អត្ថបទពាណិជ្ជកម្ម
៥​បទ​របស់ មាស សុខ​សោភា ក្នុង​កម្មវិធី​«​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស សុខ​សោភា​»​សុទ្ធតែ​ពីរោះ មិនធម្មតា​
25, Feb 2019 , 5:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើមឆ្នាំ​២០១៩​នេះ  តារាចម្រៀង​សំឡេង​ផ្អែម​ស្រទន់ មាស សុខ​សោភា បាន​សម្រុក​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ជាច្រើន មាន​ទាំង​បទ​មរតក​ដើម និង​បទ​តែង​និពន្ធ​ថ្មី​។ ក្នុងនោះ​ក៏មាន​ផងដែរ បទ​ចម្រៀង​៥​បទ​ដែល​ស្ថិតក្នុង​កម្មវិធី  «​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស សុខ​សោភា​»​ផងដែរ ដែល​ត្រូវបាន​ផលិត​នៅក្រោម​ផលិតកម្ម​របស់ខ្លួន​ផ្ទាល់ គឺ​ផលិតកម្ម CAMTRAX និង​មានការ​ឧបត្ថម្ភ​ដោយ ភេសជ្ជៈ​ជំនួយ​ដល់​សម្រស់ និង​សុខភាព OLATTE ។
 
​ក្នុងចំណោម​បទ​ចម្រៀង​ទាំង​៥​នេះ ក៏​នឹងត្រូវ​ជ្រើសរើស​មក​ប្រកួតប្រជែង ដើម្បី​ស្វែងរក​ជ័យលាភី ដើម្បី​ទទួល​រង្វាន់​ជាច្រើន​ផងដែរ​។ លើសពីនេះ បទ​ចម្រៀង​៥​បទ​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​កញ្ញា​ជជែក​វែកញែក ចង់ដឹងថា​តើ​បទ​ណា និង​ទទួលបាន​ជ័យលាភី ទទួល​ប្រាក់រង្វាន់​ពី​កម្មវិធី​។ 
 
​ឥឡូវនេះ​ចង្ងល់​ទាំងអស់នេះ​បាន​ស្រាយ​ហើយ ដោយ​កាលពី​ល្ងាច​ថ្ងៃទី ២៤​ខែធ្នូ នេះ​កញ្ញា មាស សុខ​សោភា បានបង្ហាញ​វត្ត​មាននៅ កម្មវិធី Olatte Concert ដែល​ធ្វើ​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ៍ទូរទស្សន៍ CTN ហើយ​បាន​លើកយក បទ​ចម្រៀង​ទាំង​៥​បទ របស់​បេក្ខជន​នៃ​កម្មវិធី «​ស្នាដៃ​កូន​ខ្មែរ​សម្រាប់​មាស សុខ​សោភា​»​បកស្រាយ  ហើយ​បានប្រកាស​ជ័យលាភី​ភ្លាមៗ តែម្តង​។ ជ័យលាភី​លេខ​១ បាន​ទៅ​បទ​«​ព្រោះ​គេ​មនុស្ស​ដំបូង​» និពន្ធ​ដោយ បេក្ខជន​មកពី​ខេត្ត​ខេត្តកណ្តាល ងឿ​យ ប៊ុនរ​ត្ន័ (Ah Roman)​។ ជ័យលាភី​លេខ​២ បាន​ទៅ​បទ​«​ខ្ញុំ​កំពុង​ឈឺ​»​និពន្ធ​ដោយ បេក្ខជន​រាជធានី​ភ្នំពេញ ឆុន រ៉ា​ឆា​ត់ (Chhon Rachhat)​។ ជ័យលាភី​លេខ​៣ បាន​បទ «​ថ្ងៃ​ជួប​ថ្ងៃ​ព្រាត់​» និពន្ធ​ដោយ​បេក្ខជន​រាជធានី ភ្នំពេញ រិ​ន ឆោម​វីរៈ និង​សំណាង ឧ​ត្ត​ម​។ ជ័យលាភី​លេខ​៤ គឺ​បទ​«​នៅ​ក្រមុំ​មិនបាន​ដើរលេង​! និពន្ធ​ដោយ​បេក្ខជន​រាជធានី ភ្នំពេញ គង់ សំអន​និង​ជ័យលាភី​លេខ​៥ បាន​ទៅ​បទ «​លង់​ស្នេហ៍​អ្នក​បាត់ដំបង​» និពន្ធ​ដោយ​បេក្ខជន​ខេត្តពោធិ៍សាត់ ស៊ឹម សុ​ភ័​ណ្ឌ​។ 


 
​គួរ​រំលឹក​ផងដែរ​ថា កម្មវិធី​ប្រកួតប្រជែង​នេះ គឺជា​កម្មវិធី​មួយ​ថ្មី ក្រោម​គំនិត​ផ្តួចផ្តើម​របស់​កញ្ញា​មាស សុខ​សោភា ផ្ទាល់ ហើយ​បាន​ធ្វើឡើង​តាំងពី​ខែតុលា ឆ្នាំ ២០១៨​។ មាន​បទ​ចម្រៀង​ជាង ២០០​បទ របស់​បេក្ខជន ជិត​២០០​នាក់ ដែល​បាន​ផ្ញើ​មកកាន់​កម្មវិធី​នេះ ហើយ​ចុងក្រោយ​មាន តែ​៥​បទ​ប៉ុណ្ណោះ ដែល​បន្ត​ប្រជែង​គ្នា​នៅ​វគ្គ​ចុង​ក្រោយនេះ​។ យ៉ាងណាមិញ បេក្ខជន​ជ័យលាភី ទទួលបាន​ប្រាក់រង្វាន់ ចំនួន​៤​លាន​រៀល និង​ទទួលបាន​ពាន​ដែល​ច្នៃ​ដោយ​កូន​ខ្មែរ ពី​ក្រុមហ៊ុន AM-STAR Co.,Ltd៕


















 
​អំ​ពីបទ​ចម្រៀង​
1. Play music 
​បេក្ខជន​រាជធានី ភ្នំពេញ រិ​ន ឆោម​វីរៈ និង សំណាង ឧ​ត្ត​ម ម្ចាស់​បទ ថ្ងៃ​ជួប​ថ្ងៃ​ព្រាត់​
 
 
2.
​បេក្ខជន​រាជធានី ភ្នំពេញ ឆុន រ៉ា​ឆា​ត់ (Chhon Rachhat)
​ម្ចាស់​បទ ខ្ញុំ​កំពុង​ឈឺ​
 


3.
​បេក្ខជន​ខេត្តកណ្តាល ងឿ​យ ប៊ុនរ​ត្ន័ (Ah Roman)
​ម្ចាស់​បទ ព្រោះ​គេ​មនុស្ស​ដំបូង​
 
 
 
4.
​បេក្ខជន​រាជធានី ភ្នំពេញ គង់ សំអន​
​ម្ចាស់​បទ នៅ​ក្រមុំ​មិនបាន​ដើរលេង​
 
 
5.
​បេក្ខជន​ខេត្តពោធិ៍សាត់ ស៊ឹម សុ​ភ័​ណ្ឌ​
​ម្ចាស់​បទ លង់​ស្នេហ៍​អ្នក​បាត់ដំបង​
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com