ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ក្រុមហ៊ុនខ្មែរ Confirel ច្នៃគ្រាប់ស្វាយជាធ្យូង, សំបកជាជីកំប៉ុស, ផ្លែស្វាយទាំងមូលនាំចេញទៅអឺរ៉ុប…
× ភ្នំពេញ៖ លោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បានឲ្យដឹងថា ក្រុមហ៊ុន Confirel ត្រៀមកែច្នៃសម្បកស្វាយទៅជាចំណីសត្វ ជាជីកំប៉ុស និងគ្រាប់ស្វាយកែច្នៃទៅជាធ្យូង រីឯផ្លែស្វាយទាំងមូលនាំចេញទៅទីផ្សារអឺរ៉ុប និងប្រទេសមួយចំនួនទៀត។ ការកែច្នៃផលិតផលកសិកម្មខ្មែរបែបនេះ គឺជាទស្សនដែលក្រុមហ៊ុនខ្មែរ Confirel ប្រើប្រាស់ផលិតផលខ្មែរឲ្យទទួលបានផលពហុប្រយោជន៍ រួមទាំងជួយដល់បរិស្ថានផងដែរ។ កន្លងមក ក្រុមហ៊ុន Confirel បានយកផ្លែស្វាយទៅកែច្នៃជាចំណីអាហារ បានចំនួន១០ប្រភេទរួចមកហើយ ហើយគ្រោងនឹងកែច្នៃឲ្យទៅជាការ៉េមស្វាយ និងទឹកស្វាយទៀតផង។
ក្រៅពីនាំចេញផលិផផលត្នោត, ម្រេចកំពត ទៅកាន់ទីផ្សារអឺរ៉ុប និងប្រទេសមួយចំនួនទៀត, លោក លីអ៊ាង ដែលត្រូវបានគេស្គាល់ថាជាអ្នកមានគំនិតច្នៃប្រឌិតច្រើន និងចូលចិត្តបង្កើតអ្វីដែលថ្មីនោះ បញ្ជាក់ថា ត្រឹមដើមឆ្នាំ២០១៩នេះ ក្រុមហ៊ុន Confirel ក៏បាននាំចេញផ្លែស្វាយល្អលេខមួយចំនួន៧លើក សរុបប្រមាណ២០តោនផងដែរ។
ដើម្បីជាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey25) និងលោក ហៃ លីអ៊ាង ស្ថានិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com