កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ កូរ៉េខាងត្បូង ចិន និងអ៊ីរ៉ង់ បាន៣ពិន្ទុរៀងខ្លួនក្នុងជំនួបដំបូង
×
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង ចិន និងអ៊ីរ៉ង់ សុទ្ធតែទទួលជ័យជម្នះរៀងៗខ្លួននាជំនួបដំបូងនៃការប្រកួតដណ្តើមពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នៅយប់ថ្ងៃទី៧ ខែមករា។
កូរ៉េខាងត្បូងបានយកឈ្នះហ្វីលីពីន ១-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Ui-Jo Hwang នៅនាទី៦៧។ ជ័យជម្នះនេះបាននាំកូរ៉េខាងត្បូងឈរនៅចំណាត់ថ្នាក់ទី២ពូល C បណ្តោះអាសន្ន ខណៈចិនឈរនៅកំពូលតារាងដ្បិតពួកគេបានយកឈ្នះកៀហ្ស៊ីស៊ីស្ថានដោយលទ្ធផល ២-១។
VIDEO
ចិនដែលត្រូវបានកៀហ្ស៊ីស៊ីស្ថាននាំមុខមុនក្នុងវគ្គទី១ ដែលធ្វើបានដោយកីឡារក Akhlidin Israilov អាចតាមយកឈ្នះវិញដោយសម្រេចបាន២គ្រាប់ក្នុងវគ្គទី២ ដែលគ្រាប់ទី១ជាបាល់ចូលទីខ្លួនឯងរបស់អ្នកចាំទី Pavel Matiash និងគ្រាប់ទី២ធ្វើបានដោយ Dabao Yu។
VIDEO
ចំណែកមួយគូទៀតដែលស្ថិតក្នុងពូល D អ៊ីរ៉ង់បានលត់ក្រុមពីតំបន់អារ៉ាប់ដូចគ្នាយេមែនដល់ទៅ ៥-០ ដែលធ្វើបានដោយ Mehdi Taremi ២គ្រាប់ Ashkan Dejagah, Sardar Azmoun និងSaman Ghoddos ម្នាក់មួយគ្រាប់។ ជ័យជម្នះនេះបាននាំអ៊ីរ៉ង់ឈរនៅកំពូលតារាងបណ្តោះអាសន្ន ដោយត្រូវរង់ចាំការប្រកួតមួយគូទៀតក្នុងពូល D នេះដែររវាង អ៊ីរ៉ាក់និងវៀតណាមនៅយប់នេះ។
VIDEO
សូមបញ្ជាក់ថា ការព្រឹត្តិការណ៍ការប្រកួតពានតំបន់អាស៊ីលើកទី១៧នេះបានប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃមកហើយ និងបានបញ្ចប់ការប្រកួតចំនួន៧គូរួចរាល់ហើយដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com