ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ៖ ខណ្ឌ​បឹង​កេងកង​យក​សង្កាត់​៧​ពី​ចំការមន
29, Jan 2019 , 3:06 pm        
រូបភាព
ដោយ: ថ្មីៗ
បឹង​កេងកង និង​កំបូល ត្រូវ​ក្លាយជា​ខណ្ឌ​ពីរ​ថ្មី​បន្ថែមទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​កាលពី​ទី​៨ ខែមករា​។



​តាម​អនុក្រឹត្យ​ដដែល ខណ្ឌ​បឹង​កេងកង ត្រូវ​កាត់​យក​សង្កាត់​ចំនួន​៧​ពី​ខណ្ឌចំការមន ដែល​សង្កាត់​ទាំងនោះ​រួមមាន សង្កាត់​បឹង​កេងកង​១ សង្កាត់​បឹង​កេងកង​២ សង្កាត់​បឹង​កេងកង​៣ សង្កាត់​អូ​ឡាំ​ពិ​ក សង្កាត់​ទំនប់ទឹក សង្កាត់​ទួល​ស្វាយព្រៃ​១ និង​សង្កាត់​ទួល​ស្វាយព្រៃ​២​។​

​សាលាខណ្ឌ​ចំការមន​ប​ច្ចុ​ប្បន្ន ដែល​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​២ ត្រូវ​ក្លាយជា​សាលាខណ្ឌ​បឹង​កងកេង រីឯ​ទីតាំង​ខណ្ឌចំការមន ត្រូវ​ប្តូរ​ទៅ​មូលដ្ឋាន​ក្នុង​សង្កាត់​ទន្លេបាសាក់​៕



Tag:
 ខណ្ឌបឹងកេងកង
© រក្សាសិទ្ធិដោយ thmeythmey.com