អត្ថបទពាណិជ្ជកម្ម
គុណភាព​កា​ម៉េ​រា 10X Lossless Zoom​របស់ OPPO ដាក់​ឲ្យ​ធ្វើតេស្ត​សាកល្បង​នៅ​អេ​ស្ប៉ា​ញ​!
26, Feb 2019 , 11:28 am        
រូបភាព
ដោយ:
យោងតាម​សារពត៌មាន​បរទេស​ជាច្រើន​បាន​ចុះផ្សាយ​លើ​ការ​បង្ហាញខ្លួន​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​ដោយ​សេន​ស័​រកា​ម៉េ​រា 10X Lossless Zoom របស់​ក្រុមហ៊ុន Oppo នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំឡើង​ដោយ Mobile World Congress (MWC) 2019 នៅក្នុង​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ ដោយ​ក្នុងនោះ​ក្រុមហ៊ុន Oppo បានដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន ដ៏​ពិសេស​មួយគ្រឿង​បង្អួត​ដល់​ពិភពលោក​។  អ្វី​ដែលជា​ចំណុច​ដែល​ធ្វើ​ឲ្យ មនុស្យ​ជាច្រើន​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ផ្នែក​កា​ម៉េ​រា​ខាងក្រោយ​របស់​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយគ្រឿង​នេះ​វា​មាន​សមត្ថភាពអាចធ្វើ​ការ Zoom  ឬ ពង្រីក​បាន​ដល់​ទៅ​កម្រិត 10 ដង ដោយ​មិនមាន​ការប៉ះពាល់​ដល់​គុណភាព​រូបភាព​ដែល​ថត​ចេញមក​ឡើយ​។

ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Oppo ក៏បាន​ប្រកាសថា​ស្មា​ត​ហ្វូ​ន ដែល​បំពាក់​ដោយ​សេន​ស័​រកា​ម៉េ​រា 10X Lossless Zoom ថ្មី​មួយគ្រឿង​នាពេលនេះ នឹង​ចាប់ផ្ដើម​ចូលខ្លួន​ក្នុង​ទីផ្សារ​នាពេលខាងមុខ ប៉ុន្តែ​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក្រុមហ៊ុន​គ្រាន់តែ​បានបង្ហាញ​ការធ្វើ​តេស្ដ ទៅលើ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជា​គម្រូ​ប៉ុណ្ណោះ ដូច្នេះ​ស្មា​ត​ហ្វូ​ន​ដែល​ដាក់​ឲ្យ​សាកល្បង​ថត​ទាំងអស់នេះ គឺ​មិនទាន់​ផលិត​រួចរាល់ 100% នៅឡើយ​ទេ​។ នៅក្នុង​ព្រឹត្តិការណ៍ MWC 2019 នោះ ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន Oppo ដាក់​ឲ្យ​សាកល្បង​នោះបាន​បំពាក់ Case ពីលើ​ជុំវិញ​មួយ​តួខ្លួន​ទូរ​សព្ទ​តែម្តង ដោយ​មិន​ធ្វើការ​បង្ហាញ​រូបរាង​ច្បាស់លាស់ ហើយ​ថែមទាំង​បាន​បិទបាំង​កា​ម៉េ​រា​ខាងមុខ​ថែម​ទៀតផង ហាក់​មិន​ចង់បង្ហាញ​នូវ​អ្វី​ដែលជា​រូបរាង​ពិតប្រាកដ​នៃ​គម្រោង​ម៉ូ​ឌែ​ល​ប្រភេទ​ថ្មី​នោះដែរ នៅពេល​នោះដែរ​ក្រុមហ៊ុន​បានរៀបចំ​ជា​រូបភាព​ទូទៅ​បែប​សិ​ម្ប​និម្មិត​ជា​អគារ និង សកម្មភាព​ទូទៅ​របស់​មនុស្ស​តូចៗ ដើម្បី​ឲ្យ​អ្នកចូលរួម​ទាំងអស់​បាន​សាកល្បង ប្រើប្រាស់​បច្ចេកវិទ្យា​10X Lossless Zoom​ទៅលើ​រូប​និម្មិត​ទាំងនោះ ថា​វា​មានគុណ​ភាពច្បាស់​កម្រិត​ណា ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ថ្មីស្រឡាង​មួយ​នេះដែរ​។



