កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ ចិនប៉ះកៀហ្ស៊ីស៊ីស្ថាន, កូរ៉េខាងត្បូង-ហ្វីលីពីន, អ៊ីរ៉ង់-យេម៉ែន យប់នេះ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិចិននឹងត្រូវជួបជាមួយកៀហ្ស៊ីស៊ីស្ថាននៅវេលាម៉ោង ៦:០០នាទីល្ងាចនេះ [ម៉ោងនៅកម្ពុជា] ថ្ងៃទី៧ ខែមករានេះ មុនជំនួបរវាងកូរ៉េខាងត្បូងនិងហ្វីលីពីនដែលធ្វើឡើងនៅម៉ោង ៨:៣០នាទី នៃការប្រកួតពានរង្វាន់ AFC Asian Cup 2019 វគ្គសសន្សំពិន្ទុពូល C។ រីឯអ៊ីរ៉ង់ និងយេម៉ែននឹងត្រូវតទល់គ្នាសម្រាប់ពូល D នៅម៉ោង ១១:០០យប់។
ការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ បានឈានចូលដល់ថ្ងៃទី៣ហើយ ពោលគឺចាប់ពីថ្ងៃទី៥ ខែមករាមក។ សម្រាប់ពូល A និងB ដែលមាន៤គូ បានបញ្ចប់ការប្រកួតជើងទី១របស់ពួកគេរួចរាល់ហើយ។
ដោយឡែកនៅយប់នេះ និងមានការប្រកួតរហូត៣គូក្នុងនោះពួល C មានពីរគូ ដែលចិនត្រូវតទល់ជាមួយកៀហ្ស៊ីស៊ីស្ថានសម្រាប់ជំនួបដំបូងគេ មុនកូរ៉េខាងត្បូងត្រូវជួបហ្វីលីពីន ខណៈគូបន្ទាប់នៅពូល D គឺ អ៊ីរ៉ង់ ប៉ះយេម៉ែន៕
© រក្សាសិទ្ធិដោយ thmeythmey.com