ជាតិ
សង្គមជាតិ
សុខភាព
វេជ្ជបណ្ឌិត​៖ ពិសា​ភេសជ្ជៈ​ផ្អែម​ច្រើន ក្រៅពី​កើត​ជំងឺ​ទឹកនោមផ្អែម នៅ​អាច​កើត​ជំងឺ​បេះដូង​ទៀត​
09, Jan 2019 , 5:43 pm        
រូបភាព
លោក ជី មានហេង ថ្លែងក្នុងសិក្ខាសាលា។ រូបពីក្រសួងព័ត៌មាន
លោក ជី មានហេង ថ្លែងក្នុងសិក្ខាសាលា។ រូបពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖  អ្នក​ពិសា​ភេសជ្ជៈ​ផ្អែម​ច្រើន ពិសេស​ភេសជ្ជៈ​កំប៉ុង មិន​ត្រឹមតែ​កើត​ជំងឺ​ទឹកនោមផ្អែម​នោះទេ តែ​នៅ​អាច​កើត​ជំងឺ​បេះដូង និង​ធ្វើ​ឲ្យ​ធាត់​ទៀតផង​។ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​អះអាងថា ភេសជ្ជៈ​ផ្អែម​មួយ​កំប៉ុង មាន​ជាតិ​ស្ករ​ប្រមាណ​១០​ស្លាបព្រា​កាហ្វេ ដែល​ចំនួន​នេះ លើសពី​កម្រិត​របស់​អង្គការ​សុខភាព​ពិភពលោក (WTO) ដែល​បានកំណត់​ឲ្យ​ទទួលទាន​ជាតិ​ស្ករ​ត្រឹម​៦​ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ​។

 
​តាមរយៈ​ការធ្វើ​បទ​បង្ហាញ ក្នុង​សិក្ខាសាលា​ស្តីពី​ការបញ្ជ្រាប​ចំណេះដឹង​ក្នុងការ​កាត់បន្ថយ​ការ​ពិសា​ភេសជ្ជៈ​ផ្អែម នៅ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី​៩​មករា​នេះ លោក ងី មាន​ហេង បាន​អះអាងថា​៖«​ជំងឺ​ដែល​កើតឡើង​ពី​ការបរិភោគ​ភេសជ្ជៈ​ផ្អែម កើត​ទៅលើ​ប្រជាជន​កម្ពុជា ចន្លោះ​អាយុ​២៥ ទៅ​៦៤​ឆ្នាំ​»​។  
 
​លោក បន្ថែមថា ចាប់ពី​ឆ្នាំ​២០១០-២០១៦ មាន​សិស្សសាលា​៤២​ភាគរយ បាន​ពិសា​ភេសជ្ជៈ​ផ្អែម​។ ហើយ​ភាគរយ​នៃ​អ្នក​លើស​ទម្ងន់​/​ធាត់ បាន​កើន​ពី​ជាង​១៥​ភាគរយ​ក្នុង​ឆ្នាំ​២០១០ ដល់​ជិត​២២​ភាគរយ​ក្នុង​ឆ្នាំ​២០១៦ និង​អ្នកមាន​ជាតិ​ស្ករ​លើស​ក្នុង​ឈាម​កើន​ពី​១,៤​ភាគរយ ដល់​ជិត​១០​ភាគរយ ក្នុង​រយៈពេល​ដូចគ្នា​៕ 
 

Tag:
 ជំងឺ​
  ភេសជ្ជៈ
© រក្សាសិទ្ធិដោយ thmeythmey.com