 ស្របពេល​ជាមួយគ្នា​នោះដែរ ក្រុមហ៊ុន Oppo ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា នៅពេលដែល​ទូរស័ព្ទ​នេះ​ដាក់​ចេញលក់​ជា​ផ្លូវការ​នៅលើ​ទីផ្សារ​នោះ​រូបភាព​ដែល​ថត​ចេញមក ក៏​នៅមាន​គុណភាព​ដូច​រូបភាព​ដែល​ថត​ចេញពី​ទូរ​សព្ទ​គម្រូ​តេស្ត​ទាំងអស់នេះ​អញ្ចឹង​ដែរ ដោយ​គ្រាន់តែ​ការ​ការ​ឌី​ហ្សា​ញ​របស់​ស្មា​ត​ហ្វូ​ន​នេះ អាច​នឹងមាន​ការផ្លាស់​ប្ដូរ​ខ្លះៗ​តែប៉ុណ្ណោះ​។ លើសពីនេះទៅទៀត នៅលើ​ទូរស័ព្ទ​គម្រូ​តេស្ត​នេះ គេ​ឃើញ​មាន​បំពាក់​ដោយ​សេន​ស័​រកា​ម៉េ​រា​ក្រោយ 3 គ្រាប់ ដោយ​កា​ម៉េ​រា​គោល​មាន​ទំហំ 48MP ហើយ​បន្ទាប់មក គឺជា​កា​ម៉េ​រា​ប្រភេទ Ultra-Wide ដែលមាន​ទំហំ 8MP និង​ចុងក្រោយ ជា​សេន​ស័​រកា​ម៉េ​រា​ដែល​ពិសេស​ជាងគេ គឺមាន​ទំហំ 12MP ប្រភេទ Telephoto អាចធ្វើ​ការ Zoom បាន​ដល់​ទៅ​កម្រិត 10 ដង​ឯណោះ​។



ដូច្នេះ​សូម​លោកអ្នក​មើលរូប​ភាព​ទូទៅ​បែប​តូចៗ ចេញពី​ទូរស័ព្ទ​គម្រូ​តេស្ត​នេះ​ទាំងអស់គ្នា ដូចខាងក្រោម​៖ (​ដាក់​រូបភាព​)​។ ជាទូទៅ​ក្រុមហ៊ុន Oppo នៅ​មិនទាន់​ប្រាប់​អំពី​ឈ្មោះ​របស់​ស្មា​ត​ហ្វូ​ន​មួយ​ប្រភេទ​នេះ​នៅឡើយ​ទេ ដោយ​គ្រាន់តែ​បាន​បញ្ជាក់ថា អាច​នឹងត្រូវ​បានបង្ហាញ​ខ្លួន នៅលើ​ទីផ្សារ​ក្នុង​ចន្លោះ​ខែមេសា និង​ខែមិថុនា ឆ្នាំ 2019 ខាងមុខនេះ​ផងដែរ​។ តាមរយៈ​រូបភាព​ដែល​ថត​ចេញពី​ទូរស័ព្ទ​នេះ តើ​លោកអ្នក​យល់ឃើញ​ដូ​ម្តេច​ដែរ​ចំពោះ​គុណភាព​ដែល​ថត​ចេញពី​សេន​ស័​រកា​ម៉េ​រា​បច្ចេកវិទ្យា 10X Lossless Zoom របស់ Oppo នៅពេលនេះ​?  ចាំ​មើលថា​រូបរាង​ទូរស័ព្ទ​ពិតប្រាកដ ដែល​ផ្ទុក​បច្ចេកវិទ្យា​ទំនើប​នេះ មាន​រូបរាង​ដូ​ម្តេចទៅ​? ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​ចូលទៅ​កាន់ Page របស់ Oppo តាមរយៈ
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com