ជាតិ
កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​លើ​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ
12, Feb 2019 , 7:19 pm        
រូបភាព
​កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ពីថ្ងៃ​ទី​១៣ ដល់​១៤ កុម្ភៈ ឆ្នាំ​២០១៩​។ យោងតាម​សេចក្ដីប្រកាស​របស់​ក្រសួងការពារជាតិ ។

 
​កិច្ចប្រជុំ​លើក​ទី​១៤​នេះ ផ្ដោត​សំខាន់​លើ​ការពង្រឹង និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ បង្កើន​ទំនាក់ទំនង​ល្អ​រវាង​កងទ័ព​នៃ ប្រទេស​ទាំងពីរ ។ ជាពិសេស​ក្នុង​កិច្ចការពារ និង​រក្សា​ឲ្យ​បាន​រឹងមាំ​នូវ សន្តិភាព ស្ថិរភាព កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ការអភិវឌ្ឍ​តាម​បណ្ដោយ​ព្រំដែន និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ ។ 
 
​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋ​ម​ន្រី្ត​ក្រសួងការពារជាតិ ជាមួយ​សម​ភាគី​ថៃ លោក Prawit wongsuwon ។​

© រក្សាសិទ្ធិដោយ thmeythmey.com