អត្ថបទពាណិជ្ជកម្ម
រៀបចំ​ពិព័រណ៍​«​សម្ភារ​ត្រៀម​សម្រាល​លើក​ទី​២»​បេ​ប៊ី​អោត​ឡេ​ត ត្រៀម​កម្មវិធី​កាន់តែ​ពិសេស ស្វាគមន៍​អតិថិជន​
26, Feb 2019 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
​បេ​ប៊ី​អោត​ឡេ​ត នឹង​រៀបចំ​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​ជា​លើក​ទី​២ ចាប់ពី​ថ្ងៃទី ៨-១០ ខែមីនា  នៅ​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម​។ ចំ​ពិព័រណ៍​នេះ ចាប់ផ្តើម​ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ៨​យប់​។
 
​លោក វាល​សុន ឃីម អគ្គនាយក​គ្រប់គ្រង​ប្រតិបត្តិការ របស់​បេ​ប៊ី​អោត​ឡេ​ត បញ្ជាក់ថា ការរៀបចំ​«​ពិព័រណ៍​សម្ភារ​ត្រៀម​សម្រាល​ជា​លើក​ទី​២»​នេះ ដោយសារតែ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​របស់ អ្នក​ម្តាយ ថ្មីថ្មោង ក៏ដូចជា​ស្ត្រី​កំពុង​ពពោះ ដែល​ត្រូវ​ត្រៀម​សម្ភារ​សម្រាល​ទុក​មុន ដើម្បី​ស្វាគមន៍​ទារក​តូច​របស់ខ្លួន​។ ហើយ​នេះ​ក៏​ជា​លើក​ទី​១​ដែរ ដែលមាន​ការរៀបចំ​ពិព័រណ៍ នៅ​បេ​ប៊ី​អោត​ឡេ​ត សាខា​កម្ពុជា​ក្រោម គឺ​ដើម្បី​ជាការ​តប​នឹង​សំណូមពរ​ដ៏​ច្រើន​របស់​អតិថិជន ដែល​ស្នើ​ឲ្យ​រៀបចំ​ពិព័រណ៍​នៅ​សាខា​កម្ពុជា​ក្រោម​នេះ​។ 
 
​តាម​លោក វាល​សុន ឃីម  បេ​ប៊ី​អោត​ឡេ​ត បាន​ត្រៀម​កម្មវិធី​ដ៏​ពិសេសៗ​ជាច្រើន​ដើម្បី​ទទួល​ស្វាគមន៍​ដល់​អតិថិជន ចូលរួម​ក្នុង​ពិព័រណ៍​នេះ មានដូចជា​ការលក់​ប​ញ្ចុះ​តម្លៃ ការចែករំលែក​ពិសោធន៍​ពី​វេជ្ជបណ្ឌិត​ជំនាញ ទាក់ទង​នឹង​ការថែទាំង​ផ្ទៃពោះ និង​ការថែទាំ​សុខភាព​ម្តាយ និង​ទារក​ជាដើម​, ការលេង​ហ្គេម​កម្សាន្ត​បាន​រង្វាន់ និង​កម្មវិធី​ជាច្រើន​ទៀត​។ 
 
​ដើម្បី​ជ្រាប​កាន់តែ​លម្អិត សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភារ​វាង​សារព័ត៌មាន​ថ្មីៗ និង​លោក វាល​សុន ឃីម អគ្គនាយក​គ្រប់គ្រង​ប្រតិបត្តិការ របស់​បេ​ប៊ី​អោត​ឡេ​ត ដូចតទៅ​៖ 
 

© រក្សាសិទ្ធិដោយ thmeythmey.com