កំណាព្យ
ជាតិ
ប្រឹងខ្លួនឯងផង បើខ្លាចចិន បុរសជនជាតិចិនម្នាក់កំពុងដើរនៅក្បែររង្វង់មូលតោពីរដែលអមជាមួយសំណង់អាគារថ្មីនៅពីខាងក្រោយ នៅក្នុងខេត្តព្រះសីហនុថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៨ (រូបភាព៖AFP)
×
-ចិនចូលស្រុកខ្លះបុកពោះភ័យ ភ័យខ្លាចចិនវៃវាងពូកែ
កែខៃច្នៃកេងទ្រព្យស្រុកខ្មែរ ខ្មែរខ្លះស្រែកឡែថាស្អប់ចិន។
-ចិនណាខូចខិលស្អប់ពិតត្រូវ ត្រូវរៀនតាមផ្លូវចិនណាប៉ិន
ប៉ិនរឿងរកស៊ីគាស់កាយកិន កិនកាន់កិច្ចប៉ិនទើបចិនមាន។
-មានចិនច្រើនណាស់មកស្របច្បាប់ ច្បាប់កាន់មិនកាប់លួចមិនហ៊ាន
ហ៊ានចូលបោះទុនខ្ទង់រយលាន លានពាន់ក៏មានតាមស្មេរដឹង។
-ដឹងទេរោងចក្រចិនរាប់រយ រយរៀបមិនស៊យបើយើងប្រឹង
ប្រឹងប្រែងធ្វើការទាំងធូរតឹង តឹងមុនក្រោយដឹងបានធូរស្តែង។
-ស្តែងរាស្ត្រស្រណុកស្រុកក៏ថ្កើង ថ្កើងថ្កានបានឡើងទាន់គេឯង
ឯងខ្មែរម្ចាស់ស្រុករឿងអ្វីក្រែង ក្រែងគេលេបឯងទាំងរស់បាន។
-បានបើគេហ៊ានយើងមានច្បាប់ ច្បាប់រដ្ឋចងចាប់អ្នករំខាន
ខានខករកស៊ីតទៀតបាន បានច្បាប់ដេញបានពីស្រុកខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com