អត្ថបទពាណិជ្ជកម្ម
Huawei បញ្ចេញ​កាណុង​ធំ ស្មា​ត​ហ្វូ​ន​ដែល​បត់​បាន​ជាមួយ​បច្ចេកវិទ្យា 5G
26, Feb 2019 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Huawei បាន​សម្ពោធ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់ខ្លួន​ដែល​អាច​បត់​បាន និង​ដំណើរការ​បច្ចេកវិទ្យា 5G កាលពី​ថ្ងៃអាទិត្យ ក្នុង​កម្មវិធី​សន្និសីទ​ទូរ​សព្ទ​ពិភពលោក ( Mobile World Congress) នៅ​ទីក្រុង Barcelona​។ នេះ​ជាការ​បង្ហាញ​សាច់ដុំ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ព្យាយាម​រារាំង​បច្ចេកវិទ្យា 5G របស់ខ្លួន ។​
 
​ការបង្ហាញ​ស្មា​ត​ហ្វូ​ន​ដែល​អាច​បត់​បាន​នេះ ពិតជា​បាន​ទាក់ទាញ​ការចាប់អារម្មណ៍ របស់​អ្នកចូលរួម​យ៉ាងខ្លាំង ក្នុង​សន្និសីទ​ទូរ​សព្ទ​ពិភពលោក​នេះ​។ Huawei Mate X មានតម្លៃ $2,600 ហើយ​អេក្រង់​របស់​វា​មាន​ព័ទ្ធជុំវិញ​នៅ​ផ្នែក​ខាងក្រៅ ដែល​យើង​នៅតែ​អាច​មើល​បាន ពេលដែល​នៅ​បិទ​។​




 
​គួរ​រំលឹក​ផងដែរ​ថា អាមេរិក​បានដាក់​សម្ពាធ​លើ​ក្រុមហ៊ុន Huawei យ៉ាងខ្លាំង ដោយបាន​ចោទប្រកាន់ថា Huawei បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យារ​បស់​ខ្លួន ដើម្បី​ស៊ើប​ការសម្ងាត់​ប្រទេស​លោកខាងលិច​។ មិនតែប៉ុណ្ណោះ   អាមេរិក​ក៏​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធភាព​របស់ខ្លួន កុំ​ប្រើ​បច្ចេកវិទ្យា​របស់ Huawei ផងដែរ​។ 




 
​ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​លំដាប់ថ្នាក់​លេខ​ពីរ​ក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ឧបករណ៍​បច្ចេកវិទ្យា​ប្រព័ន្ធ​ទូរ​សព្ទ​ឈានមុខ​ក្នុង​ពិភពលោក បាន​បដិសេធ និង​ច្រានចោល​ការចោទប្រកាន់​ទាំងស្រុង ម្តង​ហើយ​ម្តងទៀត ថា​ខ្លួន​មិនបាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យារ​បស់​ខ្លួន ដើម្បី​ស៊ើប​ការ​រឿង​សម្ងាត់​របស់​ប្រទេស​ណាមួយ​ឡើយ​។ ក្រុមហ៊ុន Huawei ចាត់ទុក​ការចោទប្រកាន់​នេះ សុទ្ធតែជា​ហេតុផល​នយោបាយ​របស់​អាមេរិក​។​




 
​ក្នុង​បទ​សម្ភាស​ជាមួយ BBC លោក Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន Huawei បាន​លើកឡើងថា​៖ «​អាមេរិក​គ្មាន​ផ្លូវ​អាច​វាយបំបាក់​យើង​បានទេ​។ ពិភពលោក​ពិតជា​ត្រូវការ Huawei​។ ការដាក់​សម្ពាធ​នេះ នឹងធ្វើ​ឲ្យ​យើង​កាន់តែខ្លាំង និង​កាន់តែ​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ធ្វើ​ឲ្យ​ផលិតផល និង​សេវា​របស់​យើង​កាន់តែ​ល្អ​ជាង​មុន​។ ប្រសិនបើ​យើង​មិនអាច​ដំណើរការ​អាជីវកម្ម នៅ​ប្រទេស​លោកខាងលិច យើង​នៅតែ​ដំណើរការបាន​នៅ​ខាងកើត​។ ប្រសិនបើ​ប្រទេស​លោក​ខាងជើង​មិន​ស្វាគមន៍​ទេ យើង​នៅមាន​ប្រទេស​នៅ​លោក​ខាងត្បូង​ដែរ​»​។​




 
​រីឯ​លោក Guo Ping នាយក​ផ្នែក Rotating របស់​ក្រុមហ៊ុន Huawei បានលើកឡើង ក្នុងការ​ពិភាក្សារ​តុមូល​ជាមួយ​សារ​ព័​ត៍​មាន កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង  Barcelona ថា លោក​នៅតែ​មិន​យល់​សោះ ហេតុអ្វី​បានជា​ប្រទេស​មហាអំណាច​មួយ​នេះ ព្យាយាម​វាយប្រហារ និង​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន ទៅលើ បច្ចេកវិទ្យា​ឈានមុខ​របស់ Huawei​។ លោក​បាន​បន្ថែមទៀតថា​៖« Huawei តែងតែ​គោរព​តាមច្បាប់​អាជីវកម្ម​របស់​ប្រទេស​ចិន និង​ប្រទេស​នីមួយៗ​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម​។ ដូច្នេះ Huawei មិនដែល និង​មិន​អាចធ្វើ​អ្វីមួយ ដែល​ផ្ទុយ​ពី​ច្បាប់​របស់​ប្រទេស​ណាមួយ​បានឡើយ​»​។ 




 
​បច្ចេកវិទ្យា 5G ឈានមុខ​របស់ Huawei បានដាក់​ឲ្យ​ដំណើរការ មុន​គូប្រកួត​របសខ្លួន​ដូចជា Sweden's Ericsson ឫ Finland's Nokia បាន​មុន​រហូតដល់ 12 ខែ​។ 
​គួរបញ្ជាក់​ផងដែរ​ថា Huawei គឺជា​ម៉ាក​ដែល​ស្ថិតក្នុង​លេខ​រៀង​ទី 68 ក្នុងចំណោម​ម៉ាក​ដែលមាន​តម្លៃ​បំផុត​ក្នុង​ពិភពលោក​( Forbes World’s Most Valuable Brands) និង​ស្ថិតនៅ​លេខ​រៀង​ទី 12 ពី Brand Finance Global 500 នៅក្នុង​ឆ្នាំ 2019 ហើយ​គុណ​តម្លៃ​ម៉ាក ( brand value) មានការ​កើនឡើង 63.7% បើ​ប្រៀបធៀប​ពី​ឆ្នាំ​2018 ទៅ​2019​។ មិនតែប៉ុណ្ណោះ Huawei លក់​ស្មា​ត​ហ្វូ​ន​ក្នុង​ទីផ្សារ​បាន​រហូតដល់ ២០០​លាន គ្រឿងក្នុង​ឆ្នាំ 2018​។​
 



​ទស្សនាការ​ផ្សាយ​ផ្ទា​ល់ពី​កម្មវិធី​សម្ពោធ​កាលពី​យប់មិញ​៖ https://www.facebook.com
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com