍ និង​ជា​កាដូ​ពិសេស សម្រាប់​អាជីវករ​ទាំងអស់ របស់​ក្រុមហ៊ុន​សាម​សុង ក្នុងប្រទេស​កម្ពុជា​។ ភាពជោគជ័យ​ខ្លាំង​របស់​ក្រុមហ៊ុន សាម​សុង គឺ​ភាពស្មោះត្រង់​ជាមួយ នឹង​អតិថិជន និង​អាជីវករ​លក់រាយ និង​ដុំ​ទាំងអស់​ក្នុងប្រទេស​»​។​


 
​ក្នុង​កម្មវិធី​ជប់លៀង​យ៉ាង​អា​ធិ​ក​អធម​នេះ ក្រុមហ៊ុន​សាម​សុង​ក៏​ដាក់​បង្ហាញ​នូវ​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក​ទំនើបៗ​ជាច្រើន​របស់ខ្លួន ដូចជា​ទូរទស្សន៍​ឆ្លាត​វៃ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក​សន្សំសំចៃ​ខ្ពស់ ម៉ាស៊ីន​បោក​សម្លៀកបំពាក់​ទំនើប និង​ផលិតផល​ជាច្រើន​ទៀត ដែល​កំពុងតែ​ពេញនិយម​ខ្លាំង​នៅលើ​ទីផ្សារ​ផងដែរ​។ គួរបញ្ជាក់​ផង​ថា ក្រុមហ៊ុន​សាម​សុង តែងតែ​នាំយក​នូវ​ផលិតផល​គ្រឿង​បរិក្ខារ​អេឡិចត្រូនិក បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន សម្រាប់​ប្រើប្រាស់​នៅក្នុង​គេហដ្ឋាន និង​ការិយាល័យ​កាន់តែ​ទំនើប​ទាន់សម័យ​ស្រស់ស្អាត និង​សន្សំសំចៃ​ខ្ពស់បំផុត​។ បច្ចុប្បន្ននេះ ទីផ្សារ​របស់​ក្រុមហ៊ុន​សាម​សុង​គឺមាន​ការកើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ពិភពលោក និង​ក្នុងប្រទេស​កម្ពុជា​ដោយសារតែ​មានការ​ជឿជាក់​ទៅលើ​គុណភាព​ប្រើប្រាស់​ពី​អតិថិជន​ជាច្រើន​។ 


 
​គួររំលឹកថា ទូរទស្សន៍​របស់​សាម​សុង គឺមាន​ការ​រចនា​រូបរាង​យ៉ាង​ស្រស់ស្អាត ការបង្ហាញ​ពណ៌​ច្បាស់​ល្អឥតខ្ចោះ​ដូច​ធម្មជាតិ រស់​រវើក ការប្រើប្រាស់​ថាមពល​ភ្លើង​សន្សំសំចៃ និង​មាន​លក្ខណៈពិសេស​កាន់តែ​ឆ្លាត​វៃ លើសពី​ទូរទស្សន៍​ធម្មតា ដែលមាន​វត្តមាន​នៅលើ​ទីផ្សារ​។ ចំណែក​ម៉ាស៊ីន​បោក​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​សាម​សុង​វិញ រូបរាង​ស្អាត​ទាក់ទាញ​ធន់​ល្អ​ក្នុងការ​ប្រើប្រាស់ បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ជាមួយនឹង​មុខងារ​ឆ្លាត​វៃ ដែល​ធ្វើឱ្យ​ការប្រើប្រាស់​កាន់តែ​ងាយស្រួល បោកគក់​បាន​ស្អាត មិន​ស្លក់​ពណ៌ ឬ​កំណក​សាប៊ូ​ជាប់​លើ​សម្លៀកបំពាក់​ឡើយ​។



លើសពីនេះ វា​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​សម្លាប់​មេរោគ​រហូតដល់ 99.9 ភាគរយ និង​បច្ចេកវិទ្យា Digital Inverter សម្រាប់​សន្សំសំចៃ​ភ្លើង អគ្គិសនី​ថែមទៀត​។ ទូរ​ទឹកកក និង​ម៉ាស៊ីនត្រជាក់​របស់​ក្រុមហ៊ុន​សាម​សុង ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​នៅពេល​ប្រើប្រាស់ ដោយសារតែ​វា​មាន​សមត្ថភាព​ក្នុងការ​រក្សា​ភាព​ត្រជាក់ និង​ការ​សន្សំសំចៃ​ភ្លើង​បាន​កម្រិត​ខ្ពស់បំផុត​។ វា​ក៏​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​មេរោគ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ទៅ 99.9 ភាគរយ ផងដែរ​៕
 


(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com