ជាតិ
ស្ថានទូត​ខ្មែរ ប្រាប់​ខ្មែរ​នៅ​ឥណ្ឌូណេស៊ី ឲ្យ​ប្រយ័ត្ន ក្រោយ​មនុស្ស​ស្លាប់​ជាង​៤០០​នាក់ ព្រោះ​ស៊ូ​ណា​មី​
26, Dec 2018 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្ថានទូត​កម្ពុជា​ប្រចាំ​ឥណ្ឌូណេស៊ី បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​នៅក្នុង ប្រទេស​ឥណ្ឌូណេស៊ី ជាពិសេស​នៅ​ខេត្ត​ឡំ​ពង់ កោះ​ស៊ូ​ម៉ា​ត្រា​ខាងត្បូង និង​ខេត្ត​បានទេ​ន កោះ​ចា​ហ្វា​ខាងលិច ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ បន្ទាប់ពី​មានការ​ផ្ទុះ​ភ្នំភ្លើង ហើយ​បណ្តាល​ឲ្យ​មាន​រលក​ស៊ូ​ណា​មី កាលពី​យប់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨ ដោយបាន​សម្លាប់​មនុស្ស​ជាង​៤០០​នាក់ បាត់​ខ្លួន​ជាង​១៥០​នាក់ និង​របួស​ដល់​ទៅ​ជាង​១៤០០​នាក់​។



​តាមរយៈ​សេចក្តីជូនដំណឹង ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ស្ថានទូត​កម្ពុជា បាន​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ទាក់ទង​ទៅកាន់​ស្ថានទូត ក្នុងករណី​មាន​អាសន្ន​ណាមួយ​។ ស្ថានទូត​កម្ពុជា បានផ្តល់​លេខ​ទូរ​សព្ទ​៣​ខ្សែ​សម្រាប់​ទាក់ទង គឺ +62 813 175 654 86, +62 821 123 686 39, និង +62 812 825 666 58៕ 
 

Tag:
 ឥណ្ឌូណេស៊ី​
  សូ​ណា​មិ​
  ស្ថានទូត
© រក្សាសិទ្ធិដោយ thmeythmey.com