ជាតិ
សង្គមជាតិ
អាជ្ញាធរ ឃាត់​អ្នកបើករថយន្ត​ធំ ដែល​បើកបរ​ខុស​ម៉ោង​កំណត់ ធ្វើ​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីក្រុង​
26, Feb 2019 , 3:59 pm        
រូបភាព
​រូបភាពពី​​រដ្ឋបាល​​រាជធានី​ភ្នំពេញ​
​រូបភាពពី​​រដ្ឋបាល​​រាជធានី​ភ្នំពេញ​
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​រដ្ឋធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច ឃាត់​អ្នកបើកបរ និង​រថយន្ត​ដែល​បង្ក​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ នៅក្រោម​ស្ពាន​ស្ទឹងមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ កុម្ភៈ ទៅ​ស្នងការ​នគរបាលជាតិ​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ហើយ​។ ការឃាត់​អ្នកបើកបរ​នេះ ធ្វើឡើង​ក្រោយពី​រូបគេ​បើក រថយន្ត​ធុន​ធំ ខុស​ម៉ោង​កំណត់​ធ្វើ​ចរាចរណ៍។​

 
​​លោក ឃួន ស្រេង អភិបាល​រាជធានី​ភ្នំពេញ រំ​ឮ​ក​ជាថ្មី​ដល់​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំងអស់ ឲ្យ​គោរព​ម៉ោង​បើកបរ ដែល​បានកំណត់​ក្នុង​ការធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​


រូបភាពពី​​រដ្ឋបាល​​រាជធានី​ភ្នំពេញ​
 
​​កន្លងមក​សាលារាជធានីភ្នំពេញ ក៏​ធ្លាប់បាន​ហាម​រថយន្ត​ដឹកទំនិញ​ធុន​ធំ និង​រថយន្ត​កុងតឺន័រ ចេញចូល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង ៥​ភ្លឺ ដល់​ម៉ោង ៩​យប់​ដែរ ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញថា អ្នកបើករថយន្ត​ធុន​ធំ​មួយចំនួន មិនទាន់​អនុវត្តបាន​ត្រឹមត្រូវ​នៅឡើយ​ទេ​៕​


រូបភាពពី​​រដ្ឋបាល​​រាជធានី​ភ្នំពេញ​
 

Tag:
 សាលាក្រុង​ភ្នំពេញ​
 ​រថយន្ត​
 ​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com